- Liny Chan
- ព័ត៌មានអន្តរជាតិ
អាមេរិក៖ ប្រទេសអ៊ឺរ៉ង់បដិសេធមិនចរចារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមីនា។ ការបដិសេធនេះត្រូវបានធ្វើឡើង បើទោះជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកគំរាមបំផ្ទុះបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ក៏ដោយ។ គួររម្លឹកជូនថា ថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានគំរាបថា កងកម្លាំងអាមេរិកអាចនឹងបំផ្ទុះបំផ្លាញប្រព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ឺរ៉ង់ ប្រសិនបើអ៊ឺរ៉ង់មិនព្រមចរចារបញ្ចប់សង្គ្រាមនោះទេ។ លោក ដូណាល់ ត្រាំ ក៏បានគំរាមដាក់ឱសានវាទ ៤៨ម៉ោងឱ្យប្រទេសអ៊ឺរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញផង បើមិនចង់ឱ្យអាមេរិកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ីរ៉ង់នោះទេ។ យ៉ាងណាក្តីគិតរហូតមកដល់ពេលនេះ ការគំរាមរបស់លោកប្រធាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅលើប្រទេសអ៊ឺរ៉ង់ហាក់ពុំមានប្រសិទ្ធភាពអ្វីនោះទេ៕
March 24, 2026 - ព័ត៌មានអន្តរជាតិ
បង់ក្លាសដេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងមួយគ្រឿងបានបើករថយន្តក្រុងនៅក្នុងប្រទេសបង់ក្លាដេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមីនា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានមនុស្សចំនួន ៧នាក់ជាបុរស, ៣នាក់ជាស្រ្តី និង ២នាក់ផ្សេងទៀតជាកុមារ។ ប្រភពខាងលើបានបន្តថា រថភ្លើងដែលស្ថិតនៅក្នុងគ្រោះថ្នាក់ខាងលើនេះគឺជារថភ្លើងប្រៃសណីយ៍ និងបានបើកតាមផ្លូវដែកជាធម្មតាតាមពេលកំណត់ លុះបើកមកដល់ចំណុចមានផ្លូវឆ្លងកាត់មួយក្នុងទីក្រុង Cumilla ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងបើកឆ្លងកាត់ដោយមិនបានមើលរថភ្លើងនោះទេ ទើបធ្វើឱ្យរថភ្លើងត្រូវបុករថយន្តក្រុងនោះពេញទំហឹងនិងអូសប្រមាណជាកន្លះគីឡូម៉ែត្រផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 23, 2026 - ព័ត៌មានជាតិ
នៅក្នុងបរិបទតម្លៃប្រេងឥន្ធៈឡើងថ្លៃ អាចក្លាយទៅជាកត្តាជំរុញបន្ថែមអោយមានកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ នៅមុនពេលផ្ទុះការវាយប្រហារនៅប្រទេសអ៉ីរ៉ង់ ប្រេងឥន្ធៈនៅកម្ពុជាមានតម្លៃ៣៨៥០រៀលឬ០,៩៦ដុល្លារក្នុង១លីត្រ ប៉ុន្តែចាប់ពីថ្ងៃទី១០មីនា២០២៦មកបានឡើងដល់៥២០០រៀល ហើយបច្ចុប្បន្នមានតម្លៃ៥៤០០រៀលឬ១,៣៥ដុល្លារក្នុង១លីត្រ។ មានការលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនឹងក្លាយទៅជាឱកាសមាសនៃការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនី។ ថ្វីបើការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ គឺជាកត្តាដ៏ធំនៃការកើនឡើងការប្រើប្រាស់យានយន្តអគ្គិសនី ប៉ុន្តែនៅមានកត្តាសំខាន់មួយចំនួនទៀត ដូចជាកត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍន៍ស្ថានីយសាកអាគុយនៅតាមបណ្តាខេត្ត-ក្រុងកាន់តែច្រើន ការឧបត្ថម្ភធន់ពីរាជរដ្ឋាភិបាលចំពោះការនាំចូលរថយន្តអគ្គិសនីនិងកត្តាចំណាយទាបនៃប្រើប្រាស់និងការថែទាំជាដើម។ នៅដើមខែមីនា២០២៦ នេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញគ្រោងចំណាយថវិកាជាតិ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គីសនីនៅទូទាំងប្រទេស ។ ទន្ទឹមនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានប្រកាសពីគម្រោងសាងសង់ស្ថានីយសាកយានយន្តអគ្គិសនីចំនួន១០០ទីតាំងនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដែលកំពុងមានការកើនឡើងខ្លាំង។ យោងតាមអនុក្រឹត្យនៅឆ្នាំ ២០២១ បានសម្រេចកាត់បន្ថយពន្ធនាំចូលយានយន្តអគ្គិសនីសុទ្ធពី ៣០ភាគរយមកត្រឹម ១០ភាគរយ
March 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវវិធានការមួយចំនួន ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដីធ្លី និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវ ឱ្យកាន់តែមានសោភ័ណភាព។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានណែនាំ អភិបាលក្រុង-ស្រុកទាំងអស់ត្រូវខិតខំ ធ្វើយ៉ាងណា ចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ត្រូវលុបបំបាត់ឲ្យបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋដោយអនាធិបតេយ្យ និងត្រូវទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ
