- Liny Chan
- PR
ភ្នំពេញ៖ បើនិយាយពីវិស័យប្រដាល់គុនខ្មែរ យើងតែងតែនឹកឃើញពាក្យស្លោក “GANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក” ។ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន GANZBERG មានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈនាំកីឡាករគុនខ្មែរទៅអុកឡុកនៅតាមសង្វៀនធំៗជុំវិញពិភពលោក ដូចនៅប្រទេសចិន ជប៉ុន បារាំង អូស្ត្រាលី សហរដ្ឋអាមេរិច ប្រេសីល …។ ទន្ទឹមនឹងនោះផងដែរ GANZBERG បង្កើតនូវព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកនៅក្នុងប្រទេស ជាច្រើនផងដែរដូចជា កម្មវិធី GANZBERG 8 MAN វៃដណ្តើមឡាន និងផ្ទះវីឡា GANZBERG 4 MAN ដណ្តើមខ្សែក្រវ៉ាត់កំរិតពិភពលោក GANZBERG
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់គណៈ គ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណ និងឯកជនទូទាំងប្រទេស គប្បីប្រុងប្រយ័ត្ន និងធ្វើការតាមដានជាប្រចាំទាក់ទងនឹងខ្យល់ពុលក្នុងស្រទាប់បរិយាកាស ហើយត្រូវធ្វើការណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យពាក់ម៉ាស់ជាប្រចាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លារ និង២លានរៀល។ ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខពួក ធ្វើសកម្មភាពបានសម្រេចផល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតឲ្យផ្តល់ពត៌មានផ្ទាល់ខ្លួន
January 25, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា បុរសម្នាក់ ដែលបាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ហើយបានបង្ហោះវីដេអូកាន់កាំភ្លើងសម្ញែង នៅលើបណ្តាញសង្គមថែមទៀតនោះ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរអាមេរិក បាននិយាយថា បុរសឈ្មោះ Douglas Thrams អាយុ២៣ឆ្នាំ បានបង្ហោះវីដេអូជាច្រើន នៅលើកម្មវិធី TikTok កាលពីចន្លោះថ្ងៃចន្ទ ជាពេលលោក ត្រាំ ស្បថចូលកាន់តំណែង និងថ្ងៃពុធសប្តាហ៍នេះ ដែលគំរាមកំហែងអំពីការប្រើហិង្សាប្រឆាំងរដ្ឋាភិបាល ក្នុងនោះមានទាំងវីដេអូកាន់កាំភ្លើងសម្ញែង និងវីដេអូនិយាយថា អគាររដ្ឋាភិបាលនានា ត្រូវតែរងការបំផ្ទុះគ្រាប់បែកជាបន្ទាន់
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ ខែមករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ដោយឡែកខេត្តចំនួន ៤រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែកខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖ ផ្ដល់សិទ្ធិដោយ៖
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។ ការសម្រេចអំពីការផ្តល់ដីនេះ ត្រូវបានបង្ហាញតាមរយៈសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរកាល (ផ.ក.អ.) បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំបន្ថែមឲ្យកម្លាំងនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃ២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្ដីណែនាំចំនួន៧ចំណុចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត៖ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖ * បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់ នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ* ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់
January 25, 2025 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors ដែលជាដៃគូក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមក្នុងការផែនការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda Motor។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រភពចំនួន៣ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយអំពីករណីនេះជាសាធារណៈថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តរក្សាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនដដែល ខណៈពេលដែលបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងពីរ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះថ្លៃជាង ៦ភាគរយនៅក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះថ្លៃ ១,៦ភាគរយ។ ការវិវឌ្ឍនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda កាលពីឆ្នាំមុនបាននិយាយថា ពួកគេនឹងចាប់ផ្តើមការពិភាក្សាជាផ្លូវការអំពីការច្របាច់បញ្ចូលគ្នាដែលអាចបង្កើតក្រុមហ៊ុនសម្ព័ន្ធរថយន្តធំជាងគេទីបីរបស់ពិភពលោកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន
January 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ក្មេងទំនើង រហ័ស្សនាម ក្រុមអ្នកខ្លាំង NK និងក្រុម MNR Small ចំនួន៦នាក់ និងបក្ខពួក។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅបុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖
January 25, 2025









