Liny Chan
  • ព័ត៌មានជាតិ

    (បាងកក)៖ តុលាការមួយនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា បានផ្ដល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក​ Thaksin Shinawatra អាចធ្វើដំណើរទៅក្រៅប្រទេស ដែលនេះជាករណីលើកលែង ដ៏កម្របំផុត សម្រាប់ជនជាប់ចោទម្នាក់ដែលកំពុងប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Thaksin មានអាយុ ៧៥ឆ្នាំ ធ្លាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំពីបទពុករលួយ និងរំលោភអំណាច បន្ទាប់ពីលោកត្រឡប់ចូលប្រទេសថៃវិញកាលពីជាង២ឆ្នាំមុន ក្រោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយរូបលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស ៦ខែក្រោយការធ្វើមាតុភូមិនិវត្តន៍។ ប៉ុន្តែ កាលពីឆ្នាំមុន លោកត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការអត្ថាធិប្បាយរបស់លោក នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីជាង៩ឆ្នាំមុន និងគ្រោងប្រឈមមុខនឹងសវនាការនៅខែកក្កដាខាងមុខ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ តុលាការមួយបានសម្រេចអនុញ្ញាតឱ្យលោក

    February 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃពុធ ឆ្មក់ចុះមើលការបូមទឹកដាក់ស្រែប្រាំងរបស់ប្រជាកសិករ​នៅខេត្ត​កណ្តាល និងខេត្តតាកែវ ដោយឡែកនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្មក់ចុះជួប​ជា​មួយ​ប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្ម​ទំនើប​ប្រាសាទ​សំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុក​ប្រា​សាទ​សំបូរ ខេត្តកំពង់ធំ។ ចាប់តាំងពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រីមក ក្រៅពីបំពេញការងារផ្លូវការនានា​ហើយនោះ សម្តេចមហាបវរធិបតី ក៏ចូលចិត្តឆ្មក់ចុះនៅតាមមូលដ្ឋានដោយមិន​ប្រកាស​​មុនផងដែរ។ កុំថាឡើយមន្ត្រីជាន់ខ្ពស់ ជាន់ទាប សូម្បីអ្នកសារព័ត៌មាន​ក៏មិន​ឱ្យដឹង​នោះដែរ។ ការមិនប្រកាសឱ្យដឹងមុននូវដំណើរចុះទៅកាន់កន្លែងណាមួយនេះ ដើម្បីបានជ្រាបការពិតជាក់ស្តែងពីវឌ្ឍនភាព​ការងារ ក៏ដូចជាបញ្ហាក្នុងវិស័យ​ទាំង​ឡាយ។ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋដាំស្វាយចន្ទីថ្ងៃនេះ មិនមានរៀបចំពិធីការអ្វីច្រើន​នោះឡើយ សម្តេចនាយករដ្ឋមន្ត្រី អមដោយមន្ត្រីពាក់ព័ន្ធមួយចំនួនតូច បានក្រាល​តង់ ក្រោមដើមស្វាយចន្ទី ហើយជជែកត្រង់ទៅត្រង់មកជាមួយប្រជាពលរដ្ឋតែម្តង។

    February 1, 2025
  • ព័ត៌មានជាតិ

    (រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យបើកទីតាំងផលិតស្រា.ស ឡើងវិញនៅទូទាំងខេត្ត បន្ទាប់ពីរកឃើញថា ករណីមានមនុស្ស៥នាក់ ដែលស្លាប់ ៣នាក់ និង២នាក់ទៀតធ្លាក់ខ្លួនឈឺ កំពុងព្យាបាលនៅស្រុកបរកែវ ខេត្តរតនគិរី មិនបានជាប់ពាក់ព័ន្ធនឹងការពុលស្រា.ស នោះទេ។ នេបើយោងតាមរបាយការណ៍ដែលផ្តល់ដោយលោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ដោយបានបញ្ជាក់ទៀតថា ករណីដែលមានមនុស្សស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ មិនមានពាក់ព័ន្ធជាមួយនឹងស្រា.សនោះទេ ហើយមន្ទីរសុខាភិបាលកំពុងស្វែងរកនូវហេតុផលផ្សេង និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វត្ថុវិភាគមួយចំនួនទៀត។ លោកវេជ្ជបណ្ឌិត អេង

    February 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានជាថ្មីម្តងទៀត បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភ ចំពោះការបង្កឱ្យមានការបំភាយផ្សែង ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិ ជីវៈចម្រុះ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅ ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ករណីខ្លះអាចបណ្តាលមកពីការមិនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម។ ក្រសួងរិស្ថាន បានជូនដំណឹង និងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ

