- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពែញ)៖ លោក ទឺ ពិទូ ភ្នាក់ងារសារព័ត៌មានមាតុភូមិនៅខេត្តឧត្តរមានជ័យ បានចេញវីដេអូថ្លែងអំណរគុណស្ថាប័នតុលាការ និងសមត្ថកិច្ចដែលបានដោះលែង ព្រមទាំងបានទទួលស្គាល់កំហុស ក្រោយលោកត្រូវបានឃាត់ខ្លួន ដោយសារទៅដោះមីនតោននៅតំបន់ហាមឃាត់ព្រំដែនកម្ពុជា-ថៃ ទាំងដែលខ្លួនស្រវឹងខ្លាំង។ តាយរយៈវីដេអូ លោក ទឺ ពិទូ បានទទួលស្គាល់កំហុសយ៉ាងដូច្នេះថា៖ «ដោយសារខ្ញុំស្រវឹង ដល់ពេលដែលខ្ញុំស្វាងទៅខ្ញុំភ័យដែរ ថាអាចផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំ សមត្ថកិច្ច និងប្រជាជនដទៃទៀត»។ ជាមួយគ្នានេះដែរ លោកថ្លែងអំណរគុណតុលាការ អាជ្ញាធរ និងសមត្ថកិច្ច ដែលបានលើកលែងទោសដល់លោកផងដែរ និងសន្យាថាមិនប្រព្រឹត្តិកំហុសជាលើកទី២ទេ។ លោកបានបន្ថែមថា៖ «ខ្ញុំបាទ ទឺ ពិទូ ជាអ្នកយកព័ត៌មានរបស់គេហទំព័រមាតុភូមិ សុំអភ័យទោស និងសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់នូវកំហុសឆ្គងទាំងស្រុងដែលខ្ញុំបាទ
February 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសអាកាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។ ដំណើរការជំហានដំបូងធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ដ្រខណ្ឌចំការមន។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
February 10, 2025 - ព័ត៌មានជាតិ
(កូឡុំបូ)៖ ក្រុមមន្ត្រីរដ្ឋាភិបាលស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ បាននិយាយថាសត្វស្វាមួយក្បាលបានចូលអុកឡុកអនុសា្ថនីយអគ្គីសនីមួយកន្លែងនៃតំបន់ជាយរដ្ឋធានី Colombo ដោយបង្កឱ្យដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់ក្រុមអ្នកសារព័ត៌មានថាមានសត្វស្វា មួយក្បាល បានប៉ះនឹង ម៉ាស៊ីនផលិតអគ្គិសនី ដោយបណ្ដាលឱ្យប្រព័ន្ធគាំងដំណើរការ។ អគ្គិសនីត្រូវបានស្ដារឡើងវិញទាំងស្រុង នៅទូទាំងប្រទេសស្រីលង្កានៅម៉ោងប្រហែល ៦ល្ងាច (ម៉ោងក្នុងតំបន់) ហើយការដាច់ចរន្តអគ្គិសនីនេះ ក៏បានធ្វើឱ្យដាច់ការផ្គត់ផ្គង់ទឹកស្អាតផងដែរ។ ស្រីលង្កា ធ្លាប់ជួបប្រទះបញ្ហារអាក់រអួល និងដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែ កាលពីខែរដូវក្ដៅឆ្នាំ២០២២ នៅពេលប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh
February 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៦.៧៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តកំពង់ចាម
February 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកស្រីចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ កុម្ភៈនេះ។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង (Walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ កុម្ភៈមកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់លោក ពលរដ្ឋបន្តកើនឡើងជាងសប្តាហ៍មុនទៅទៀត។ លោក
February 10, 2025 - ព័ត៌មានជាតិ
(បរទេស)៖ លោក Elon Musk បាននិយាយថា គាត់មិនចាប់អារម្មណ៍នឹងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលត្រូវបានសហរដ្ឋអាមេរិកកំពុងព្យាយាមហាមឃាត់ជុំវិញបញ្ហាសន្តិសុខជាតិជាមួយម្ចាស់ក្រុមហ៊ុនធំ ByteDance ដែលមានមូលដ្ឋាននៅចិននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា គាត់បើកចំហឱ្យ Musk ទិញកម្មវិធីដែលគ្រប់គ្រងដោយ ByteDance ប្រសិនបើគាត់ចង់ធ្វើដូច្នេះ ប៉ុន្តែជាការឆ្លើយបត នៅចុងសប្ដាហ៍កន្លងទៅនេះ លោក Elon Musk បានចេញមកបង្ហាញអារម្មណ៍ថា «ខ្ញុំមិនបានដាក់ដេញថ្លៃសម្រាប់ទិញយក TikTok នោះទេ»។ លោកបានបន្ថែមទៀតថា «ខ្ញុំមិនមានគម្រោងសម្រាប់ធ្វើអ្វីនោះទេ
February 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Jiu-Jitsu World League California X លើទឹកដីអាមេរិក បន្ទាប់ពីទទួលបានជ័យជម្នះ ៤ប្រកួតជាប់គ្នា ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ប្រភពខាងលើ បានបញ្ជាក់ថា កីឡាករ មឿនលីម សុបញ្ញា ដែលបានឈ្នះមេដាយមាស នៅក្នុងកម្មវិធី Jiu-Jitsu World League California X ក្នុងវិញ្ញាសារឯកត្តជនបុរស Gi, កម្រិតខ្សែខៀវ
February 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពិនឱ្យកាន់តែល្អប្រសើរ។ យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន, សម្តេចមហាបវរធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី
February 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរសង្កាត់ខណ្ឌ និងប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់មូសចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា គិតពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥មក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋទើបលោក ឃួង ស្រេង ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី
February 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា បានរួមចំណែក ក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០៧១ រៀលក្នុងមួយដុល្លារអាមេរិក នៅឆ្នាំ២០២៤។ ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១
February 8, 2025









