Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានបណ្ដេញមន្ត្រីរបស់ខ្លួនជាច្រើននាក់ដែលធ្លាប់បានចូលរួម ក្នុងការស៊ើបអង្កេតលើ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមមន្ត្រីម្នាក់របស់ក្រសួងយុត្តិធម៌ លោក James McHenry ជារដ្ឋមន្ត្រីយុត្តិធម៌ស្ដីទី បានធ្វើការសម្រេចចិត្តខាងលើ ពីព្រោះលោកជឿថាមន្ត្រីទាំងអស់នោះមិនអាចទុកចិត្តបានថានឹងអនុវត្តយ៉ាងពេញលេញ តាមរបៀបវារៈរបស់លោកប្រធានាធិបតី ត្រាំ នោះទេ ពីព្រោះពួកគេធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការចោទប្រកាន់លោកប្រធានាធិបតី»។ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើមានមន្ត្រីប៉ុន្មាននាក់ ក្នុង ក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញឡើយ តែប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាអាចមានមន្ត្រីយ៉ាងហោច១២នាក់ ត្រូវបានបណ្ដេញចេញ។ គួរបញ្ជាក់ថា រដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងអំពីការឈប់សម្រាករបស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងយ៉ាងដូច្នេះថា «ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខនេះ រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ សម្រាកនៅថ្ងៃ២៨ ខែមករា សូមបងប្អូនប្រជាកសិករទាំងអស់ កុំមានការភ្ញាក់ផ្អើល ឬព្រួយបារម្ភពីករណីនេះ ព្រោះរោងម៉ាស៊ីននឹងធ្វើការបើកដំណើរការជាធម្មតាទេ»។ លោកបានបន្ថែមថា ប្រសិនជាបងប្អូនប្រជាកសិករ ចង់បានព័ត៌មានបន្ថែម ទាក់ទងទៅនឹងទីផ្សារ និងតម្លៃស្រូវសូមទំនាក់ទំនងមកកាន់លេខ 1289 នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីព័ត៌មានលម្អិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងស្នើឲ្យភាគីពាក់ព័ន្ធ ចាត់វិធានការច្បាប់ លើបុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចាត់ទុកថា សម្តីរបស់បុគ្គលរូបនោះ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសម្តែងនូវកង្វល់ និងការព្រួយបារម្មណ៍យ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានបុគ្គលប្រើប្រាស់គណនីហេ្វសប៊ុក ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត ដែលបានតាំងខ្លួនជាអ្នកពន្យល់ធម៌ ដោយប្រាសចាកខ្លឹមសារដើម នៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករានេះ។ បើតាមលិខិតការផ្អាកប្រឡងរើសសិស្សពូកែទូទាំងប្រទេសនេះ ដោយសារការចាំបាច់របស់ក្រសួងអប់រំ យុវជន និងកីឡា។ លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បីណែនាំ ពោលហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ។ លោក ឃួង ស្រេង ណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានឲ្យដឹងថា បុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំផែនការយើងមានអស់ហើយនូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន។ ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន ៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ តាមសំណើនាពេលខាងមុខ។

    January 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ​បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ ដឹកនាំដោយលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។ ទាក់ទងនឹងកិច្ចការងារវិនិយោគលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា

    January 27, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ អធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិចិនម្នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្ស៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះមានជនបរទេស២នាក់ និងខ្មែរម្នាក់ មកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងបាវិត រីឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពហុព្យាបាលថៃខាងវិញ ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចនគរបាលការពារផងដែរ។ ក្រោយពីធ្វើការសាកសួរជនបទេសចំនួន២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់, ជនជាតិ មីយ៉ាន់ម៉ាម្នាក់ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជនជាតិខ្មែរម្នាក់ មុខរបរសន្តិសុខ បានបំភ្លឺជូន

    January 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ និងស្នើជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅតាមបណ្តាញរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Mohammed នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។ លោករដ្ឋមន្ត្រីក៏ឯកភាពតែងតាំងតំណាងដែលមានសិទ្ធិធ្វើសេចក្ដីសម្រេច (Focal person) រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិតលើសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នានេះ។

    January 27, 2025
  • ព័ត៌មានជាតិ

    (កណ្តាល)៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានសន្យាថានឹងជំរុញឲ្យមានការ បើកជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នាពេលឆាប់ៗខាងមុខនេះ។ ការសន្យាបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី ដឹកនាំគណៈប្រតិភូជប៉ុន សរុបចំនួន១២០នាក់ ដោយមានការចូលរួមពីអង្គការ JICA និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង

    January 27, 2025