    February 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ៥២%ហើយ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ៥២%ហើយ។ ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះ និងសសរស្ពានរួចរាល់ហើយ។ បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុង បានប្រមាណជាង៦០% (៤ប្រឡោះ/៧ប្រឡោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។

    January 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដែក៣ដុំធំៗមិនទាន់ដឹងប្រភព បានធ្លាក់ទៅលើផ្ទះ និងបន្ទប់ជួលរបស់ប្រជាពលរដ្ឋខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៖៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពួកគាត់កំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែដុំដែកមិនដឹងប្រភពបានធ្លាក់លើផ្ទះពួកគាត់ និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះតែម្ដង។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុមិនដឹងថា ដុំដែកនោះ មិនដឹងធ្លាក់មកពីណានោះឡើយ ខណៈនៅកន្លែងកើតហេតុពុំមានការដ្ឋានសំណង់ខ្ពស់ៗនោះឡើយ។ ដុំដែកនោះ ក្នុងមួយដុំៗមានទម្ងន់រាប់សិបគីឡូក្រាម។ ផ្ទះ និងបន្ទប់ជួល ដែលរងទម្ងន់ដែកនោះ បានរងការខូចខាតយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលឱ្យពលរដ្ឋរងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ គ្រាន់តែរងរបួសស្រាល។ ក្រោយកើតហេតុ

    January 31, 2025
  • PR

    ភ្នំពេញ៖ GANZBERG គឺក្រុមហ៊ុនឈានមុខគេនៅក្នុងស្រុកខ្មែរក្នុងការចូលរួមចំណែកយ៉ាងសំខាន់ លើកស្ទួយវិ័ស័យប្រដាល់គុនខ្មែរ បាល់ទាត់​ បាល់ទះ​ ជាពិសេសវិស័យសិល្បៈ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ ក្នុងនោះផងដែរ GANZBERG បានបង្កើតកម្មវិធីមួយដែលកំពុងមានភាពល្បីល្បាញយ៉ាងពីស្រទាប់យុវវ័យក្នុងបណ្តាញសង្គម នោះ​កម្មវិធី ​Rapper​Fighter។ ឥលូវនេះ GANZBERG បានរកឃើញបេក្ខជន Rapper ៥រូបបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Rapper Fighter Final Round ដែលរៀបចំ​នៅថ្ងៃទី2 ខែកុម្ភៈ​ ខាងមុខនេះ​ នៅ​ ដឹព្រេមៀ សែនសុខ​ និងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ PNN និង ​Page​ផ្លូវការ GANZBERG។ គួរបញ្ជាក់ផងដែរថា

    January 31, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖​ គិតត្រឹមថ្ងៃព្រហស្បត៍​ (ម៉ោងក្នុងតំបន់)​ មូលហេតុនៃគ្រោះថ្នាក់យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បុកគ្នាជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក​ សម្លាប់មនុស្សទាំងអស់​ ៦៧នាក់​ នៅមិនទាន់អាចបញ្ជាក់បានទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ​២០២៥។ យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បានបុកគ្នានៅកណ្ដាលអាកាស កាលពីយប់ថ្ងៃពុធ ទី២៩ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk ហើយបានធ្លាក់ចូលទន្លេ Potomac ស្ថិតនៅក្បែរអាកាសយានដ្ឋាន នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។ PSA

    January 31, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលស្ទឹងត្រែង កំពុងតាមរកមុខក្រុមជនកាប់រំលំឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងការតាមវែកមុខជនកាប់បំផ្លាញព្រៃឈើហើយនោះ លោកអភិបាលខេត្ត ក៏បានព្រមានចាត់វិធានការច្បាប់ចំពោះជនទាំងនោះផងដែរ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះថា «អ្នកល្មើស និងបក្ខពួក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។ សូមបញ្ជាក់ថា ជារឿងគួរឱ្យសោកស្តាយ ដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា

    January 31, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធមក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ១ខ្នង នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្មេងដែលស្លាប់ទាំង២នាក់នោះមានឈ្មោះ ទី១-ឈ្មោះ ស៉ីថា សាវឌី អាយុ១២ឆ្នាំ និងទី២-ឈ្មោះ ស៉ីថា សុវណ្ណដា អាយុ៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ជាម្ដាយបង្កើត អាយុ៤០ឆ្នាំ។ តាមការបំភ្លឺរបស់ម្តាយបង្កើតបានឱ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទី គាត់បានចាក់សោរខាងក្រៅ ហើយចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចម្ងាយប្រហែល១៦០ម៉ែត្រ លុះដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឮសូរផ្ទុះប៊ុម ក៏ងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ។

    January 31, 2025