Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើតាម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិកម្មទំនេីប «ដំឡូងមី» ដើម្បីធានាពីផលិតកម្ម និងមានផ្សារច្បាស់លាស់។ ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នាឱកាសដែល លោក បានអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងកសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ ហេីយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលេីការធ្វេីពាណិជ្ជកម្មដំឡូងមីស្រស់

    January 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    January 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាចម្រៀងរ៉េប Ruthko ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។ សំណេរចូលរួមចំលែកទុក្ខជាភាសាខ្មែរ និងភាសាបារាំង ស្ថានទូតបារាំង បានរៀបរាប់យ៉ាងដូច្នេះថា «ស្ថានទូតបារំាងប្រចាំកម្ពុជា សូមសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារ សាច់ញាតិ អ្នកគាំទ្រ និង KlapYahandz ចំពោះការបាត់បង់លោក Ruthko តារារ៉េបខ្មែរបារាំង ដែលបានទទួលមរណភាពកាលពីយប់មិញដោយគ្រោះថ្នាក់ចរាចរណ៍»។ ស្ថានទូតបារាំង បានឲ្យដឹងថា លោក ដាវិឌ ឬទ្ធីរុទ្រ ហៅ Ruthko បានចម្រើនវ័យនៅប្រទេសបារាំង ហើយនៅពេលត្រលប់មកកម្ពុជាវិញ លោកមានឈ្មោះបោះសំឡេងភ្លាមៗ ក្នុងនាមជាតារារ៉េបកម្ពុជាមួយរូប។ បទចម្រៀង «Stay the

    January 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ព្យុះរដូវរងាបាននាំមកនូវព្រិលធ្លាក់ និងសីតុណ្ហភាពត្រជាក់ដល់តំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយមនុស្សប្រមាណ ៦០លាននាក់ទូទាំងរដ្ឋជាង ១០ រាប់ចាប់ពី Kansas ដល់ New Jersey ស្ថិតក្រោមការព្រមាន និងណែនាំស្តីពីអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។ ព្យុះរដូវងាកំពុងធ្វើដំណើរឆ្ពោះ ទៅតំបន់ mid-Atlantic ជាទីដែលរដ្ឋធានីវ៉ាស៉ីនតោន កំពុងត្រៀមទប់ទល់នឹងព្រិល ក៏ដូចជាអាកាធាតុត្រជាក់ខ្លាំងនៅថ្ងៃចន្ទនេះ ហើយជាថ្ងៃតែមួយសភាគ្រោងជួបប្រជុំបញ្ជាក់ជាផ្លូវការថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារអាកាសធាតុជាតិ បានឱ្យដឹងថា

    January 6, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការបង្ក្រាបក្រុមទំនើងនៅតាមមូលដ្ឋាន, ជនសង្ស័យម្នាក់ជាក្មេងទំនើងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្ត រួចហើយពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូតាមបណ្ដាញសង្គមមានកាំបិតគំរាមអ្នកដទៃ។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការនៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់អំពិល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង១នាក់ ឈ្មោះ អាន ផាន់ណា អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

    January 6, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ កម្ពុជា-ថៃ នឹងបើកបន្ថែមម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ។ ការប្រកាសបន្ថែមម៉ោងឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិជាំ បានធ្វើឡើងក្នុងឱកាសដែលលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ ដឹកនាំប្រតិភូចូលរួមក្នុងពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី២០២៥ រវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ លោក មាន ចាន់យ៉ាដា បានថ្លែងថា ការជំរុញការការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបន្ថែមម៉ោងបិទបើកច្រកទ្វារព្រំដែនអន្តរជាតិជាំរវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ គឺក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់រវាងប្រជាពលរដ្ឋនៃប្រទេសទាំង២ ក៏ដូចជាការដឹកជញ្ជូនទំនិញ

    January 6, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន Muan នឹងនៅតែផ្អាកដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៤ ខែមករា ដោយសារតែការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air សម្លាប់មនុស្ស ១៧៩នាក់កំពុងបន្ត។ នេះបើយោងតាមការចេញការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។ ដំបូងឡើយ អាកាសយានដ្ឋាន Muan គ្រោងបើកឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយជួបឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមអ្នកស៉ើបអង្កេតរួមមួយកំពុងបង្កើនការស្រាវជ្រាវរកមូលហេតុ ដោយនៅថ្ងៃចន្ទនេះ អ្នកស៉ើបអង្កេតកូរ៉េពីរនាក់ បាននាំយកប្រអប់ខ្មៅនៃយន្តហោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នៅទីនោះ។

    January 6, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ក្មេងទំនើងអាវ៉ាសែចំនួន ២ក្រុម បានធ្វើសកម្មភាពដេញកាប់គ្នាក្នុងសាលា ហើយបង្ហោះក្នុង TikTok ថែមទៀត ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ចុះឃាត់ខ្លួនបាន១ក្រុម និងត្រៀមក្របួចយក១ក្រុមទៀត។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចសាលាអនុវិទ្យាល័យបន្ទាយរកា ប្រជាពលរដ្ឋបានរាយការណ៍មានក្មេងទំនើង២ក្រុម ក្រោយទទួលបានព័ត៌មាននគរបាលប៉ុស្ដិ៍ ក្រាំងដីវ៉ាយ បានទៅកន្លែងកើតហេតុ និងបានឃាត់ក្មេងទំនើងក្រុមទី១បានចំនួន៤នាក់មកសួរនាំ រួមមាន៖ *ទី១៖ ឈ្មោះ ឈន ចាន់ណា អាយុ១៥ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច

    January 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដើម្បីការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថី ព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ

    January 6, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។ លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក

    January 6, 2025