- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១សប្តាហ៍ ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនសរុបចំនួន ៦៤នាក់ ដោយបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន ៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ និងបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។ ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរ
January 4, 2025 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដែលបង្កដោយបុរសម្នាក់ មានមុខរបរជាអ្នកលេងភ្លេង បានវាយទៅលើឪពុក និងម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ជនបង្កដែលជាអ្នកលេងភ្លេងឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ បានប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើឪពុកម្ដាយ នៅពេលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង តែមិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។ ដោយឡែក ជនរងគ្រោះជាឪពុកឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ
January 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី
January 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សារមន្ទីរជាតិកម្ពុជា នឹងរៀបចំបាឋកថាសាធារណៈ មានប្រធានបទ៖ រឿងរ៉ាវពុំធ្លាប់ដឹង អំពី «ទំនៀមបុណ្យសពខ្មែរដើមដ៏អាថ៌កំបាំង» ចាប់ពី ៣០០ ទៅ៥០០ឆ្នាំមុន នៅតាមតំបន់ភ្នំជួរភ្នំក្រវាញ។ បាឋកថានេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ១៤៖០០ រសៀល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សារមន្ទីរជាតិកម្ពុជា ដោយមានការចូលរួមពីវាគ្មិន លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ផ្តោតសំខាន់លើទំនៀមរៀបចំសពនៅតាមជួរភ្នំក្រវ៉ាញ ក្នុងអំឡុងចាប់ពី ៣០០ឆ្នាំទៅ៥០០ឆ្នាំមុនប្រវត្តិសាស្រ្តរបស់ជនជាតិខ្មែរដើមខ្នងភ្នំក្រវ៉ាញ។ ទំនៀមរៀបចំសព ដែលខ្មែរដើមនៅតាមខ្នងភ្នំបានប្រតិបត្តិ គឺការទុកឆ្អឹងនៅក្នុងឆ្នាំងដី ក្រឡ
January 3, 2025 - ព័ត៌មានអន្តរជាតិទីបំផុត! Apple យល់ព្រមបង់ប្រាក់ ៩៥លានដុល្លារដើម្បីដោះស្រាយបណ្តឹងឯកជនភាព Siri ដែលមានរយៈពេលជាង ១០ឆ្នាំ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ៩៥ លានដុល្លារជាប្រាក់សុទ្ធ ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនាដោយគ្មានការយល់ព្រម ខណៈវាជាការរំលោភលើឯកជនភាពអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។ របាយការណ៍បានឱ្យដឹងថា ការដោះស្រាយបឋម ត្រូវបានដាក់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅតុលាការសហព័ន្ធ Oakland រដ្ឋកាលីហ្វ័រញ៉ា និងទាមទារឱ្យមានការយល់ព្រមពីចៅក្រមស្រុកអាមេរិកលោក Jeffrey White ជាមុនសិន។ យ៉ាងណាមិញជុំវិញ ពាក្យបណ្តឹងនេះគឺកើតចេញពីអ្នកប្រើប្រាស់ iPhone បានត្អូញត្អែរថា Apple តែងតែលួចថតសំឡេងការសន្ទនាជាលក្ខណៈឯកជនរបស់ពួកគេ បន្ទាប់ពីពួកគេបានបើកដំណើរការ Siri ដោយអចេតនា
January 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គេទំព័រទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ ។ CNN បានឲ្យដឹងថា ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ របស់កម្ពុជា, ស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ចំនួន ១០ទៀត រួមមាន៖ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី, Grand Ring នៅក្រុង Osaka របស់ជប៉ុន,
January 3, 2025 - ព័ត៌មានជាតិ
(កណ្តាល)៖ ក្រោយចាប់ខ្លួនក្មេងទំនើង ដែលគំរាមកំហែងថានឹងសម្លាប់ ឱ្យឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅពេលនេះសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនក្មេងទំនើងចំនួន ១២នាក់។ នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ០១១ អក ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន១២នាក់៖ ទី១៖ ឈ្មោះ រ៉ន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)ទី២៖
January 3, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និងត្រូវមានឥរិយាបថ ព្រមទាំងពាក្យសំដីសុភាពរាបសារជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានរម្លឹកដល់មន្ត្រីសុខាភិបាលត្រូវអនុវត្តឱ្យដូច ពាក្យស្លោកចំនួន២ដែលបានដាក់នៅក្នុងមណ្ឌលសុខភាពគឺ៖ ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ និងឆ្មបគឺជាមាតាទី២ របស់ទារកទើបកើត ត្រូវប្តូរវេនគ្នាក្នុងការទូរស័ព្ទ សួរសុខទុក្ខ និងរំលឹកដល់ស្រ្ដីមានផ្ទៃពោះដែលបានមកពិនិត្យផ្ទៃពោះនៅមណ្ឌលឱ្យគាត់មកបន្តការពិនិត្យតាមការណាត់របស់ឆ្មប និងរម្លឹកគាត់ឱ្យមកសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីទទួលបានសុវត្ថិភាពទាំងម្ដាយ និងទារកផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ លោកបានដឹកនាំក្រុមការងារចុះពិនិត្យការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពឈ្នួន ស្ថិតក្នុងភូមិឈ្នួន ឃុំរួសរាន់
January 3, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត ហើយនាំគ្នាថតបង្ហោះតាមបណ្ដាញសង្គម ដោយប្រើប្រាស់ពាក្យសម្ដីឌឺដងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនចំនួន៦នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្មេងទំនើង៦នាក់នេះ បានប្រមូលផ្ដុំគ្នាកាន់កាបិត ហើយថតបង្ហោះឌឺដងនគរបាលប៉ុស្ដិ៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។ ក្រោយឃើញការចែកចាយ និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងជំនាញក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ
January 3, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៣ ខែមករា ក្រុមអ្នកស៉ើបអង្កេតនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ឈប់ទៅវិញ នូវការព្យាយាមអនុវត្តដីកាចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការិយាល័យស៉ើបអង្កេតអំពើពុករលួយ CIO បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងអនុវត្តដីកាចាប់ខ្លួន នាថ្ងៃនេះ គឺការអនុវត្តត្រូវបានកំណត់ថា ហាក់មិនអាចទៅរួចឡើយ ដោយសារតែការប្រឈមមុខគ្នា ហើយក្តីកង្វល់ចំពោះសុវត្ថិភាពក្រុមការងារ នៅនឹងកន្លែងផ្ទាល់ ក៏បាននាំទៅរកការសម្រេចចិត្តផ្អាក ការអនុវត្តដីកា»។ នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៉ើបអង្កេតដឹកនាំដោយ CIO ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋាន របស់ប្រធានាធិបតី អំឡុងការព្យាយាមអនុវត្តដីកាចាប់ខ្លួន
January 3, 2025









