Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ឱ្យបានខ្ពស់លើ​របបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេជ្ជៈផ្អែម និងភេជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពរបស់សិស្ស ខណៈមកដល់ពេលនេះបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមឱ្យមាន​ការអប់រំ និងណែនាំទាំងក្នុងសាលា និងក្រៅសាលា ត្រូវមានការណែនាំ អាទឹកប៉ូវកម្លាំង ទឹកអីនេះ

    February 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សម្ដេចចង់ឱ្យគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញ ត្រូវបានអនុវត្តន៍ឆាប់រហ័ស និងត្រូវធ្វើឲ្យបានលឿន តាមអ្វីដែលអាចធ្វើទៅបាន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រាជធានី ខេត្ត ផ្តល់អាទិភាពឱ្យមន្ទីរអប់រំ ក្នុងការរើសគ្រូបង្រៀន

    February 26, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក គឹម ហៀង អភិបាលរងស្រុកពញាឮ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យមើលទីតាំងដី ១កន្លែងដែលត្រូវបានបណ្ដាញព័ត៌មានផ្សព្វផ្សាយថា បានចាក់ដីរំលោភចូលទន្លេ ស្ថិតនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ លោកអភិបាលរង បានចាត់ក្រុមការងារបង្ហោះដ្រូនពីលើអាកាស ដើម្បីពិនិត្យពីស្ថានភាពពិត ហើយក៏បានសួរនាំមួយចំនួនពីអ្នកម៉ៅការអភិវឌ្ឍន៍ ជុំវិញការស្ថាបនាឱ្យស្របតាមស្តង់ដា ហើយហាមមិនឱ្យមានការចូលដីចូលទន្លេនោះទេ។ លោកអភិបាលរង បានថ្លែងថា ក្រោយពិនិត្យជាក់ស្ដែង មើលឃើញថា ម្ចាស់ដីពុំបានចាក់ដីលយចូលទន្លេឡើយ ហើយណែនាំឱ្យធ្វើច្រាំងឱ្យបានល្អ មិនត្រូវឱ្យប៉ះពាល់ទៅខាងទន្លេ ឬអ្នកជិតខាងឡើយ ពិសេសគោរពតាមបទដ្ឋានបច្ចេកទេស ការពារកុំឱ្យមានផលប៉ះពាល់ណាមួយកើតឡើង។ ជាមួយគ្នានេះ លោក លឹម ស្រូយ

    February 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំពាវនាវដល់សិល្បករ អ្នកច្នៃមូដ អ្នកសម្អាងការទាំងអស់ គួរតែពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុល ទៅតាមតម្រូវការរបស់ទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរយើង។ ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងទៀតថា នាពេលបច្ចុប្បន្ននេះ

    February 26, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ របាយការណ៍សិក្សាវាយតម្លៃថ្មីមួយ ចងក្រងរួមគ្នាដោយធនាគារពិភពលោក អង្គការសហប្រជាជាតិ គណៈកម្មការអឺរ៉ុប និង​រដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ បានរកឃើញថា គិតនៅត្រឹមពេលនេះ ទំហំថវិកាប៉ាន់ស្មានដែលចាំបាច់ ដើម្បីកសាងប្រទេសអ៊ុយក្រែន ឡើងវិញ បានកើនដល់ ៥២៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ វាគឺជាកំណើន៧ភាគរយ ធៀបនឹងថវិកាប៉ាន់ស្មានចំនួន៤៨៦ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន ហើយវិស័យលំនៅដ្ឋាន ដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងអប់រំ គឺជាវិស័យរងការប៉ះពាល់ខ្លាំងជាងគេ។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា មួយឆ្នាំមកនេះ

    February 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានពន្យល់ពីភាពយឺតយ៉ាវមួយចំនួននៅក្នុងដំណាក់កាលវាយតម្លៃប៉ះពាល់បរិស្ថាន (EIA) និងបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស ដោយបញ្ជាក់ថាការចុះកិច្ចសន្យា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ត្រូវធ្វើឡើងក្នុងរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ ចាប់ពីឆ្នាំនេះទៅ។ ការចេញមកពន្យល់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជាការឆ្លើយតប និងពន្យល់ពីហេតុផល ក្រោយពីមានការលើកឡើងពីភាពយឺតយ៉ាវក្នុងដំណើរការចុះកិច្ចសន្យាលើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នាពេលកន្លងមក។ ក្នុងឱកាសឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ, លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតមានការយឺតយ៉ាង និងមានការលឿន។ ខ្ញុំបានដាក់គោលការ​ណ៍ ​ចេ​ញថ្មីៗនេះហើយ ប្រហែលជាខែមុន។ ការចុះកិច្ចសន្យា ខ្ញុំមិនឱ្យលើសពី១សប្តាហ៍ទេ។ កិច្ចសន្យាហ្នឹង១សប្តាហ៍ចេញជូន ប៉ុន្តែក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍

