- Liny Chan
- ព័ត៌មានជាតិ
(វ៉ាស៉ីនតោ)៖ ក្រុមមន្រ្តីនិយាយថា ប៉ូលិស FBI កំពុងស៉ើបអង្កេតថា តើករណីផ្ទុះឆេះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគាររបស់ លោក ត្រាំ ក្នុងទីក្រុង Las Vegas និងករណីរថយន្តបើកបំបុកហ្វូងមនុស្ស នៅឯទីក្រុង New Orleans សហរដ្ឋអាមេរិក ចំថ្ងៃឆ្លងឆ្នាំសកល មានពាក់ព័ន្ធគ្នាឬអត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។ ធុងសាំង និងកាំជ្រួចដើមធំៗត្រូវបានដាក់ក្នុងរថយន្ត Cybertruck ដែលឆាបឆេះភ្លាមៗ បន្ទាប់ពីអ្នកបើកបរនៃរថយន្តនេះ បើករថយន្តភីកអាប់មួយគ្រឿងដោយចេតនា ចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរឆ្នាំថ្មី
January 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា របបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៖ ១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង
January 3, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋានរបស់ប្រធានាធិបតី នៅថ្ងៃសុក្រ ទី៣ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ ក្រុមអ្នកស៊ើបអង្កេតដឹកនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បានបង្ហាញដីកាចាប់ខ្លួនលោក Yoon ចេញដោយតុលាការ និងការអនុញ្ញាតឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី។ ប៉ុន្តែ ប្រធានកងអង្គរក្សការពារប្រធានាធិបតី លោក Park Chong-jun បានបដិសេធមិនឱ្យក្រុមអ្នកស៊ើបអង្កេតចូល ដោយសំអាងលើការរឹតត្បិតចំពោះតំបន់សុវត្ថិភាព។ «រដ្ឋអាជ្ញាមកពីអង្គភាព CIO និងក្រុមអ្នកស៊ើបអង្កេតបានប្រឈមមុខជាមួយកងអង្គរក្សប្រធានាធិបតីនៅខាងមុខ និវេសនដ្ឋាន បន្ទាប់ពីបានឆ្លងរនាំងការពារទី១ និងទី២»។
January 3, 2025 - ព័ត៌មានអន្តរជាតិ
(ញ៉ូវយ៉ក់)៖ ក្រុមហ៊ុនផលិតថ្នាំ គ្រោងនឹងដំឡើងថ្លៃនៅសហរដ្ឋអាមេរិក លើយ៉ាងហោចណាស់ថ្នាំ២៥០ម៉ាក ក្នុងនោះរួមបញ្ចូលទាំង Pfizer, ថ្នាំព្យាបាលជំងឺកូវីដ-១៩ Paxlovid, Bristol Myers Squibb, ថ្នាំព្យាបាលកោសិកាមហារីក និងវ៉ាក់សាំង មកពីក្រុមហ៊ុនបារាំង Sanofi ផងដែរ ដោយនឹងចាប់ផ្តើមពីឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យ ដែលវិភាគដោយក្រុមហ៊ុនស្រាវជ្រាវការថែទាំសុខភាព 3 Axis Advisors ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ស្ទើតែទាំងអស់ នៃតម្លៃថ្នាំ នឹងកើនក្រោម១០ភាគរយ។ ការកើនឡើងតម្លៃថ្នាំជាមធ្យម ចាប់ពីថ្ងៃទី១ ខែមករា គឺ៤.៥ភាគរយ, ដែលស្របជាមួយនឹង
January 3, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ ប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្ត បាននិងកំពុងផ្អើលភ្លូកទឹកភ្លូកដី ដើម្បីទៅមើលកូនដំរី «លំផាត់» ដ៏ល្បីល្បាញ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ លំផាត់ជាកូនដំរីដ៏គួរឲ្យខ្នាញ់ ចូលចិត្តផឹកទឹកដោះគោ និងលេងជាមួយអ្នកថែរក្សា។ នាងជាកូនដំរីដ៏ស្លូត មិនដែលបង្កបញ្ហាគ្រោះថ្នាក់ ដល់អ្នកទស្សនាឡើយ។ វត្តមានរបស់មហាជន ចំពោះការចាប់អារម្មណ៍លើកូនដំរីឈ្មោះលំផាត់ បាននាំឲ្យអ្នកថែរក្សា បង្កើតតារាងពេលវេលាច្បាស់លាស់ ក្នុងការបើកឲ្យចូលលេងកម្សាន្តនាង។ ពលរដ្ឋ ដែលបានទៅមើលកូនដំរីលំផាត់ បានប្រាប់ថា រថយន្តរបស់លោកកកស្ទះរាប់ម៉ោង ហើយលោកក៏បានភ្ញាក់ផ្អើលចំពោះវត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋ ដើម្បីបានទៅមើលអតីតកូនដំរីដ៏កម្សត់ខាងលើផងដែរ។ សូមជម្រាបថា លំផាត់ ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក
