Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុកយ៉ាងខ្លាំង។ នេះបើយោងតាមប្រភពព័ត៌មានពី បណ្តាញទំនាក់ទំនងសង្កមការងារផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។ ប្រភពដដែល បានបន្តថា គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៨៩,៨៨% ហើយ។

    March 20, 2026
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន GANZBERG បានបន្តបង្ហាញភាពចិត្តល្អរបស់ខ្លួន តាមរយៈយុទ្ធនាការ “ចាក់សាំងម៉ូតូហ្រ្វី” សរុប​1ម៉ឺនម៉ូតូដើម្បីជួយបន្ធូរបន្ទុកការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ កម្មវិធីនេះផ្តោតលើការផ្តល់សាំងឥតគិតថ្លៃសម្រាប់ម៉ូតូ ដោយមានគោលបំណងលើកទឹកចិត្ត និងគាំទ្រប្រជាជនក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវសង្គមរបស់ GANZBERG ដែលតែងតែឈរជាមួយប្រជាជនខ្មែរ។ តាមរយៈយុទ្ធនាការនេះ GANZBERG មិនត្រឹមតែជាម៉ាកស្រាបៀរដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាម៉ាកដែលមានបេះដូង និងប្តេជ្ញាចិត្តក្នុងការជួយសង្គមផងដែរ។

    March 19, 2026
  • ព័ត៌មានជាតិ

    កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ឪពុក-ម្ដាយ អ្នកអាណាព្យាបាល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកល នៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋមានបំណងក្នុងការឆបោកជួញដូរមនុស្ស។ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២,៤២៥បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online ព្រមទាំងស្នើដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស

    March 18, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ អាជ្ញាធរអាមេរិកសម្រេចលុបចោល និងពន្យាពេលជើងហោះហើរសរុបជាង​ ១២,៨០០ជើងជាបន្ទាន់ ដោយសារការមកដល់នូវព្យុះដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមីនា។ នៅក្នុងចំណោមជើងហោះហើរទាំងអស់នេះគឺ មានជើងហោះហើរចំនួន ៨,៨៥១ជើងត្រូវបានពន្យាពេល និងជើងហោះហើរចំនួន ៣,៩៨២ជើងត្រូវបានលុបចោលតែម្តង។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ព្យុះដែលនឹងបង្កការគំរាមកំហែងកម្រិតខ្ពស់ខាងលើនេះគឺជាព្យុះ Bomb-cyclone Winter ដែលព្យុះប្រភេទនេះនឹងបង្កឱ្យមានព្រឹលធ្លាក់ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ ចំពោះទីតាំងដែលអាចរងការវាយប្រហារវិញគឺមានក្រុងនិងរដ្ឋសំខាន់ជាច្រើន ដូចជាទីក្រុង New York, ទីក្រុង Chicago, ទីក្រុង Charlotte, ទីក្រុង​ Atlanta, រដ្ឋ

    March 18, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាងរួមាន: ទូរសព្ទដៃ ១២៣គ្រឿង, កុំព្យូទ័រ All in One ០៨ គ្រឿង, ម៉ូនីទ័រ ០២ គ្រឿង , កុំព្យូទ័រយួរដៃ ០១គ្រឿង, CPU ០១គ្រឿង

    March 18, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨:២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានជំនួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី Patricia Ongpin នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។ ចូលរួមនៅក្នុងជំនួបនេះរួមមាន ឯកឧត្តម និងលោក ជាអនុប្រធាន នាយកខុទ្ទកាល័យ និងប្រធានការិយាល័យសម្របសម្រួលនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវ Vladanka Andreeva ដែលបានត្រលប់មកកម្ពុជាម្តងទៀតក្នុងតួនាទីថ្មីនៅអង្គការសហប្រជាជាតិ។

    March 18, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹកនាំដោយលោក លោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីពង្រឹង និងពង្រីកវិសាលភាពវិនិយោគទ្វេភាគី។ កម្មវិធីនេះក៏មានការចូលរួមផងដែរពី តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត

    March 17, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន សុវិជាតិ បានថ្លែងថា បើទោះបីជាតម្លៃប្រេងលក់រាយឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនឹងមិនឡើងដល់តម្លៃ៨ពាន់រៀលដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ។ ខណៈកាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានប្រកាសតម្លៃប្រេងលក់រាយសម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតាមាន ៥ ៥០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៦ ៥៥០ រៀលក្នុងមួយលីត្រ។ ផ្តល់បទសម្ភាសន័ជូនវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងពេលបច្ចុប្បន្នតម្លៃសាំងបានហក់ឡើងថ្លៃនៅទូទាំងសកលលោក

    March 17, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះថា ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។ តាមមន្ត្រីជាន់ខ្ពស់ខាងលើ បានបញ្ជាក់ថា ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥៦២៥ លានដុល្លារ ផងដែរ៕

    March 17, 2026