Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសជនជាតិថៃ ដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ ជនសង្ស័យរូបនេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។ ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ

    January 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយសមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា ការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដោយខុសច្បាប់។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ទៀតថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក គណនីហ្វេសប៊ុក និងគណនីតេលេក្រាម ដែលមិនមានការអនុញ្ញាតពីក្រសួង គឺជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន

    January 11, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានខ្លាំង បាននិងកំពុងមានឥទ្ធិពលមកលើខេត្តព្រះវិហារ ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ សីតុណ្ហភាពមានពី១២ ទៅ២៦អង្សាសេ។ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ ជូនដំណឹងដល់ប្រជាពលរដ្ឋមេត្តាចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពអាកាសធាតុចុះត្រជាក់គួរឲ្យកត់សម្គាល់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេសលើសុខភាពមនុស្សចាស់ ស្ត្រី កុមារ សត្វពាហៈនៈ និងផលដំណាំផ្សេង៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៖ ផ្ដល់សិទ្ធិដោយ៖

    January 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការនាំចេញក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦

    January 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ រហូតមកទល់ពេលនេះមិនទាន់រកឃើញកំហាប់ភាគល្អិតនិចល PM2.5 កើនឡើងដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភដូចប្រទេសជិតខាងនោះទេ។ ខណៈការចោទប្រកាន់ពីសំណាក់សារព័ត៌មានអន្តរជាតិមួយចំនួនថាកម្ពុជា ជាប្រភពបំពុលបរិយាកាសដល់ប្រទេសជិតខាង គឺមិនពិតនោះទេ។ នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពខ្យល់ បានមើលឃើញថាកំហាប់និចលនៅក្នុងប្រទេសកម្ពុជា រយៈពេល២៤ម៉ោង គឺស្មើនឹង ២៥.៤៩ មីក្រូក្រាម ក្នុង១ម៉ែត្រគូប (µg/m3) ចំណុចនេះគឺជាលទ្ធផលការត្រួតពិនិត្យគុណភាពខ្យល់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។

    January 10, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បង្ហាញថា ឯកជនបំណុលគ្រួសារនៅប្រទេសថៃ រួមទាំងប្រាក់កម្ចីក្រៅផ្លូវការបានកើនឡើងដល់ជាង ១០០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលត្រូវបានរំពឹងថានឹងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ច។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Chulalongkorn ដែលត្រូវបានចាត់តាំងដោយគណកម្មាធិការ JSCCIB ថា អនុបាតបំណុលគ្រួសារធៀបនឹង ផ.ស.ស បានឈានដល់ ១០៤% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ ការគណនានេះបានរួមបញ្ចូលទាំងប្រាក់កម្ចីក្រៅផ្លូវការ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិផ្លូវការដែលចេញផ្សាយដោយធនាគារកណ្តាលថៃ។ កន្លងមក ធនាគារកណ្តាលថៃបានឱ្យដឹងថា បំណុលគ្រួសារមានប្រហែល ៩០% នៃផលិតផលក្នុងស្រុកសរុប។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ជាមធ្យម បំណុលក្រៅផ្លូវការក្នុងមួយគ្រួសារមានចំនួន ៩៨.៥៣៨បាត ឬប្រហែល

    January 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia-Airports) បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៉ីម៉ាញូអែល ម៉េណាន់តូ (Emmanuel MENANTEAU) សមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកប្រចាំសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង អឺរ៉ុបខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់និងចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ ក្រសួងទេសចរណ៍ក៏កំពុងធ្វើទំនាក់ទំនង និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ (Direct flight)

    January 10, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួនលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្តកណ្ដាល តំណាងលោកស្រី ជួន សុបញ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ចប់ការសួរនាំ ដោយសម្រេចចោទប្រកាន់ចំនួន៤បទល្មើស រួមមាន៖ ទី១៖ ស៉ីសំណូក, ទី២៖ រំលោភអំណាច, ទី៣៖ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងទី៤៖ សូកប៉ាន់។ មន្ដ្រីសាលាដំបូងខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន Fresh

    January 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១,៣៦៩កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា

    January 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រោយផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើនលើបណ្ដាញសង្គមចំពោះវិដេអូរបស់លោកជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសឺរ៉ែនបើកផ្លូវ ពេលនេះឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​ ។ យោងតាមការបង្ហោះនៅលើផេក Pheng Vannak News បានឱ្យដឹងដូច្នេះថា៖ « នោះ​វីវរហើយ ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​ »៕ ប្រភព៖ គណនីហ្វេសប៊ុក Pheng Vannak

    January 10, 2025