- Liny Chan
- ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាច់រីសត ដោយក្នុងដៃមានកាន់ដំបងឈើ ពីព្រោះតែជនបរទេសទាំងនោះតវ៉ា ក្រោយមេការជនជាតិចិនឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក។ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖៤០នាទី មានបុគ្គលិកជនជាតិបរទេសរបស់ក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់រីសត» ចំនួន៥៧នាក់ ជនជាតិ ប៉ាគីស្ថាន៥៣នាក់ (ស្រី២នាក់) និង ណេប៉ាល់៤នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ។
January 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ថ្ងៃមកនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះ បានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមករា ក្នុងនោះរួមមាន៖ *ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន ប្លន់២ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង) និងហិង្សាដោយចេតនា២ករណី ឃាត់ខ្លួន៦នាក់ (ប្រភេទក្មេងទំនើង)*ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី
January 7, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms ដែលជាមេធំរបស់ Facebook ថ្មីៗនេះបានពង្រីកក្រុមប្រឹក្សាភិបាលរបស់ខ្លួនដោយជ្រើសរើសសមាជិកថ្មីចំនួន ៣នាក់បន្ថែមទៀត រួមទាំងវត្តមានលោក Dana White នាយកប្រតិបត្តិនៃ Ultimate Fighting Championship (UFC) ជាស្ថាប័នប្រដាល់ចម្រុះដ៏លេចធ្លោរបស់អាមេរិក (MMA) ព្រមទាំងជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា សមាជិកថ្មីចំនួន ២នាក់ផ្សេងទៀតរួមមាន លោក Charlie Songhurts ដែលជាវិនិយោគិន និងជាអតីតនាយកជាន់ខ្ពស់របស់
January 7, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាថ្ងៃអង្គារនេះ អាជ្ញាធរថៃបានបញ្ជាក់ថា តារាសម្តែងចិនម្នាក់ ឈ្មោះ Wang Xing ហៅ Xingxing ដែលបានបាត់ខ្លួន ប៉ុន្មានថ្ងៃមកហើយនោះ នៅក្នុងប្រទេសថៃ ក្បែរតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា កំពុងតែស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ហើយខាងអាជ្ញាធរមីយ៉ាន់ កំពុងជួយតាមស្វែងរករូបគេ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Bangkok Post នាថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥។ យ៉ាងណាមិញ អ្នកនាំពាក្យប៉ូលិសថៃ បាននិយាយថា គិតត្រឹមពេលនេះ មិនទាន់មានភស្តុតាងដែលឱ្យតំរុយថា តារាសម្តែងចិនរូបនោះ ត្រូវបានចាប់បង្ខំឱ្យទៅមីយ៉ាន់ម៉ា ឬជាជនរងគ្រោះ នៃការជួញដូរមនុស្សឡើយ ពោលគឺរូបគេហាក់បានធ្វើដំណើរចូលទៅមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។
January 7, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) នៃប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៥៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។ ទីភ្នាក់ងារព័ត៌មានចិន Xinhua
January 7, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) នៃប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។ ទីភ្នាក់ងារព័ត៌មានចិន Xinhua
January 7, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នាថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) ប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៩នាក់ ហើយធ្វើឱ្យអគារជាច្រើនខ្នង ដួលរលំថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។
January 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជាមានសេចក្តីរីករាយប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កាលពីមុនមានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF) កម្មវិធី អាហារូបករណ៍ ដ៏ឧត្តុង្គឧត្តមនេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។ អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)។ កាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះ មាន ការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)
January 7, 2025 - ព័ត៌មានអន្តរជាតិ
(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសថានឹងចុះចេញពីតំណែង នៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីកាន់អំណាចអស់រយៈពេល ៩ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៥។ លោក Trudeau បានប្រាប់សន្និសីទសារព័ត៌មានថា លោកនឹងបន្តនៅជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំ Liberal party រហូតដល់គណបក្សជ្រើសរើសបានប្រធានថ្មី ក្នុងរយៈពេលប៉ុន្មានខែទៀត។ លោកបញ្ជាក់ថា «កាណាដា សមនឹងទទួលបានជម្រើសពិតប្រាកដមួយ នៅក្នុងការបោះឆ្នោតអាណត្តិក្រោយ ហើយវាច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រសិនបើខ្ញុំត្រូវប្រយុទ្ធជាមួយសមរភូមិផ្ទៃក្នុង នោះខ្ញុំមិនអាចជាជម្រើសដ៏ល្អបំផុត នៅក្នុងការបោះឆ្នោតនោះទេ»។ តាមលោក Trudeau
January 7, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា។ នេះបើយោងតាមការលើកឡើង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃចន្ទនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងញូវដេលី លោក Sullivan បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងឈានទៅរកការបញ្ចប់នូវដំណើរការលុបបំបាត់ចោលនូវបទប្បញ្ញត្តិ ដែលជាឧបសគ្គដល់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល រវាងអង្គភាពនុយក្លេអ៊ែរនាំមុខរបស់ឥណ្ឌា និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយ។ គួរបញ្ជាល់ថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរលើបញ្ហានេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកម្លេះប៉ុន្តែបានជាប់គាំង ដោយសារបញ្ហាច្បាប់និងបទប្បញ្ញត្តិ។ ភាពមិនស្របគ្នារវាងច្បាប់ទំនួលខុសត្រូវនុយក្លេអ៊ែររបស់ឥណ្ឌា និងបទដ្ឋានសកលបានក្លាយជាឧបសគ្គដ៏ធំមួយក្នុងកិច្ចសហប្រតិបត្តិការនេះ។ តាមបទដ្ឋានសកល ការចំណាយលើឧប្បត្តិហេតុនុយក្លេអ៊ែរត្រូវបានរ៉ាប់រងដោយប្រតិបត្តិករ មិនមែនក្រុមហ៊ុនផលិតរោងចក្រនុយក្លេអ៊ែរទេ។ ទោះជាយ៉ាងណា
January 7, 2025