    February 26, 2025
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួ)៖ ម៉ាឡេស៊ីមានបំណងពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីផែនការដំឡើងពន្ធគយរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ លើការនាំចូលបន្ទះឈីប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Zafrul Aziz បាននិយាយថា លោកនឹងចាកចេញទៅកាន់សហរដ្ឋអាមេរិកក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីមធ្យោបាយធ្វើការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ លោក Zafrul ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទថា៖ «យើងមានការព្រួយបារម្ភប្រសិន បើមានការដកហូតពន្ធគយ ឬការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីប»។ លោកបានបន្ថែមថា៖ «ដូច្នេះ ការចូលរួមជជែកគ្នាគឺជាគន្លឹះ ប៉ុន្តែវាពិតជានឹងមានផលអវិជ្ជមានសម្រាប់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ប្រសិនបើពន្ធគយកើតឡើង»។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំទីបី របស់ម៉ាឡេស៊ីសម្រាប់ការនាំចេញបន្ទះឈីប។ លោក ត្រាំ

    February 26, 2025
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន បានស្វាគមន៍ការដកប្រទេសរបស់ខ្លួន ចេញពីបញ្ជីលុយកខ្វក់ របស់ស្ថាប័នក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលជាស្ថាប័នឃ្លាំងមើលវិស័យហិរញ្ញវត្ថុពិភពលោកមួយ។ ការលុបឈ្មោះចេញពីបញ្ជីនេះអាចជួយជំរុញឱ្យមានប្រាក់បញ្ញើពីបរទេសបន្ថែមទៀត និងជំរុញការវិនិយោគបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ស្ថាប័ន FATF ក្នុងការដកទីក្រុងម៉ានីលចេញពីបញ្ជីនេះត្រូវបានគេរំពឹងថានឹង «សម្របសម្រួលដល់ប្រតិបត្តិការឆ្លងព្រំដែន កាន់តែលឿននិងចំណាយទាប កាត់បន្ថយឧបសគ្គអនុលោមតាមច្បាប់ និងបង្កើនតម្លាភាពហិរញ្ញវត្ថុ» ។ ទេសាភិបាលធនាគារកណ្តាលហ្វីលីពីនលោក Eli Remolona ដែលក៏ជាប្រធានក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់បាននិយាយថា ចំណាត់ការរបស់ស្ថាប័ន FATF «បំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុក្លាយជាកត្តាជំរុញដ៏រឹងមាំនៃកំណើនប្រកបដោយនិរន្តរភាព»។ ស្ថាប័ន FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីនលែងស្ថិតក្នុងបញ្ជីប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងទៀតហើយបន្ទាប់ពីរដ្ឋាភិបាលជំរុញឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ប្រទេសហ្វីលីពីន គឺជាប្រទេសតែមួយគត់

    February 26, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន​ Bloomberg បានរាយការណ៍មកថា ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានព្រមព្រៀងគ្នាលើលក្ខខណ្ឌដើម្បីលុបចោលការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ ខណៈអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ iPhone 16 នៅក្នុងខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការមាតិកាក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំណត់ថាយ៉ាងហោចណាស់ ៣៥% នៃស្មាតហ្វូនដែលលក់នៅទីនោះត្រូវតែមានប្រភពសមាសធាតុក្នុងស្រុក។ យ៉ាងណាក្រោយការប្រឈមមុខដាក់គ្នារយៈពេល ៥ខែបានជំរុញឱ្យ Apple បង្កើនការវិនិយោគក្នុងប្រទេសនេះរហូតដល់ ១ពាន់លានដុល្លារនៅក្នុងរោងចក្រផលិត ដែលផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន

    February 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ សហគ្រាសធុនតូច​ និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលសរុបប្រមាណ ១ ២៩២មូលដ្ឋាន បាន​ចុះបញ្ជីផ្លូវការ ដើម្បីធ្វើឱ្យការប្រកបអាជីវកម្មរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ នេះបើ​តាមការលើកឡើងរបស់លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ក្នុង ​«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»​ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ តាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា ក្នុងការចុះបញ្ជីសហគ្រាស ទាំងជិត១៣០០សហគ្រាសនេះ ក្នុងនោះការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន១៧មូលដ្ឋាន ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨មូលដ្ឋាន ចុះបញ្ជីនៅតាមបណ្តាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមបណ្តារាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌបានចំនួន ១០៦មូលដ្ឋាន។ ជាមួយគ្នានេះ

    February 26, 2025