- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។
March 21, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរដល់ប្រជាជន រដ្ឋាភិបាល និងស្ថានទូតសាធារណរដ្ឋកូរ៉េដែលតែងតែជួយឧបត្តម្ភជ្រោមជ្រែង និងផ្តល់កិច្ចសហការដ៏ល្អដល់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើជំនូយអភិវឌ្ឍន៍ដ៏ច្រើន និងការទទួលយកពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។
March 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាព ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) នាព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ មានរយៈពេល៣ថ្ងៃ និងកើតឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា។ ប្រភព៖ ក្រសួងព័ត៌មាន
March 21, 2026 - ព័ត៌មានជាតិ«ដំណឹងល្អ! សម្តេចធិបតី សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល»
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកេីនឡេីងតម្លៃប្រេងឥន្ទន:ជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការខាងលេី តាមរយ:ក្រសួងជំនាញដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពល តាមរយ:សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ មីនា ២០២៦ ដោយបានសម្រេច៖ ១/ បញ្ចុះអាករបន្ថែមលេីប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ២/ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត
March 21, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ០៦នាក់ ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន រួមជាមួយវត្ថុតាងមាន កុំព្យូទ័រ
March 20, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ យោធាអាមេរិកបានស្នើសុំកញ្ចប់ថវិកាចំនួន ២០០ពាន់លានដុល្លារសម្រាប់ការធ្វើសង្គ្រាមនៅអឺរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ យ៉ាងណាក្តី សំណើសុំថវិកានេះកំពុងមានការជំទាស់យ៉ាងខ្លាំងនៅក្នុងចំណោមសមាជិកសភាអាមេរិក ដ្បិតវាជាកញ្ចប់ថវិកាយ៉ាងច្រើនបំផុតមួយ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមសមាជិកសភាដែលបានប្រឆាំងយ៉ាងដាច់ខាតចំពោះសំណើខាងលើនេះគឺមានទាំងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងកាន់អំណាចដឹកនាំសហរដ្ឋអាមេរិកផងដែរ។ ប្រភពខាងលើបានបន្តថា គ្រាន់តែរយៈ ៦ថ្ងៃនៃការធ្វើសង្គ្រាមនៅអឺរ៉ង់ អាមេរិកបានចំណាយថវិកាអស់ប្រមាណជា ១១ពាន់លានដុល្លាររួចហើយ៕ អត្ថបទ ៖ ភក្តី ប្រភព៖ The Strait Time
March 20, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានសម្តែងការអបអរសាទរ ការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់។ ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រិតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល៕ ប្រភព៖ ក្រសួងព័ត៌មាន
March 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូន និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមីនាខាងមុខ។ ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញមកគយគន់ថ្ងៃរះនៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថានឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរាបានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍សមរាត្រីតែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់
March 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបើកដំណើរការ «វិថីអាហារ» ក្នុងក្រុងកំពត ក្នុងគោលបំណងត្រៀមលក្ខណៈទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។ ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ
March 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន លោកជំទាវឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអមដំណើរពីសំណាក់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួប ដែលបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការស្វែងរកដំណោះស្រាយនានា
March 20, 2026









