Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​គូស​រំលេចថា រាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តទុកដាក់​លើវិស័យ​កសិ​កម្ម ហើយផ្តល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរ​អង្វែងសម្រាប់​កម្ពុជា។ បើកទំព័រការងារឆ្នាំថ្មី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បី​ជជែកលើការងារពាក់ព័ន្ធនឹងវិស័យស្រូវអង្កររបស់កម្ពុជា។ ក្នុងជំនួប​នោះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីពាក់ព័ន្ធ​ក្នុងវិស័យស្រូវអង្ករ និងការធ្វើ​ពា​ណិជ្ជកម្ម មានដូចជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល

    January 8, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បានបង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបំផ្លាញផ្ទះសម្បែង និងនាំឱ្យកកស្ទះចរាចរណ៍ ខណៈមនុស្ស ៣០ ០០០នាក់ត្រូវជម្លៀសខ្លួន ចំពេលមានផ្សែងក្រាស់គ្របដណ្តប់ទីប្រជុំជនជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។ យ៉ាងហោចណាស់ផ្ទៃដី ១ ១៨២ហិកតានៃសង្កាត់ Pacific Palisades ស្ថិតនៅចន្លោះបណ្តោយឆ្នេរនៃទីក្រុង Santa Monica និងទីក្រុង Malibu ត្រូវបានឆាបឆេះ។ ស្របពេលដែលភ្លើងឆេះរីករាលដាល ក្រុមមន្ត្រីនិយាយថា ស្ថានភាពខ្យល់បក់ខ្លាំងអាចនឹងកើតឡើងពេញមួយយប់

    January 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ លីន បានធ្វើការបង្ហោះវីដេអូ (Post Video) រយៈពេល១នាទី និង៤១វិនាទី នៅលើបណ្តាញ សង្គមហ្វេសប៊ុកដោយភ្ជាប់នូវរូបភាពសន្តិសុខ ប្រើប្រាស់កាយវិការមិនសមរម្យមកលើអាជីវករ លក់ចង្រិតបំពង ឈ្មោះ អូន ធារី ស្ថិតនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានធ្វើឲ្យមហាជនមានការភាន់ច្រឡំថា ជាកម្លាំងសន្តិសុខរបស់សាលា ខណ្ឌជ្រោយចង្វារ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានធ្វើបំភ្លឺ និងបញ្ជាក់ថា តាមការស្រាវជ្រាវឃើញថា សន្តិសុខនៅក្នុងវីដេអូខាងលើ មិនមែនជាមន្ដ្រី ឬជាសន្តិសុខបម្រើការងារនៅសាលាខណ្ឌជ្រោយចង្វារឡើយ

    January 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ (សៀមរាប) បានពិនិត្យ និងព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី។ នេះបើតាមរាយការណ៍ ដែលផ្សព្វផ្សាយ Facebook របស់ Dr. Beat Richner។ រាល់ការព្យាបាលទាំងអស់ មន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ តួលេខសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងរយៈពេល១២ខែ នាឆ្នាំ២០២៤ រួមមាន៖* ពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១ ១៦៥ករណី* ព្យាបាលកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ

    January 8, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ករណីមនុស្សស្លាប់លើកដំបូង ដោយសារជំងឺផ្តាសាយបក្សី នៅសហរដ្ឋអាមេរិក បានជំរុញឱ្យមានការអំពាវនាវថែមទៀត ឱ្យរដ្ឋាភិបាលបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះ មានការរីករាលដាលខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥។ ក្រុមអ្នកជំនាញផ្នែកសុខាភិបាល នៅជុំវិញពិភពលោក បាននិងកំពុងទទូចឱ្យអាជ្ញាធរនៅសហរដ្ឋអាមេរិក បង្កើនការតាមដានឃ្លាំមើល និង​ចែករំលែកព័ត៌មានបន្ថែមទៀត អំពីការរាលដាលនៃជំងឺផ្តាសាយបក្សីនៅទីនោះ។ កាលពីថ្ងៃចន្ទ ទី៦ ខែមករា អាជ្ញាធរសុខាភិបាល នៅរដ្ឋ Louisiana បានរាយការណ៍ថា អ្នកជំងឺម្នាក់អាយុជាង៦០ឆ្នាំ គឺជាបុគ្គលដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានស្លាប់ដោយសារ​ជំងឺផ្តាសាយបក្សី ក្រោយប៉ះពាល់ជាមួយបក្សីដែលកើតជំងឺ។ គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1

    January 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែល ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់។ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើន នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវនេះ លោក ឃួង ស្រេង បានណែនាំលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី ធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង

    January 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការចោទប្រកាន់គ្មានសច្ចធម៌ មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ របស់គណនីហ្វេសប៊ុក Sithy Heng។ ការបដិសេធ ធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឃើញថា ថ្មីៗនេះមានគណនីហ្វេសប៊ុក Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាព ជាបន្តបន្ទាប់ ចោទប្រកាន់លើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីប្រកាសបដិសេធ៖

