Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និងផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួនដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។

    February 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    February 28, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ មន្រ្តីឧទ្យានុរក្ស នៅក្នុងពេលចុះល្បាតជាមួយសហគមន៍តំបន់ការពារធម្មជាតិនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រទះឃើញវត្តមានសត្វខ្ទីងមេ-កូន ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២,០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង៥០០ ទៅជាង១,០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១

    February 28, 2025
  • ព័ត៌មានជាតិ

    យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅយប់ថ្ងៃទី២៧កុម្ភៈនេះ បានអោយដឹងថាក្រុមហ៊ុន Stefano Ricci បានបោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរដោយបានចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ ការបញ្ជាក់នេះបានធ្វើឡើង ខណៈលោក Niccolo Ricci បានយកសៀវភៅនោះមកបង្ហាញឯកឧត្តមនៅក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរ ដោយបានរំលឹកថា «ខ្ញុំបានជួបពិភាក្សាជាមួយលោក Niccolo Ricci នាយកប្រតិបត្តិក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អំឡុងគាត់មកបំពេញការងារនៅកម្ពុជា ជាមួយក្រុមការងាររបស់គាត់លើការថតបង្ហាញម៉ូដ»។ ឥឡូវនេះ កិច្ចការរបស់គាត់បានចេញជារូបរាង និងបានបោះពុម្ពផ្សាយចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ យោងតាមតំណរនៃសៀវភៅបង្ហាញម៉ូដនេះ

    February 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះក្រសួងមិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. ដែលជាក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ។ ក្រសួងពាណិជ្ជកម្ម បានចេញបញ្ជាក់ដូចនេះក្រោយឃើញមានបណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថា មានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួន លើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីនេះក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយដោយ NK News និងសូមបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ

    February 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងផលិត និងស្តុបសម្ភារពូក ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបណ្តាលឲ្យឆេះម៉ូតូចំនួន ៥គ្រឿង និងសម្ភារនៅក្នុងឃ្លាំងទាំងស្រុង។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង និងប្រើទឹកអស់៤០ឡាន។ សម្រាប់មូលហេតុវិញ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកស្រី សុខ ហេង ដែលស្គាល់នៅតាមបណ្តាញសង្គមថា «ចែ សុខ ហេង លក់ពូក»។ ក្រៅពីឆេះឃ្លាំងទំហំ ៤៥ម៉ែត្រ X

    February 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្ដបរទេស ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ពិសេសវិស័យទេសចរណ៍ ដោយមិនចាំបាច់ចំណាយលុយជួលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឲ្យផ្សាយពីកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជួយសម្រួលតាមគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនភាពយន្ដបរទេស អាចធ្វើសកម្មភាពបាន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានការថតពាក់ព័ន្ធអនឡាញធ្វើឲ្យប៉ះពាល់ដល់កម្ពុជា តែយើងត្រូវថតឲ្យច្រើនវិញដើម្បីផ្សព្វផ្សាយថាកម្ពុជាសុវត្ថិភាព ថតឲ្យច្រើនដើម្បីបង្ហាញនូវទឹកដីដ៏ល្អ ប្រជាជនដ៏ល្អរបស់យើង ហើយលើកទឹកចិត្តប្រសិនបើក្រុមហ៊ុនគេចាប់អារម្មណ៍មកហើយ យើងមិនចាំបាច់ជួលគេរាប់សែនដុល្លារដើម្បីហៅគេមកទេ គេជិះយន្ដមកហើយយើងគ្រាន់តែសម្រួលឲ្យល្អទៅ។

    February 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានរំពឹងអ្វីជាធំដុំទេពីរដ្ឋបាល លោក ដូណាល់ ត្រាំ ប៉ុន្តែតែអ្វីដែលកម្ពុជាចង់បាន គឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យអាមេរិក យោគយល់កម្ពុជាខ្លាំងជាងមុន។ ការថ្លែងបែបនេះរបស់ លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមានសំណួរពី Fresh News។ លោកបញ្ជាក់ដូច្នេះថា៖ «ឆ្លើយនឹងសំណួរថា តើរាជរដ្ឋាភិបាលកម្ពុជារំពឹងដូចម្ដេច ចំពោះរដ្ឋបាលរបស់ លោកប្រធានាធិបតី

    February 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។ បញ្ហាប្រឈម និងក្តីកង្វល់ទាំងនោះរួមមាន ចំណុចខ្វះខាតលើការបដិសណ្ឋាកិច្ច និងការទារកម្រៃក្រៅផ្លូវការ នៅតាមច្រកទ្វារអន្តរជាតិ តម្លៃសំបុត្រយន្តហោះ តម្លៃចំណតរថយន្តនៅតាមព្រលានយន្តហោះជាដើម។ លោក ហួត ហាក់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល

    February 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលតាមរយៈ ក្រសួងសុខាភិបាល បានធ្វើកំណែទម្រង់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលយើងមានគុណភាព ប្រសិទ្ធភាព […] ទម្លាក់ថវិកាពិសេសបន្ថែមជិត ២០លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ដូចគ្នា ដើម្បីទិញថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម

    February 27, 2025