- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះចេញពីបញ្ជីអនុញ្ញាតឲ្យផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ក្រុមហ៊ុន ដូចមានរាយនាមខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 27, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកូឡុំប៊ី បានបោះជំហានថយក្រោយវិញ ចេញពីមាត់ជ្រោះនៃសង្រ្គាមពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បន្ទាប់ពីសេតវិមាន បាននិយាយថា កូឡុំប៊ីបានយល់ព្រម ទទួលយកយន្តហោះយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពន្ធនិងទណ្ឌកម្ម ប្រឆាំងកូឡុំប៊ី បន្ទាប់ពីប្រទេសអាមេរិកឡាទីនមួយនេះ បានបដិសេធមិនឱ្យជើងហោះហើរយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីសហរដ្ឋអាមេរិក ចុះចត។ វាគឺជាផ្នែកមួយនៃចំណាត់ការបង្រ្កាបបញ្ហាអន្តោប្រវេសន៍ដ៏ម៉ឺងម៉ាត់ និងក្នុងទ្រង់ទ្រាយធំ របស់លោក ត្រាំ។ យ៉ាងណាមិញ ក្រោយមក សេតវិមានបាននិយាយថា
January 27, 2025 - PR
(ភ្នំពេញ) ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនួយការយល់ចិត្តមិត្ត AI ដែលបំពាក់លើកំពូលស្មាតហ្វូន Samsung Galaxy S25 Series!! ហើយទីបំផុត បច្ចេកវិទ្យា AI ជំនាន់ថ្មីដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ហើយ!! ស្របពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញតំណាងចែកចាយតូចធំ ទាំងថ្មី ទាំងចាស់ ជាពិសេសបងៗ Content Creators ល្បីៗជាច្រើនរូបផងដែរដើម្បីចូលរួមទស្សនា ក៏ដូចជាកាន់ផ្ទាល់ និងតេសផ្ទាល់នូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មីបំផុតរបស់សាមសុង
January 27, 2025 - ព័ត៌មានអន្តរជាតិ
(ស៉ីដនី)៖ នៅថ្ងៃចន្ទ ទៅ២៧ ខែមករានេះ ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី បានរងឥទ្ធិពលនៃរលកកំដៅ ដោយបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ និងជំរុញឱ្យអាជ្ញាធរចេញបម្រាមភ្លើងឆេះ សម្រាប់ផ្នែកជាច្រើននៃរដ្ឋ Victoria។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាកាសធាតុក្តៅ បានរំលឹកដល់គ្រោះមហន្តរាយឆ្នាំ ២០១៩ដល់ឆ្នាំ ២០២០ ដែលបានបំផ្លាញតំបន់មួយ ទំហំស្ទើរតែប៉ុនប្រទេសតួកគី សម្លាប់មនុស្ស ៣៣នាក់ និងសត្វរាប់លានក្បាល។ ទីភ្នាក់ងារឧតុនិយមជាតិព្រមានថា ស៉ីតុណ្ហភាពនឹងឡើងដល់ ៤១អង្សាសេ នៅក្នុងទីក្រុង Melbourne រដ្ឋ Victoria។ អាជ្ញាធរបានចាត់ថ្នាក់ អំពីគ្រោះថ្នាក់នៃភ្លើងឆេះកម្រិតខ្ពស់បំផុតទីពីរ ក្នុងតំបន់ចំនួន ៦នៃរដ្ឋ Victoria នាថ្ងៃចន្ទនេះ។ តាមលោក
January 27, 2025 - ព័ត៌មានជាតិ
ក្រោយទទួលបានដំណឹងមរណភាពរបស់កញ្ញា នូ មៈនេត្រអាថាណ្ណា ក្រុមហ៊ុន Cambodia Broadcasting Service(CBS) បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចាត់ទុកមរណភាពរបស់ពិធីការិនីព័ត៌មានល្បីឈ្មោះរូបនេះ គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន CBS ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Cambodia Broadcasting Service(CBS) មានទុក្ខយ៉ាងក្រៀមក្រំ សូមជម្រាបជូនបុគ្គលិកគ្រប់ផ្នែក និងសាធារណជន មេត្តាជ្រាបថា កញ្ញា នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNCបានទទួលមរណភាព នៅវេលាម៉ោង ១១យប់ ថ្ងៃអាទិត្យ
January 27, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអាទិត្យនេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ ពីបទដឹកនាំការបះបោរទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក រយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក និងគណបក្ស ប្រឆាំង ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ មេធាវីរបស់លោក Yoon បានរិះគន់ការចោទប្រកាន់នេះថាជា «ជម្រើសដ៏អាក្រក់បំផុត» និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ ដោយប្រើវិធានការចាំបាច់ប៉ុណ្ណោះ។ ចំណែកឯ គណបក្សប្រឆាំងបានសម្តែងការស្វាគមន៍ចំពោះការចោទប្រកាន់នេះ។ ការចោទប្រកាន់បែបនេះ គឺមិនធ្លាប់មានពីមុនមកទេ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់អំណាច ហើយប្រសិនបើលោក Yoon ត្រូវបានរកឃើញថាមានទោស នោះលោកអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ។ គួរបញ្ជាក់ថា
January 27, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកនឹងដាក់ចេញនូវវិធានការយ៉ាងទូលំទូលាយ ទៅលើប្រទេសកូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះ មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកដឹកជនអន្តោប្រវេសន៍ពីរគ្រឿង ចុះចត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ថា ការបដិសេធរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។ លោកនឹងដឹកនាំការត្រួតពិនិត្យការងារព្រំដែន ជាមួយជនជាតិកូឡុំប៊ី និងទំនិញផងដែរ។ លោក
January 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ «ល្អណាស់»។ បើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមករានេះ គុណភាពខ្យល់គឺមានគុណល្អណាស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដូច្នេះសូមប្រជាពលរដ្ឋមេត្តាជ្រាប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ។ ការបង្រៀនបំប៉នសមត្ថភាពនេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រ ឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។ គួរបញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់ នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩វិទ្យាល័យទូទាំងរាជធានី-ខេត្ត
January 27, 2025 - PR
ភ្នំពេញ៖ បើនិយាយពីវិស័យប្រដាល់គុនខ្មែរ យើងតែងតែនឹកឃើញពាក្យស្លោក “GANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក” ។ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន GANZBERG មានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈនាំកីឡាករគុនខ្មែរទៅអុកឡុកនៅតាមសង្វៀនធំៗជុំវិញពិភពលោក ដូចនៅប្រទេសចិន ជប៉ុន បារាំង អូស្ត្រាលី សហរដ្ឋអាមេរិច ប្រេសីល …។ ទន្ទឹមនឹងនោះផងដែរ GANZBERG បង្កើតនូវព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកនៅក្នុងប្រទេស ជាច្រើនផងដែរដូចជា កម្មវិធី GANZBERG 8 MAN វៃដណ្តើមឡាន និងផ្ទះវីឡា GANZBERG 4 MAN ដណ្តើមខ្សែក្រវ៉ាត់កំរិតពិភពលោក GANZBERG
January 25, 2025