March 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិចបានផ្គត់ផ្គង់ឧស្ម័នហ្គាស (LPG) នៅកម្ពុជាប្រមាណតែ ៣%ប៉ុណ្ណោះក្នុងទីផ្សារសរុប។ ដូច្នេះមានន័យថា ប្រសិនបើក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់ឧស្ម័នហ្គាសចាប់ពីខែមេសា ឆ្នាំ២០២៦តទៅ ហើយមិនអាចរកប្រភពបន្ថែម យើងក៏នៅមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់នៅក្នុងប្រទេសរបស់យើងបាន។ ដូច្នេះសូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះ។ សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសំណេរលើបណ្ដាញសង្គមបានគូសបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ធន:ជាសកល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់
March 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩នាក់។ ក្នុងនោះ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន០៧នាក់
March 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត” ឬសមរាត្រី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៧ម៉ឺននាក់ ស្កាត់មកពីទីជិតឆ្ងាយ ដើម្បីបានឃើញដោយផ្ទាល់នូវទិដ្ឋភាពដ៏អស្ចារ្យនេះ។ កញ្ញា អេនណា ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ បង្ហាញអារម្មណ៍រីករាយនៅពេលបានមកទស្សនាសមរាត្រីជាលើកទីមួយ។ ធ្លាប់តែមើលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីភាពស្រស់ស្អាតនៃសមរាត្រី ប៉ុន្តែនៅពេលបានមកទស្សនាផ្ទាល់ប្អូនយល់ថា ពិតជាស្រស់ស្អាត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យដែលបុព្វបុរសកសាងឡើង បន្សល់ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ថែមទាំងអាចទាក់ទាញទេសចរបរទេសដែលចង់ឃើញហេតុការណ៍មកទស្សនាដោយផ្ទាល់ផងដែរ។ សម្រាប់ខ្ញុំផ្ទាល់ពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទេន នេះជាលើកទីមួយរបស់ខ្ញុំ ក្នុងការមកទស្សនាថ្ងៃរះចំកំពូលប្រាសាទ។ ពីមុនក៏ធ្លាប់មកទស្សនានៅប្រាសាទយើងជាច្រើនដងដែរ តែអត់ដែលបានមកទស្សនាថ្ងៃរះចំកំពូលហ្នឹងទេ សម្រាប់ខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់ព្រឹត្តិការណ៍នេះ។
March 23, 2026 - ព័ត៌មានជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់ឱសានវាទឱ្យអឺរ៉ង់៤៨ម៉ោង ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែមីនា។ ទន្ទឹមគ្នានេះលោក ដូណាល់ ត្រាំក៏បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អឺរ៉ង់ផងដែរ ប្រសិនបើអឺរ៉ង់មិនព្រមធ្វើតាមឱសានវាទខាងលើនេះ។ គួរបញ្ជាក់ជូនថា ការដាក់ចេញឱសានវាទយ៉ាងដាច់ខាងរបស់លោក ដូណាល់ ត្រាំ នៅពេលនេះត្រូវបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសកាត់បន្ថយប្រតិបត្តិការណ៍យោធានៅអឺរ៉ង់។ គិតត្រឹមពេលនេះសង្គ្រាមដែលអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារទៅលើប្រទេសអឺរ៉ង់បានអូសបន្លាយដល់សប្តាហ៍ទី៣ ហើយ ខណៈនៅពេលនេះប្រទេសអឺរ៉ង់កំពុងបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ីស្រាអែល៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី (ពេលថ្ងៃ និងពេលយប់ស្មើគ្នា) ក្នុងរដូវប្រាំង នាព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន ចូលរួមយ៉ាងកុះករ ដើម្បីផ្តិតយករូបភាពអនុស្សាវរីយ៍ នៃព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រមួយ និងកើតឡើងត្រឹម ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប្រភព៖ ក្រសួងព័ត៌មាន
March 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការផ្ទេរកសិកម្មបែបប្រពៃណី ទៅជាកសិកម្មផ្អែកលើវិទ្យាសាស្ត្រ និងការស្រាវជ្រាវ ដែលនឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ការងារនេះបានប្រកាសឡើងនៅក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២៦ដោយបានប្រកាសអំពីការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជានៅពេលខាងមុខ ដែលពង្រឹងជំនាញបច្ចេកទេស និងសមត្ថភាពស្រាវជ្រាវ ដើម្បីបញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងការអនុវត្តកសិកម្ម ដោយជួយអោយភោគផលកម្ពុជាឱ្យមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាការបង្កើត «បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា» គឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រមូលផ្ដុំអ្នកស្រាវជ្រាវ និងធនធានមនុស្សដែលមានទេពកោសល្យនៅក្រោមដំបូលតែមួយ។ គោលបំណងសំខាន់គឺពង្រឹងការស្រាវជ្រាវ ការពិសោធន៍ និងអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម ធានាសន្តិសុខស្បៀង
March 21, 2026









