- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ ពោលក្រុមក្មេងទំនើងនេះដកចេញក៏មិនខាតដែរ។ តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ ដកចេញក៏មិនខាតដែរ»។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។
January 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព
January 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ
January 2, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅធ្វើការសួរនាំ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ហើយបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖នាយចំណង់
January 2, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទាហានជើងចាស់អាមេរិកម្នាក់ ដែលលើកទង់ជាតិរបស់ក្រុម ISIS ចេញពីរថយន្ត ហើយបើកបុកទៅរបាំងបណ្តោះអាសន្ន ចូលក្នុងសង្កាត់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ១៥នាក់ ត្រូវបានក្រុមមន្ត្រីនិយាយថា ប្រហែលជាអនុវត្តដោយមានជំនួយពីអ្នកដ៏ទៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ ២០២៤។ ជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ឆ្នាំ ជាជនជាតិអាមេរិក មកពីរដ្ឋតិចសាស់ ធ្លាប់ធ្វើការនៅអាហ្វហ្កានីស្ថាន ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយបើករថយន្តបំបុកហ្វូងមនុស្ស។
January 2, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ មេធាវីម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករានេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្ញើលិខិតមួយទៅកាន់អ្នកគាំទ្រ ដោយនិយាយថាលោកនឹង «តស៊ូដល់ទីបំផុត» ខណៈកំពុងប្រឈមចំពោះដីការចាប់ខ្លួន ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Yoon បានសរសេរលិខិតនេះកាលពីល្ងាចថ្ងៃពុធ ទៅឱ្យអ្នកគាំទ្រប្រហែលរាប់រយនាក់ដែលប្រមូលផ្តុំគ្នា នៅជិតលំនៅដ្ឋានរបស់លោក ដោយលើកឡើងថា «ខ្ញុំកំពុងមើលការផ្សាយបន្តផ្ទាល់នៅលើ YouTube ពីការខិតខំប្រឹងប្រែងដែលអ្នកទាំងអស់គ្នាកំពុងធ្វើ។ ខ្ញុំនឹងតស៊ូដល់ទីបំផុត ដើម្បីការពារប្រទេសនេះជាមួយអ្នក»។ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា និងបានដឹកនាំការចោទប្រកាន់ លោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ចាត់ទុកលិខិតរបស់ លោក Yoon
January 2, 2025 - ព័ត៌មានជាតិធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា
(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។ សេកច្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា ៣៖ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់
January 2, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បាត់បង់ជីវិត និងប្រហែល ២០នាក់ទៀតរងរបួស នៅពេលដែលកាំជ្រួចខុសច្បាប់បានផ្ទុះឡើង ក្នុងផ្ទះមួយកន្លែងនៃរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក ចំថ្ងៃបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ ២០២៥។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Honolulu បានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង មុនពាក់កណ្តាលអធ្រាត្រនៅខាងក្រៅផ្ទះមួយខ្នង ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុង Honolulu និងមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹករួមគ្នារបស់សហរដ្ឋអាមេរិក។ តាមសេវាសង្គ្រោះបន្ទាន់ មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះប្រហែល ២០នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អភិបាលក្រុង Honolulu លោក Rick
January 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ខាងក្រោមនេះជាសារលិខិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥៖ ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥ជាមួយពុកម៉ែបងប្អូន កូនក្មួយទាំងអស់ ជាពិសេសជាមួយគណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់
January 2, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីនិយាយថា រថយន្ត Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះ នៅខាងក្រៅសណ្ឋាគារ Trump International Hotel Las Vegas កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងរបួស ៧នាក់ផ្សេងទៀត ហើយប៉ូលិស FBI កំពុងស៉ើបអង្កេតថាតើជាអំពើភេរវកម្ម ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ ២០២៥។ វីដេអូដែលថតដោយអ្នកដែលបានឃើញហេតុការណ៍ បង្ហាញពីរថយន្តឆាបឆេះ ពេលកំពុងចតនៅខាងក្រៅសណ្ឋាគារ។ សណ្ឋាគារក្នុងទីក្រុង Las Vegas មួយនេះ គឺជាផ្នែកនៃបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់លោក
January 2, 2025