January 3, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើករណីប្ដឹងជំទាស់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាប់ពាក់ព័ន្ធនឹងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅសាលាឃុំអូសារាយ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរឃុំ ស្រុក នឹងមន្រ្តីពាក់ព័ន្ធត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀត។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា បញ្ហាវិវាទដីធ្លីជាបញ្ហាស្មុកស្មាញដែលទាមទារឲ្យអាជ្ញាធររួមនឹងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ នឹងរួមគ្នាដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលកើតមានឡើង ក្នុងមូលដ្ឋានឲ្យបានទាន់ ពេលវេលា ជាពិសេសដីដែលមិនមានទំនាស់ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធអោយបានឆាប់រហ័ស ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ លោក វ៉ី សំណាង បានបញ្ជាក់ថា នៅពេលដែលមូលដ្ឋានរបស់យើងគ្មានបញ្ហាទំនាស់ដីធ្លីកើតឡើងវា និងធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុង
January 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យចូលរួមទប់ស្កាត់ ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ខ្លួននឹងបង្កើនការប្រុងប្រយ័ត្ន និងចូលរួមឱ្យកាន់តែសកម្មជាងមុន ក្នុងការទប់ស្កាត់ក្រដាសប្រាក់អាមេរិកក្លែងក្លាយ មិនឱ្យចរាចរនៅលើទីផ្សារកម្ពុជា ដែលនាំឱ្យប្រជាជនរងការខាតបង់។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ ធនាគារជាតិនៃកម្ពុជា តែងតែណែនាំដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាទៀងទាត់ឱ្យមានការប្រុងប្រយ័ត្ន ទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងត្រូវដកហូតទុក នៅពេលដែលជួបប្រទះពេលអតិថិជន មកប្រើប្រាស់សេវាធនាគារ។ លោកបន្ថែមថា ជាមួយគ្នាធនាគារជាតិនៃកម្ពុជា បានសហការជាមួយជាមួយដៃគូអន្តរជាតិ ក៏ដូចជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបណ្តុះបណ្តាលទៅដល់បុគ្គលិក នៅតាមបណ្តាគ្រឹះស្ថានធនាគារ
January 2, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់អាកាសចរណ៍នេះ បានជួបគ្រោះថ្នាក់ផ្ទុះឆេះ អំឡុងពេលចុះចត កាលពីសប្តាហ៍មុន ហើយផ្តាច់ជីវិតមនុស្ស១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសនៅខេត្ត South Jeolla ជាទីដែលករណីគ្រោះថ្នាក់យន្តហោះ នៅទីក្រុង Muan បានកើតមានឡើង បាននិយាយថា ក្រុមអ្នកស៉ើបអង្កេត បានសម្រេចដាក់បម្រាមធ្វើដំណើរ លើបុគ្គលចំនួន២រូប ក្នុងនោះរួមមានទាំង CEO Jeju
January 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ និងសូមទទូចឲ្យយុវជនទាំងអស់ធ្វើជាក្មេងល្អសម្រាប់សង្គមជាតិ និងចាកចេញពីអំពើអបាយមុខផ្សេងៗ។ តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ»។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។
January 2, 2025 - ព័ត៌មានជាតិ
(កណ្តាល)៖ គ្រោះអគ្គភ័យបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល បានបណ្តាលឱ្យផ្ទះឈើ ប្រក់ក្បឿងចំនួន៤ខ្នង និងសម្ភារមួយចំនួនធំរងការ ឆាបឆេះអស់ទាំងស្រុង រីឯផ្ទះ២ខ្នងទៀតឆាបឆេះអស់មួយចំហៀង ដែលមូលហេតុដែលធ្វើឱ្យឆាបឆេះលឿន ដោយសារម្ចាស់ផ្ទះចំនួន៣ មិននៅផ្ទះ និងបានចាក់សោរចោល។ ប្រភពពីសមត្ថកិច្ចស្រុកមុខកំពូល បានឱ្យដឹងថា មកដល់ពេលនេះនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយនៅវេលាកើតហេតុខាងលើនៅសុខៗស្រាប់តែគេឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅឡើងចេញពីលំនៅដ្ឋានរបស់ឈ្មោះ ឈី ស៊ីម៉ន ភេទស្រី អាយុ ៥៩ឆ្នាំ មានបណ្តោយ ១៤ម៉ែត្រ ទទឹង៩ម៉ែត្រ និងរាលដាលទៅឆេះផ្ទះរបស់ឈ្មោះ លន់ ធួក ភេទស្រី អាយុ៥៦ឆ្នាំ
January 2, 2025









