- Liny Chan
- ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការបង្ក្រាបក្មេងទំនើង ឲ្យបានមឺងម៉ាត់បំផុត ។ លោកអភិបាលខេត្តបានថ្លែងថា បញ្ហាក្មេងទំនើងនៅចុងឆ្នាំ២០២៤កន្លងទៅនេះ ឃើញថាមានការកក្រើកឡើងវិញ ដូច្នេះសមត្ថកិច្ចចាំបាច់ត្រូវតែអនុវត្តច្បាប់ ចំពោះសកម្មភាពក្មេងទំនើងមានបូជាការបំពងសំឡេងរំខាន ការបង្ហោះម៉ូតូតាមទីសាធារណៈជាដើម ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល។ លោកអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាបង្ក្រាបក្មេងទំនើងនេះ សូមឱ្យសមត្ថកិច្ចបន្តបង្ក្រាបយ៉ាងក្តៅកគុកមិនដកដៃទេ និងសូមកុំធ្វើកិច្ចការនេះដូចជាការវែកចក ឬការអង្គុយបក់ផ្សែងនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 9, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ថ្វីត្បិតតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple យល់ព្រមបង់ប្រាក់ចំនួន ៩៥លានដុល្លារដើម្បីបញ្ចប់បណ្តឹងទាក់ទងនឹងការចោទប្រកាន់ថាបានកត់ត្រាការសន្ទនារបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពិតមែន ប៉ុន្តែ Apple នៅតែប្រកាន់គោលជំហររបស់ខ្លួនយ៉ាងរឹងមាំ ដោយបានបញ្ជាក់ថាខ្លួនមិនដែលលក់ទិន្នន័យដែលប្រមូលបានដោយជំនួយការសំឡេង Siri របស់ខ្លួន ឬប្រើវាដើម្បីផ្សាយពាណិជ្ជកម្មនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា Apple បានយល់ព្រមបង់ប្រាក់នៅសប្តាហ៍មុន ដោយក្នុងនោះអតិថិជន Apple រាប់សិបលាននាក់ដែលប្រើ iPhone និង Apple Watch នឹងទទួលបានប្រាក់ ២០ដុល្លារក្នុងមួយឧបករណ៍ដែលប្រើ Siri។ Apple បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា «ក្រុមហ៊ុនខ្លួនមិនដែលប្រើប្រាស់ទិន្នន័យ Siri ដើម្បីទម្រង់ទីផ្សារ
January 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ត្រឹមរយៈពេល៩ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី១ ដល់ ៩ ខែមករា ឆ្នាំ២០២៥) យ៉ាងហោចណាស់មានសប្បុរសជនជាង ៤២០០នាក់ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីចូលរួមគាំទ្រដល់ដំណើរការបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ។ សប្បុរសជនជាង ៤២០០នាក់ បានបរិច្ចាគថវិការបស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនជិត ១លានដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាប់ទិន្នន័យដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះថា «តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា
January 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយបានពិនិត្យឃើញថានៅមានយានដ្ឋានមួយចំនួនពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា បើផុតឱសានវាទនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។ ទទួលបានសេចក្តីជូនដំណឹងនេះក្រសួង
January 9, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple នៅតែមិនអាចលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកក៏ដោយ ព្រោះថា iPhone 16 មិនបានបំពេញតាមច្បាប់ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។ នៅចុងឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមច្បាប់ក្នុងស្រុក ដែលតម្រូវឱ្យស្មាតហ្វូនដែលលក់ក្នុងស្រុក គួរតែមានយ៉ាងហោចណាស់ ៣៥% ផលិតក្នុងស្រុក។ រដ្ឋមន្ត្រីឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធថាក្រុមហ៊ុន Apple បើកផ្ទាំងថ្មីនៅតែមិនអាចលក់ iPhone 16 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកនៅទីនោះក៏ដោយ
January 9, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ បំផ្លាញអគាររាប់រយ ខណៈដែលមនុស្សជាង ៧០ ០០០នាក់នាក់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។ ខ្យល់បក់បោកខ្លាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។ កង្វះខាតទឹក ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ជាពិសេសនៅតំបន់ Pacific Palisades ដែលជាតំបន់ឆ្នេរដ៏ធំ ហើយភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៤ ៨៥៦ហិកតា។ ប្រធាននាយកដ្ឋានទឹក និងថាមពលក្រុង Los
January 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ១៩៩៣ ក្រោយវិបត្តិនយោបាយជាង ២០ឆ្នាំ។ ការប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើឡើងតាមរយៈសារាចរចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ។ ក្នុងសារាចរចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន
January 9, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មនុស្សជាង ៣០,០០០ នាក់ រួមទាំងតារាល្បីៗជាច្រើន បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះតំបន់ឆ្នេរដ៏ធំ នៃទីក្រុង Los Angeles ពេញមួយយប់។ ភ្លើងបានបំផ្លាញផ្ទះសម្បែងជាច្រើន និងឆេះរាលដាលតាមជម្រាលភ្នំ បង្កឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង ខណៈអ្នកស្រុកនាំគ្នាជម្លៀសខ្លួន។ ក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ ពេញមួយថ្ងៃពុធ ដោយសារខ្យល់ព្យុះ និងលក្ខខណ្ឌស្ងួតហួតហែង កំពុងបង្កើនការលំបាកនៅក្នុងសង្កាត់ប៉ាស៊ីហ្វិក Palisades និងយ៉ាងហោចណាស់ពីរតំបន់ផ្សេងទៀត ក្នុងទីក្រុង Los Angeles។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកាលពីថ្ងៃអង្គារ។ តំបន់ Pacific Palisades ដែលជាជម្រករបស់តារាល្បីៗជាច្រើន
January 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិ បានបង្ហាញវត្តមានដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរី អាស៊ី ចំនួន ប្រមាណ ពី ៤០០ ទៅ៦០០ក្បាល នៅ កម្ពុជា ហើយភាគ ច្រើនពួកវារស់ នៅក្នុង តំបន់ ជួរភ្នំក្រវាញ និងតំបន់ ខ្ពង់ រាប
January 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីង ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ បានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ បានឱ្យដឹងថា សត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤ កន្លងមក វាបានជាមួយគោអ្នកភូមិប្រមាណ៣ ទៅ៤ដង ក្នុងឆ្នាំ២០២៤រួចមកហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះ បានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ
January 8, 2025









