Liny Chan
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករាថាសហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។ អ្នកនាំពាក្យរងរបស់ UN លោក Farhan Haq

    January 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេសកម្ពុជា បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស

    January 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយធ្វើការណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    January 24, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា​ CIA នៅក្រោមការដឹកនាំរបស់លោកនឹងបង្កើតការផ្តោតលើអ្វីដែល

    January 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញ និងពង្រីកការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត ដែលផលិតវេចខ្ចប់ស្លាកយីហោកម្ពុជាទៅកាន់ទីផ្សារ​ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេ​ ដែលជាការរួមចំណែកឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលដែលចង់ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃឱ្យបាន២៥%​ នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាង ក្រុមហ៊ុនអ៊ែមភល អាហ្គោប្រដាក់ ឯ.ក និងក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន ឯ.ក ជាមួយក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី បានរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០៥នេះ

    January 24, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ រថយន្តម៉ាក Ford ២គ្រឿងបានបើកដេញបុកគ្នាពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ធ្វើការឃាត់រថយន្តបាននៅ ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។ ក្រោយឃាត់រថយន្តសមត្ថកិច្ច បានយករថយន្តទាំង២គ្រឿងរួមមាន៖ រថយន្ដម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 ០១គ្រឿង និងរថយន្ដម៉ាក Ford Ranger ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី

    January 24, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាពាក់ព័ន្ធទាំងអស់ ធ្វើការស្រាវជ្រាវរកឲ្យឃើញនូវ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលហ៊ានយកសត្វក្រពើ៩ក្បាល ងាប់ហើយ មកបោះចោលក្នុងស្ទឹងសង្កែ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សណ្តាប់ធ្នាប់សាធារណ: និង ដល់អនាម័យបរិស្ថាន។ លោកបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅសួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះលោក សុខ លូ បានដាក់បទបញ្ជាយ៉ាងធ្ងន់ៗ

    January 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្ត កន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ ហើយសូមជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ

    January 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យជាតិអាល់កុលសម្រាប់អ្នកបើកបរតាមដងផ្លូវឡើងវិញ ជាពិសេសនៅអំឡុងបុណ្យចូលឆ្នាំចិន ប៉ុន្មានថ្ងៃខាងមុខនេះ។ ការជំរុញឱ្យបង្កើនវិធានការលើអ្នកបើកបរដោយមានជាតិស្រវឹងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ អ្នកបើកបរក្នុងស្ថានភាពស្រវឹង នៅតែបន្តកើតមានច្រើន នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតជាសោកនាដកម្មជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់អំពីការងើបឡើងវិញ នូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «បានក្រាបតែបន្តិច ប៉ុន្មានអាទិត្យនេះចាប់ផ្តើមឃើញឡើងវិញ សូមពិនិតត្យមើលការត្រួតពិនិត្យជាតិស្រវឹង ជាពិសេសក្នុងពេលប៉ុន្មានថ្ងៃនេះ “ចូលឆ្នាំ គេថាចូលឆ្នាំចិនស្រវឹងខ្មែរ”

    January 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផង សម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះ ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាពេលទៅទទួលអាំងប៉ាវ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសព និងអ្នករងរបួស។ សម្រាប់អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។ ដោយឡែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា​ សុខ ហុង បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្ន​ករងរបួស៤លានរៀល។ ថវិកាដែលជាអំណោយរបស់លោក ឃួង

    January 23, 2025