    January 8, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ភ្ញៀវទេសចរម្នាក់ ក្នុងពេលដើរទស្សនានៅតំបន់អង្គរ ក៏បានជ្រុះបាត់កាបូបលុយ តែបានភ្ញៀវទេសចរជាពលរដ្ឋខ្មែររើសបានកាបូបនោះនៅជិតព្រះលានជល់ដំរី នៃក្រុងអង្គរធំ ហើយក៏បានប្រគល់ជូនភ្នាក់ងារទេសចរណ៍ និងនគរបាលបេតិកភណ្ឌដែលប្រចាំការនៅទីនោះ ក្រោយក៏បានរកឃើញនិងប្រគល់ជូនម្ចាស់ដើមវិញជាជនជាតិអូស្ដ្រាលី។ តាមការរាយការណ៍ពីអាជ្ញាធរជាតិអប្សរា ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ ដោយភ្នាក់ងារទេសចរណ៍ និងនគរបាលបេតិកភណ្ឌទទួលកាបូបលុយពីភ្ញៀវទេសចរជាតិម្នាក់ឈ្មោះ ភឿន ស៉ីនួន ភេទស្រី អាយុ៤១ឆ្នាំ ដែលបានប្រទះឃើញកាបូបលុយពណ៌ខ្មៅមួយនៅគោលដៅព្រះពាន់ ដោយក្នុងកាបូបមាន៖ ប្រាក់ដុល្លារអូស្រា្តលីចំនួន៣៥០ដុល្លារអូស្រា្តលី ប្រាក់ដុល្លារអាមេរិកចំនួន៣០ដុល្លារអាមេរិក ប្រាក់រៀលចំនួន៣០០០រៀល ប័ណ្ណបើកបរចំនួន១ វីសាកាតចំនួន១។ រហូតមកដល់វេលាម៉ោង១២៖០៧នាទី ថ្ងៃទី៧ដដែល ភ្នាក់ងារទេសចរណ៍បានប្រគល់កាបូបលុយជូននគរបាលបេតិកភណ្ឌដើម្បីរក្សាទុកជូនម្ចាស់ដើមវិញ។ រហូតដល់​ម៉ោង​៣៖៤០នាទី ម្ចាស់ឈ្មោះ EDWARD M DESSMANN ជនជាតិអូស្រ្តាលី ភេទប្រុស​

    January 8, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ក្រុមមន្ត្រីចិន បានឱ្យដឹងថា មនុស្សជាង ៤០០នាក់ ដែលជាប់ដោយការរញ្ជួយដីដ៏ខ្លាំងក្លា នៅតំបន់ជើងភ្នំហិម៉ាឡៃ ត្រូវបានជួយសង្គ្រោះ ហើយអ្នកស្រុកជាង ៣០.០០០នាក់ត្រូវផ្លាស់ទីលំនៅ ខណៈដែលការស្វែងរកអ្នករស់រានមានជីវិត បានឈានចូលដល់ថ្ងៃទីពីរ នាថ្ងៃពុធ ទី៨ ខែមករានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃអង្គារ ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតមួយ មិនធ្លាប់មានក្នុងតំបន់រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានទីតាំងនៅស្រុក Tingri នៃតំបន់ទីបេរបស់ប្រទេសចិន ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃភ្នំ Everest។ វាក៏បានអង្រួនអគារនៅប្រទេសជិតខាងដូចជា នេប៉ាល់ ប៊ូតង់ និងឥណ្ឌាផងដែរ។ ២៤ម៉ោងក្រោយការរញ្ជួយដី អ្នករស់រានមានជីវិតដែលជាប់ក្រោមគំនរបាក់បែក

    January 8, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារស៊ើបអង្កេតអំពើពុករលួយ ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ចំណាត់ការនេះ បង្កើនភាពតានតឹងនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលដែលក្រុមអ្នកស៊ើបអង្កេតនៅតែប្តេជ្ញានាំខ្លួនលោក Yoon មកសាកសួរ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីដ៏ចម្រូងចម្រាស កាលពីដើមខែធ្នូកន្លងទៅ។ ការប៉ុនប៉ងលើកដំបូង ដើម្បីអនុវត្តដីកាចាប់ខ្លួន កាលពីសប្តាហ៍មុន បានទទួលបរាជ័យ ដោយសារតែប្រធានអង្គភាពស៊ើបអង្កេត ត្រូវបានរារាំងដោយខ្សែសង្វាក់មនុស្ស នៃសេវាសន្តិសុខប្រធានាធិបតី និងឆ្មាំយោធារាប់រយនាក់ ដែលឈរយាមនៅខាងក្រៅលំនៅដ្ឋានរបស់លោក Yoon។ ទោះបីជាមានការរារាំងនេះក្តី ប្រធានអង្គភាពស៊ើបអង្កេត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអង្គារថា ពួកគេនៅតែប្តេជ្ញាក្នុងការនាំខ្លួនលោក

    January 8, 2025