- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ភ្លើងឆេះព្រៃថ្មីមួយដែលឆាបឆេះ នៅភាគខាងជើងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានរាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីជាង ៩ ៤០០អារ ឬស្មើនឹង៣៨គីឡូម៉ែត្រក្រឡា ដោយសារតែខ្យល់បក់ខ្លាំង ហើយស្ងួត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។ ភ្លើងឆេះព្រៃនៅតំបន់ Hughes ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Los Angeles បានបន្ថែមការងារ ដល់ក្រុមពន្លត់អគ្គីភ័យ នៅតំបន់ភ្លើងឆេះចំនួនពីរដែលទើបនឹងអាចគ្រប់គ្រងបាន។ ក្រុមមន្ត្រីបានព្រមានប្រជាជននៅតំបន់ Castaic Lake នៃទីក្រុង Los
January 23, 2025 - ព័ត៌មានជាតិ
(បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ការបំពុលខ្យល់ បានបង្ខំឱ្យសាលារៀនសរុបជិត ២០០កន្លែង ត្រូវបិទទ្វារនៅក្នុងរាជធានីបាងកក ហើយប្រជាជនត្រូវបានណែនាំ ឱ្យបំពេញការងារពីផ្ទះ បើអាចទៅរួច រីឯការប្រើប្រាស់យានយន្តធុនធ្ងន់ ត្រូវបានរឹតបន្តឹង ការប្រើប្រាស់នៅក្នុងទីក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីក្រុងបាងកក ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាទីក្រុងធំ ដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេ ជាមួយកម្រិតភាគល្អិតដ៏គ្រោះថ្នាក់ ហោថា PM2.5 រហូតដល់ ១២២មីក្រូក្រាម ក្នុង១ម៉ែត្រគូប។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរនៅទីក្រុងបាងកក បានប្រកាសថា
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗ ចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ សូមជម្រាបថា
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ចំពោះកម្រិតគុណភាពខ្យល់នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័តដើម្បីពិនិត្យគុណភាពខ្យល់។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គម។ បើតាមលោក ខ្វៃ អាទិត្យា, ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់នៅកម្ពុជា បានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិតនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាន នឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២ និង៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។ បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។ សូមជម្រាបថា ភូមិគ្រឹះអ្នកឧកញ៉ា
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 23, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងដកហូតពន្ធគយរបស់គាត់ ដោយរួមបញ្ចូលទាំងប្រទេសចិននិងសហភាពអឺរ៉ុបថែមទៀតនៅថ្ងៃទីពីរនៃការចូលកាន់តំណែងបន្ទាប់ពីគំរាមប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃទីមួយ។ នេះបើយោងទាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ស្ដីរបស់លោក ត្រាំ ខណៈថ្លែងក្នុងកម្មវិធីមួយនៅឯសេតវិមានកាលពីថ្ងៃអង្គារដោយបានបញ្ជាក់នៅថ្ងៃទី១ ខែកុម្ភៈថាជាថ្ងៃដែលអាចចាត់វិធានការដកហូតពន្ធគយថា៖ «យើងកំពុងនិយាយអំពីពន្ធ ១០% លើប្រទេសចិនដោយផ្អែកលើការពិតដែលថា ពួកគេកំពុងបញ្ជូនសារធាតុហ្វែនតានីល (fentanyl) ទៅកាន់ប្រទេសម៉ិកស៊ិកនិងកាណាដា»។ លោក ត្រាំ បានប្រសាសន៍ថា៖ «ប្រទេសផ្សេងទៀតក៏ជាអ្នកបំពានដ៏ធំផងដែរ។ អ្នកដឹងថា វាមិនមែនត្រឹមតែប្រទេសចិនទេ»។ លោកបានបន្ថែមថា៖ «យើងមានឱនភាព ៣៥០ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប។ ពួកគេចាត់ទុកយើងយ៉ាងអាក្រក់ ដូច្នេះពួកគេនឹងចូលទៅក្នុងការដកហូតពន្ធគយ»។ ការគំរាមកំហែងទាំងនេះបានបន្ទលើកឡើងនៅក្នុងពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ឲ្យដឹងថា ហ្វីលីពីន ត្រៀមនឹងដាក់ប្រើប្រាស់ ថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារខ្លួន រួមមាន ជាអាទិ៍អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋាន។ ការបញ្ជាកឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ រដ្ឋមន្រ្តី Ivan John E. Uy
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមក្មេងទំនើង៣នាក់ ដែលប្រើដាវកែច្នៃកាប់បំផ្លាញម៉ូតូអ្នកដទៃបណ្ដាលឲ្យរងការខូចខាតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារតែក្រុមជនដៃដល់ខឹងជនរងជិះកាត់ទីតាំងខ្លួន ដោយមិនបានជូនដំណឹងជាមុន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលព្រែកថ្មី សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល1AE-4816 ទៅផ្ទះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈ្មោះ ប៉ាល់ រ៉ាយុទ្ធ, ឈ្មោះ ពេជ្រ ដឺលុច, ឈ្មោះ
January 23, 2025









