Liny Chan
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ក្មេងទំនើងប្រុសស្រី២០នាក់ ដែលដាក់តាមខ្លួននូវដាវកែច្នៃ និងកាំបិត ប្រមូលផ្ដុំគ្នាតាមទីសាធារណៈបង្កការអុកឡុកក្នុងសង្គម ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជាង២០នាក់នេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងអធិការដ្ឋានទាំង៩ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់។ លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ចិន ជិះរថយន្តចេញល្បាត ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត។ នៅយប់លុះជិះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមានក្មេងជាច្រើននាក់ កំពុងធ្វើសកម្មភាពអុកឡុកនៅក្នុងក្រុងប៉ោយប៉ែតយ៉ាងសកម្ម កម្លាំងបានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន២០នាក់

    January 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន៩លើកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣លើក, ខេត្តកណ្ដាល ចំនួន១លើក, កំពង់ឆ្នាំង ចំនួន១លើក, បាត់ដំបង ចំនួន១លើក, ព្រះសីហនុ ចំនួន១លើក, កោះកុង ចំនួន១លើក និងខេត្តកែប ចំនួន១លើក។ គ្រោះថ្នាក់សង្គមនេះ បានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន៤ខ្នង, ឆេះបន្ទប់

    January 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាធារណជនទាំងអស់ សូមចូលរួមសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់តាំងពីជំនាន់មុនរហូតមកដល់ជំនាន់បច្ចុប្បន្ន ដែលជាភស្ដុតាងនានាទាក់ទងនឹងប្រវត្តិនគរបាលជាតិ ដើម្បីរក្សាទុកនៅសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប ដែលនឹងទៅបំពេញបេសកកម្មនៅតាមប្រទេសចំនួន១០ បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសគោលដៅឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ ការប្ដេជ្ញាផ្ដល់កិច្ចសហការនេះធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ រួមមាន៖១. លោក ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី សាធារណរដ្ឋរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៉ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។២. លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល។៣. លោក ជ័យ

    January 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានចេញសេចក្តីថ្លែងការណ៍ ករណីមេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក និយាយថា «បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.១២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ

    January 29, 2025
  • PR

    ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។ អតិថិជន ដែលឈ្នះរង្វាន់ធំ រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែលជាប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញហើយ បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើបទទួលបាននូវរង្វាន់ដុំមាសនេះ។ លោក ពិសិដ្ឋ ព្រមទាំងអតិថិជនជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែលទើបតែបានបញ្ចប់ក្នុងខែវិច្ឆិកា

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះណែនាំអាជីវករ តាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់ លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ វរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានណែនាំដល់ប៉ុស្ត៍ទាំង៨ក្នុងមូលដ្ឋាន

    January 28, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងពិភាក្សាដើម្បីទទួលបាន TikTok ហើយថា លោកចង់ឃើញសង្គ្រាមដេញថ្លៃលើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិន។ យ៉ាងណា ជុំវិញព័ត៌មានលម្អិត Microsoft, TikTok ​និង ByteDance បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៥។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់អាមេរិកជាង ១៧០លាននាក់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រៅបណ្តាញមួយរយៈពេលខ្លី មុនពេលច្បាប់ដែលតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance លក់វាដោយសារហេតុផលសន្តិសុខជាតិ ឬប្រឈមនឹងការហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

    January 28, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោកឧត្តមត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការនគបាលខេត្តតាកែវ បានបញ្ជាក់ថា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់​នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីជនជាតិចិន -វៀតណាម កម្លាំងនគរបាល១២០០នាក់ របស់ស្នងការនគបាលខេត្តតាកែវ បានត្រៀមខ្លួនក្នុងការចេញល្បាតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជា យ៉ាងម៉ឹងម៉ាត់ ដល់ផែនសណ្ដាប់ធ្នាប់ចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងកុំឱ្យមានការកកស្ទះនៅតាមដងផ្លូវនានា ហើយមានកម្លាំងអន្តរាគមន៍នៅក្នុងដៃ ដើម្បីចេញអន្តរាគមន៍​ពេលមានបទល្មើស​កើតឡើងជាពិសេស បានត្រៀមផែនអគ្គីភ័យត្រៀមរថយន្តជួយអន្រាគមន៍បើមានករណីយ៍អគ្គីភ័យកើតឡើងជាយថាហេតុ។ លោកឧត្តមសេនីយ៍ត្រី សៅ

    January 28, 2025