Liny Chan
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធមក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ១ខ្នង នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្មេងដែលស្លាប់ទាំង២នាក់នោះមានឈ្មោះ ទី១-ឈ្មោះ ស៉ីថា សាវឌី អាយុ១២ឆ្នាំ និងទី២-ឈ្មោះ ស៉ីថា សុវណ្ណដា អាយុ៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ជាម្ដាយបង្កើត អាយុ៤០ឆ្នាំ។ តាមការបំភ្លឺរបស់ម្តាយបង្កើតបានឱ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទី គាត់បានចាក់សោរខាងក្រៅ ហើយចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចម្ងាយប្រហែល១៦០ម៉ែត្រ លុះដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឮសូរផ្ទុះប៊ុម ក៏ងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ។

    January 31, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានដល់សមាជិកនៃក្រុមប្រទេស BRICS ជុំវិញបំណងរបស់ពួកគេក្នុងការប្រេីប្រាស់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិក ដោយគំរាមជាថ្មីថានឹងដាក់ពន្ធ ១០០ភាគរយ ដូចដែលលោកធ្លាប់និយាយក្រោយឈ្នះការបោះឆ្នោត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បាននិយាយលើបណ្តាញសង្គម Truth Social នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលស្ទើរតែដូចគ្នានឹងសារដែលលោកធ្លាប់បង្ហោះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា «យើងនឹងទាមទារការប្តេជ្ញាចិត្តពីប្រទេស ដែលហាក់ដូចជាមានទំនាក់ទនងមិនសូវល្អជាមួយអាមេរិកទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬយករូបិយប័ណ្ណផ្សេងមកជំនួសប្រាក់ដុល្លារអាមេរិក បេីពុំនោះទេពួកគេអាចប្រឈមមុខនឹងពន្ធ ១០០ភាគរយ»។

    January 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបករណីឧក្រិដ្ឋជនជនជាតិចិន ដែលធ្វើសកម្មភាពចាប់នារីៗញាត់ចូលក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង

    January 31, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖​ មន្ត្រីសហរដ្ឋអាមេរិក និងហ្កាតេម៉ាឡា​ បានឱ្យដឹងថា​ ជើងហោះហើរនិរទេសជនអន្តោប្រវេសន៍ហ្កាតេម៉ាឡា​ តាមយន្តហោះយោធាអាមេរិក​ ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ កាលពីថ្ងៃចន្ទដេីមសប្តាហ៍ ទំនងជាមានតម្លៃយ៉ាងហោចណាស់ ៤​ ៦៧៥ដុល្លារ​ សម្រាប់មនុស្សម្នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ​ ២០២៥។ តម្លៃនោះគឺថ្លៃជាង ៥ដងនៃតម្លៃសំបុត្រ ៨៥៣ដុល្លារសម្រាប់មនុស្សម្នាក់​ នៅលើជេីងយន្តហោះអាមេរិកចេញពីទីក្រុង​ El Paso រដ្ឋតិចសាស់។ វាក៏ខ្ពស់ជាងតម្លៃនៃការហោះហើរតាមយន្តហោះពាណិជ្ជកម្ម​ រៀបចំដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក​ (ICE) ផងដែរ។ មន្ត្រីអាមេរិកម្នាក់​ បានប្រាប់

    January 31, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ ជារឿងគួរឱ្យសោកស្តាយ ឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក

    January 31, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ អាជ្ញាធរបានប្រតិបត្តិការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ទៀតត្រូវចាប់ខ្លួន ក្រោយមានការចែករំលែកវីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាពមនុស្សមួយក្រុមស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកម្រោល បន្ទាប់ពីព្យាយាមរត់ចេញពីទីតាំងអគារមួយស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០យប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា៖ ចិនធ្វើការអនឡាញនៅបាវិតខេត្តស្វាយរៀងលួចរត់ត្រូវបាន ក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុ។ មិនថាជនជាតិអ្វីទេលោកអើយការងារតាមអនឡាញ ឆបោក ចាប់ជម្រិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្តស្វាយរៀង។  ក្រោយទទួលបានព័ត៌មាននេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង  កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត

    January 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ

    January 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឃើញមានជនអនាមិក បានបន្លំបង្កើតផេកហ្វេសប៊ុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។ សារជាថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី។ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសញ្ញា ធីក ពណ៌ខៀវ ទទួលស្គាល់ពីហ្វេសប៊ុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 29, 2025
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ពិតជាគួរឲ្យសង្វេគណាស់ ខណៈកូនប្រុស-ស្រីយំសោកបោកខ្លួនឱបសពម្តាយ ដោយស្រែកថា «ប៉ាបានទៅចោលពួកយើងហើយ ហេតុអ្វីម៉ាកចាកចោលពួកខ្ញុំទៀត តើឲ្យកូនៗរំពឹងអ្វី» ធ្វើឲ្យញាតិមិត្តជិតខាងរំជួលចិត្តទប់ទឹកភ្នែកមិនបាន។ ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើងក្រោយគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ហ៊ុយ ចាន់ធឿន អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង រងរបួសធ្ងន់ផុងលលាដ៍ក្បាល និងបានស្លាប់នៅពេលដែលកំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានធ្វើដំណើរតាមម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1X-7916 តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ហើយពេលកំពុងជិះមកដល់ខាងជើងសាលាអន្តរជាតិហូមស្គូល។ ស្រាប់តែមានម៉ូតូម៉ាក

    January 29, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ ការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី H5N1 បាននិងកំពុងបន្តវាយលុកយ៉ាងធ្ងន់ធ្ងរ ទៅលើកសិដ្ឋានចិញ្ចឹមមាន់នៅសហរដ្ឋអាមេរិក ដោយបានសម្លាប់សត្វមាន់ ដែលអាចក្រាបពងបាន ចំនួនជាង២០លានក្បាលថែមទៀត កាលពីត្រីមាសកន្លងទៅ ហើយវា​បានជះផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចំពោះការផ្គត់ផ្គង់ស៊ុតនៅអាមេរិក គិតតាំងពីការឆ្លងរាលដាល បានចាប់ផ្តើម កាលពីដើមឆ្នាំ២០២២។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន US News។ ក្រសួងកសិកម្មអាមេរិក (USDA) បានចេញរបាយការណ៍ ក្នុងខែមករានេះ បង្ហាញពីតួលេខខាងលើ ដែលក្នុងនោះរាប់បញ្ចូលទាំង សត្វមាន់ ដែលត្រូវបានសម្លាប់ចោល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុស ផងដែរ។ ប្រការនេះ បានចូលរួមចំណែកធំ ក្នុងការជំរុញឱ្យតម្លៃ​ស៊ុតកើនឡើងខ្ពស់ ដល់កម្រិតបំបែកកំណត់ត្រា នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិក

    January 29, 2025