- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ លី ឡាំ អធិការរងនគរបាលខណ្ឌ៧មករា ទទួលការងារអន្ដរាគមន៍ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ (ស្ពានបាក់) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ស្ពានអ្នកបើកបរដោយលោកអធិការរងខាងលើ បានបណ្ដាលឲ្យកូនស្រីម្នាក់ស្លាប់ និងមនុស្សក្នុងរថយន្ដ៤នាក់ផ្សេងទៀតរងរបួសធ្ងន់។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង និងប្រគល់សព និងរថយន្ដទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
February 21, 2025 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ថ្លែងនាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រុក ប្រាសាទសំបូរ និងស្រុកសណ្ដាន់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំ ដឹកនាំកងកម្លាំងអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ សាមគ្គីភាពឯកភាពផ្ទៃក្នុង កសាងជំរុំជំរកកន្លែងស្នាក់នៅប្រចាំការ បំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ លើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។ លោកបន្តថា
February 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងបញ្ជាក់ថា អង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាឡើងវិញតាមកិច្ចសន្យា ក្រោយពីរដ្ឋាភិបាលអារិកបើកឱ្យបន្តតាមកិច្ចសន្យា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា បានបញ្ជាក់ដូចនេះថា «អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver)ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់»។ លោក ហេង រតនា បានបន្ថែមថា «ការបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន
February 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ ស្ថិតក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារ ពាក់ព័ន្ធនានា ដើម្បីជាបទពិសោធន៍ និងចំណេះដឹងលើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ ធ្លាក់យន្តហោះដែលអាចកើតមានឡើងជាយថាហេតុ។ នៅក្នុងការធ្វើលំហាត់សមយុទ្ធខាងលើនេះ ក៏មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គិភ័យដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញផងដែរ ក្នុងនោះនឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បី បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្វលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើ លំហាត់សមយុទ្ធនេះ ដើម្បីបញ្ចៀសបាននូវការភាន់ច្រឡំពីសាធារណជន ដែលរស់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងក្នុងរាជធានីភ្នំពេញផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
February 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។ លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។ លោកបានបន្ថែមថា «របាយការណ៍មួយចំនួនបានលើកឡើងមិនត្រឹមត្រូវ។ បញ្ហានេះបានបង្កបញ្ហាដល់ភាគីកម្ពុជា
February 21, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង លោក យូន សុកយុល បានក្លាយជាប្រមុខរដ្ឋកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវចូលរួមក្នុងសវនាការលើ សំណុំរឿងព្រហ្មទណ្ឌ ដែលបានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក យូន មានអាយុ៦៤ឆ្នាំ និងជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានជាប់ឃុំឃាំង ចាប់តាំងពីរូបលោកត្រូវបានឃាត់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់នៃអំពើបះបោរ ដែលអាចឱ្យរូបលោក ប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬរហូតដល់ត្រូវប្រហារជីវិត ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធភាពមែននោះ។ សវនាការលើសំណុំរឿងព្រហ្មទណ្ឌ របស់លោក យូន បានចាប់ផ្ដើមនៅម៉ោង១០ព្រឹក (ម៉ោងនៅសេអ៊ូល) នៅថ្ងៃព្រហស្បតិ៍នេះ នៅឯតុលាការក្នុងមណ្ឌលកណ្ដាលទីក្រុងសេអ៊ូល។ ជាមួយវត្តមានរបស់លោក យូន
February 20, 2025 - ព័ត៌មានជាតិ
(កណ្តាល)៖ ព្រោះតែជម្លោះព្រំដីស្រែ និងភ្លើងប្រចណ្ឌ នាំឲ្យលោកតាអាចារ្យម្នាក់ ចងគំនុំហើយឈានទៅដល់ការលបកាប់ប្រហារជនរងគ្រោះរបួសធ្ងន់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលដែលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ស កែវ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ដោយរងរបួសធ្ងន់ ចំណែកជនសង្ស័យមាន ឈ្មោះ ម៉ា ដុស អាយុ៨៨ឆ្នាំ មុខរបរអាចារ្យវត្ត និងមានទីលំនៅក្បែរជនរងគ្រោះ។ អធិការនគរបាលបានប្រាប់ថា កាលពីអំទ្បុងឆ្នាំ២០២៣
February 20, 2025 - ព័ត៌មានជាតិ
(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីបរិស្ថាន អាជ្ញាធរស្រុក កម្លាំងអាវុធហត្ថ និងនគរបាល រួមសហការជាមួយអាជ្ញាធរស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាប់ទីតាំងបូមខ្សាច់១កន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅតំបន់អភិរក្សធនធានធម្មជាតិអណ្តើកហ្លូង ជាប់ស្រុកស្រែអំបិល ខេត្តព្រះសីហនុ។ លោក ហាក់ ឡេង បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វអណ្តើកហ្លូង ដែលជាសត្វដ៏កម្រ លោកស្រីអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យចុះពិនិត្យ
February 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ!»។ លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូចក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុក
February 20, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រកាសដាក់ពន្ធគយវិស័យរថយន្ត semiconductor ឱសថ និងឈើ «នៅក្នុងខែក្រោយ ឬឆាប់ជាងនេះ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។ ចាប់តាំងពីឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានផ្តួចផ្តើមការយកពន្ធជាច្រើន និងគំរាមដាក់ពន្ធលើ ទំនិញនាំចូលថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Miami រដ្ឋ Florida លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំនឹងប្រកាសពន្ធលើរថយន្ត semiconductor
February 20, 2025









