- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងគ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ រៀល ស្មើនឹងប្រហែលជាង ១២០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ មូលបត្ររដ្ឋ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP)
January 14, 2025 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។ រលកយក្សស៊ូណាមិ កម្រិតកម្ពស់ ២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅទីក្រុង Miyazaki ដែលមានប្រជាជនប្រហែល ៤០០.០០០ នាក់។ ទោះបីជាយ៉ាងណា មិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរត្រូវបានទទួលនោះទេ ហើយក៏គ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Ikata និង Sendai ដែលស្ថិតនៅជិតចំណុច កណ្តាលនៃគ្រោះរញ្ជួយដីដែរ។ JMA កំពុងស៊ើបអង្កេតថាតើ គ្រោះរញ្ជួយដីនេះមានទំនាក់ទំនងជាមួយ Nankai
January 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម (VAT) ក្នុងវិស័យម្ហូបអាហារមួយចំនួន ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខណៈថ្លៃទំនិញជាទូទៅ ជាពិសេសចំពោះម្ហូបអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមានការឡើងថ្លៃ។ នេះបើយោងតាមយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលបានចេញផ្សាយនៅខែមករា ឆ្នាំ២០២៥នេះ។ យោងតាមខ្លឹមសារនៃយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភានេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបន្តអនុវត្តអាករលើតម្លៃបន្ថែមក្នុងអត្រា ១០% លើការផ្គត់ផ្គង់ជាប់អាករលើទំនិញ និងសេវា ដែលបានកំណត់ដោយច្បាប់ ស្តីពីសារពើពន្ធ ដែលតម្លៃជាប់អាករ គឺជាថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ រួមបញ្ចូលអាករគ្រប់ប្រភេទ លើកលែងអាករលើតម្លៃបន្ថែម ឬតម្លៃគិតពន្ធគយរួមបញ្ចូលទាំងពន្ធគយ និងអាករនានានៅពេលនាំចូល ចំពោះទំនិញនាំចូល។ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវ ផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩
January 13, 2025 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ ពិធីបុណ្យ Kumbh Mela របស់អ្នកកាន់សាសនាហិណ្ឌូនៅឥណ្ឌា បានប្រារព្ធឡើងនៅថ្ងៃចន្ទ ទី១៣ ខែមករានេះ ដោយមានអ្នកធ្វើធម្មយាត្រាយ៉ាងច្រើនកុះករ មកចូលរួមការងូតទឹកតាមទំនៀមទំលាប់នៃពិធី នៅឯចំណុចប្រសព្វនៃទន្លេ Ganges, Yamuna និងទន្លេ Saraswati ជាកន្លែងដែលប្រជាជនជឿថា មានអាទិទេពចុះមកជួបគ្នានៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នករៀបចំព្រឹត្តិការនៃពិធីបុណ្យ រំពឹងថានឹងមានមនុស្សចំនួន ៤០០លាននាក់ ដែលជាការប្រមូលផ្តុំមនុស្សដ៏ច្រើនបំផុតមួយ នៃពិភពលោក។ ពិធីបុណ្យ Kumbh Mela មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងជាការបង្ហាញពីការគោរពចំពោះសាសនា ដោយការងូតទឹកដ៏ពិសិដ្ឋ។ ចំពេលវេលាដែលមានអាកាសធាតុត្រជាក់ មុនថ្ងៃរះ អ្នកធ្វើធម្មយាត្រាបានងើបឡើង ដើម្បីចាប់ផ្តើមការចេញទៅងូតទឹកទន្លេ។ ព្រះសង្ឃហិណ្ឌូ
January 13, 2025 - PR
ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង “រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា”។ រៀបចំឡើងដោយ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ។ ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា
January 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ដែលបណ្តាញ Fresh News ទទួលបាន។ ក្រសួងការងារ បានជម្រាបជូនដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជន ដែលមានបំណងទៅធ្វើការ នៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្ត ភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនសម្រាប់ពលករជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញលើផ្នែក ភាសាជប៉ុន JFT-Basic ផ្នែកកសិកម្ម និងផ្នែកការងារនៅភោជនីយដ្ឋាន៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ៖ ផ្ដល់សិទ្ធិដោយ៖ Fresh
January 13, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់អារម្មណ៍ព្រមព្រៀងគ្នាធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសនៅរដូវកាលក្រោយ។ ការលើកឡើងនេះ បន្ទាប់ពីប្រជាកសិករបានជួបសំណេះសំណាលជាមួយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់លើកទឹកចិត្តប្រជាកសិករ ឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរមានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 13, 2025 - ព័ត៌មានជាតិ
(វៀតណាម)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ លោក សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម
January 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចេតិយ ជាង ៤០០ឆ្នាំមុន របស់ព្រះបាទ ចន្ទរាជា ដែលអតីតព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយរូប នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង នឹងត្រូវជួសជុលឡើងវិញ។ ពិធីប្រុងពាលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា ត្រូវបានធ្វើឡើងនាវេលាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកបណ្ឌិត ហ៉ី វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង។ ការខូចខាតទាំងនេះ រួមមាន ការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជា
January 13, 2025 - ព័ត៌មានជាតិ
(បរទេស)៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញឱ្យដឹងថា តួលេខនៃការលក់ iPhone នៅក្នុងប្រទេសចិននាចុងឆ្នាំ២០២៤ បានធ្លាក់ចុះយ៉ាងខ្លាំង និងអាចបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ២០២៥នេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ លោក Ming-Chi Kuo ជាអ្នកវិភាគដ៏ល្បី ថ្មីៗនេះបានបង្ហាញរបាយការណ៍ទីផ្សារទាក់ទងនឹងក្រុមហ៊ុន Apple ដោយក្នុងនោះលោកបានរំលេចឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ការលក់ផលិតផល Apple ជាពិសេស iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះជាខ្លាំង បើធៀបទៅនឹងឆ្នាំ២០២៣ ដោយបានធ្លាក់ចុះចន្លោះពី ១០ ទៅ១២ភាគរយ។ លោកបានបន្តទៀតថា មូលហេតុចម្បងដែលនាំឱ្យមានការធ្លាក់ចុះនេះគឺដោយសារតែ iPhone 16 របស់
January 13, 2025









