- Liny Chan
- ព័ត៌មានជាតិ
(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានបដិសេធសំណើរបស់ ការិយាល័យរដ្ឋអាជ្ញាក្នុងការពន្យារការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។ គួរបញ្ជាក់ថា លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួននិងសាកសួរ កាលពីថ្ងៃពុធមុន ទាក់ទងនឹងការស៊ើបអង្កេតពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ។ តុលាការធម្មនុញ្ញ កំពុងពិនិត្យករណីនេះ ហើយត្រូវសម្រេចក្នុងរយៈពេល ១៨០ថ្ងៃថាតើ ត្រូវដកលោក Yoon ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬស្តារ អំណាចរបស់លោកឡើងវិញ។ ការបដិសេធរបស់តុលាការ ក្នុងការពន្យារការឃុំខ្លួនលោក Yoon មានន័យថា លោកអាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។
January 25, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ និងលោក អាមេដ ដារហាស៍ គឺជាទេសចរបរទេស មកពីប្រទេសស្វីស គឺជាទេសចរបរទេស ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ជាលើកដំបូងក្នុងឆាកជីវិត។ ពួកគាត់ បានបង្ហាញពីអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានមកទស្សនាអច្ឆរយវត្ថុរូបី នៅលើទឹកដីខេត្តសៀមរាប មួយនេះ។ ក្នុងបទសម្ភាសជាមួយ Fresh News នៅមុខប្រាសាទអង្គរវត្ត លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ បានថ្លែងថា លោកស្រីធ្លាប់ឮពីប្រាសាទអង្គរវត្តយូរហើយ និងទើបតែបានមកទស្សនា លើកទី១ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ថាបត្យកម្មនៃសំណង់របស់ប្រាសាទអង្គរវត្ត។ លោកស្រី បាននិយាយថា អ្វីដែលទាក់ទាញបំផុត នៅតំបន់អង្គរវត្ត
January 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ កើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ១៩ទៅទៀត ពោលគឺកើនឡើង១.៤% បើធៀបជាមួយឆ្នាំ២០១៩ (៦.៦លាននាក់) ចំណែកឯភ្ញៀវទេសចរជាតិមានប្រមាណ២២លាននាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានដដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតីចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។ បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្នុងឆ្នាំ២០២៤ដូចគ្នា កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចំនួន៦,២៤១,៨៤២នាក់ កើនឡើងជាង២២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ជាវិស័យអាទិភាព ដែលបានចូលរួមដោយផ្ទាល់ក្នុងចំណូលសេដ្ឋកិច្ចជាតិ និងបានបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋផងដែរ៕ ផ្ដល់សិទ្ធិដោយ៖
January 24, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមានក្មេងស្រីចំនួន៣នាក់ រងរបួសក្នុងករណីដាច់កន្ត្រកវិល ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ភ្លាមៗក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា ហេតុការណ៍ដាច់កន្ត្រកវិលនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ ក្មេងស្រីរងគ្រោះទី១៖ ឈ្មោះ ខន រស្មី អាយុ១៥ឆ្នាំ ទី២៖ ឈ្មោះស៊ុត មករា អាយុ១៥ឆ្នាំ និងទី៣៖ មានឈ្មោះ ឌុច ស្រីមុំ អាយុ១៤ឆ្នាំ។
January 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីគុណភាពខ្យល់នៅប្រទេសកម្ពុជា តាមស្ថានីយតាមដានគុណភាពខ្យល់ចំនួន ៤៦ទីតាំង សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល។ បើតាសមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កំហាប់ភាគល្អិតនិចល PM 2.5 គិតជាមធ្យមក្នុង១ថ្ងៃ នៅតាមស្ថានីយតាមដានគុណភាពខ្យល់៤៦ទីតាំង។ សម្រាប់លទ្ធភាពគុណភាពខ្យល់នៅកម្ពុជា បានបង្ហាញថា កំហាប់ភាគល្អិតនិចល PM 2.5 ជាមធ្យម ៦៧.៣៤ug/m3 ធៀបនឹងស្តង់ដារ ៥០ug/m3 (មានកម្រិតចាប់ពី ៨.៨៤ug/m3 to ១៧២.២៣ug/m3)។ សម្រាប់ព័ត៌មានបន្ថែម: airquality.moe.gov.kh។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖
January 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យលើកម្លាំងនគរបាល នៅពេលចុះអន្ដរាគមន៍ករណីហិង្សាក្នុងគ្រួសារ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ហៅមកធ្វើកិច្ចសន្យាអប់រំណែនាំ និងសុំទោសជាសាធារណៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ តាមរយៈវីដេអូដែលបានចែកចាយនៅលើបណ្ដាញសង្គម បុរសម្នាក់ទំនងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យមកលើនគរបាល នៅពេលចុះបំពេញការងារ ក្រោយទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋករណីបម្រុងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ហើយពេលនោះសមត្ថកិច្ចមិនមានការតបតអ្វីទាំងអស់ មានតែណែនាំបុរសនោះឲ្យរក្សាភាពស្ញៀមស្ងាត់ និងសម្របសម្រួល ដោះស្រាយដោយសន្ដិវិធី។ ក្រោយមកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានហៅបុរសខាងលើឈ្មោះ ម៉ី រស្មី
January 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល២៤ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី១ ដល់ ២៤ ខែមករា ឆ្នាំ២០២៥) មានសប្បុរសជនជាង៦ពាន់នាក់ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីគាំទ្រដល់ដំណើរការបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ។ សប្បុរសជនជាង ៦ពាន់នាក់ បានបរិច្ចាគថវិការបស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាសរុបចំនួនជាង ១.៥លានដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាប់ទិន្នន័យដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះថា «គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ, សប្បុរសជនជាង ៦ពាន់នាក់ បានចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា
January 24, 2025 - ព័ត៌មានអន្តរជាតិ
(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករាថាសហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។ អ្នកនាំពាក្យរងរបស់ UN លោក Farhan Haq
January 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេសកម្ពុជា បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស
January 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយធ្វើការណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
January 24, 2025









