- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសលោកប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ដែលមកពីគណបក្សប្រជាធិបតេយ្យ ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។ ដោយមិនផ្តល់ភស្តុតាង លោក ត្រាំ បានចោទប្រកាន់អភិបាលរដ្ឋ California លោក Gavin Newsom អំពីភាពបរាជ័យផ្សេងៗ រួមទាំងការខ្ជះខ្ជាយទឹកដែលប្រើដើម្បីពន្លត់អគ្គិភ័យ ព្រោះតែចង់ការពារត្រីមួយប្រភេទ។ លោក
January 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤។ សហគ្រាស ក្រុមហ៊ុន ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៕ ខាងក្រោមនេះជា សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 10, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ មន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅក្នុងបទសម្ភាសដាច់ដោយឡែកពីគ្នាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានរំពឹងថានឹងរក្សាបានកម្រិតកំណើនល្អកាលពីឆ្នាំមុន និងលើសពី ៥% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការវិនិយោគបរទេស និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលអាចជួយការពារសេដ្ឋកិច្ចពីហានិភ័យសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ លោក Amir Hamzah Azizan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីរនៃប្រទេសម៉ាឡេស៊ីបានប្រាប់លោក Haslinda Amin នៃទូរទស្សន៍ Bloomberg នៅក្នុងរាជធានីរដ្ឋបាល Putrajaya កាលពីល្ងាចថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវវិជ្ជមានរួចទៅហើយ ដោយឱនភាពថវិកាកាលពីឆ្នាំមុនទំនងជាទាបជាងគោលដៅដែលមាន ៤,៣% នៃផលិតផលក្នុងស្រុកសរុប។ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងបង្រួមឱនភាពនេះបន្ថែមទៀតមកនៅត្រឹម ៣,៨% នៃ ផ.ស.ស ក្នុងឆ្នាំ២០២៥។ នៅខាងក្រៅវេទិកាមួយក្នុងទីក្រុងគូឡាឡាំពួ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីលោក Rafizi
January 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 10, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា ផលនេសាទត្រីប្រហុកនៅឆ្នាំនេះ កើនឡើងប្រមាណ ១០%បើធៀបនឹងឆ្នាំមុន ខណៈលោកអំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រីរួមដំណើររបស់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក ឌិត ទីណា បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន
January 10, 2025 - ព័ត៌មានជាតិ
តំណាងអយ្យការ សម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ។ នេះបើយោងតាមការចុះផ្សាយរបស់ គណនីតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ ។ នៅសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គូសបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
January 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍បានឱ្យដឹងថា សន្ទុះភ្ញៀវទេសចរចិន ដែលកក់កញ្ចប់សេវាដំណើរកម្សាន្ត និងសេវាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលសេដ្ឋកិច្ចសាកល បានងើបឡើងវិញបណ្តើរៗ។ លោក អន ហេងសុភ័ក្រ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ សម្រាប់ភ្ញៀវទេសចរចិន ដែលបានកក់ក្រុមមគ្គទ្ទេសក៍ មានការកើនឡើងច្រើន ដែលធ្វើឱ្យមគ្គទ្ទេសក៍ភាសាចិន បានទទួលការកក់ស្ទើរគ្រប់គ្នាផងដែរ។ លោកបានឱ្យដឹងថា បើទោះបីជាសេដ្ឋកិច្ចសាកល បានចាប់ផ្តើមងើបឡើងវិញបណ្តើរៗក៏ពិតមែន ប៉ុន្តែនិន្នាការដើកម្សាន្តនៅក្រៅប្រទេសរបស់ជនជាតិចិន នៅមិនទាន់ត្រឡប់ទៅដូចមុនវិបត្តិកូវិតនៅឡើយទេ តែយ៉ាងនេះ លោកមានសុទិដ្ឋិនិយមថា ឆ្នាំ២០២៥នេះកំណើនភ្ញៀវទេសចរចិននឹងមានការកើនឡើងច្រើនជាងឆ្នាំ២០២៤។ លោក ហូ
January 9, 2025 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ទឹកជំនន់ភ្លាមៗអាចកើតមាននៅក្នុងប្រទេសសិង្ហបុរី ចន្លោះពីថ្ងៃសុក្រ ទី១០ រហូតដល់ថ្ងៃចន្ទ ទី១៣ ខែមករា ដោយសារតែឥទ្ធិពលនៃខ្យល់មូសុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។ ទីភ្នាក់ងារបរិស្ថានជាតិ (NEA) បានឱ្យដឹងថ្ងៃព្រហស្បតិ៍នេះថា ឥទ្ធិពលខ្យល់មូសុង អាចនាំមកនូវភ្លៀង និងខ្យល់បក់បោក ក្នុងរយៈពេល ៤ថ្ងៃបន្ទាប់។ អំឡុងពេលនោះ ក៏អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ជាមួយនិងអាកាសធាតុត្រជាក់ រួមទាំងខ្យល់ខ្លាំង។ សីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃ នឹងធ្លាក់ចុះនៅកម្រិត ២២អង្សាសេ នៅផ្នែកខ្លះនៃប្រទេសសិង្ហបុរី។ ទីភ្នាក់ងារគ្រប់គ្រងទឹកជាតិ PUB បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងអាចគ្របដណ្ដប់លើព្រែកជីក
January 9, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា មេធាវីរបស់លោក Yoon Suk Yeol បានអះអាងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ដែលឥឡូវនេះ កំពុងដំណើរការសំណុំរឿងចោទប្រកាន់ដកតំណែងលោក បើទោះបីជាតុលាការសម្រេចចិត្ត ទម្លាក់រូបលោកចេញពីតំណែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរថា តើលោក Yoon នឹងទទួលយកលទ្ធផលកាត់សេចក្តីជាចុងក្រោយ របស់តុលាការធម្មនុញ្ញដែរឬអត់ ទោះវាចេញមកយ៉ាងណាក៏ដោយនោះ លោក Yoon Kab-keun ដែលជាមេធាវីខាងលើ បានឆ្លើយតបដូច្នេះថា «ប្រសិនបើការសម្រេចចិត្តចេញមក គឺដកតំណែង នោះគ្មានអ្វីអាចត្រូវធ្វើផ្សេង ក្រៅតែពីទទួលយកឡើយ»។ កន្លងមក លោក
January 9, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលនៅក្នុងហេតុការណ៍នោះ មិនមាន អភិបាលរងខេត្តណាម្នាក់ ស្ថិតនៅក្នុងហេតុការណ៍ ឬនៅក្នុងរថយន្តជាមួយនោះឡើយ។ ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស
January 9, 2025









