- Liny Chan
- ព័ត៌មានជាតិ
(សៀមរាប)៖ រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។ លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក
January 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) បញ្ជូនទៅទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ដោយឡែក ម្នាក់ទៀតអនុសេនីយ៍ទោ លុយ សារ៉ុម
January 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញឃាត់អ្នកបើករថយន្ត LEXUS RX330 ដែលនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី។ ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ -រថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្របើកបរក្នុងទិសដៅពីជើងទៅត្បូង
January 6, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ លោក Park Chong jun ដែលជាប្រធានកងអង្គរក្សរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា លោកមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol នោះទេ ខណៈដែលការកត់សម្គាល់បែបនេះ អាចរុញច្រានវិបត្តិនយោបាយនៅកូរ៉េខាងត្បូង ឱ្យឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥។ ដីកាចាប់ខ្លួន លោក Yoon ក្រោមហេតុផលប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវផុតកំណត់នាពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ ត្រូវបានលោក Park លើកឡើងពីកង្ចះកិច្ចពិភាក្សាផ្លូវច្បាប់ មកធ្វើជាមូលហេតុមិនសហការអនុវត្ត។ លោក Park បានបដិសេធនូវការប្រមាថមើលងាយ
January 6, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្មេងទំនើង២នាក់ ជិះម៉ូតូដាក់កាំបិតផ្គាក់ និងដាវកែច្នៃតាមខ្លួន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅចំណុចភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមករានេះ បានឲ្យដឹងថា ក្មេងទំនើងទាំងពីរនាក់នេះ ឈ្មោះ មឿន វិសាល អាយុ២០ឆ្នាំ និងឈ្មោះ កុក ធារ៉ា អាយុ២០ឆ្នាំ រស់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។ សមត្ថកិច្ចបានបញ្ជាក់ថា ពួកគេបានជិះម៉ូតូម៉ាកយ៉ាម៉ាស៊ីរូស ពណ៌ទឹកមាសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD-0507 នៅពេលយប់ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ចំនួន២ដើម
January 4, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានឱ្យដឹងនៅថ្ងៃសុក្រថា ការលក់នៅក្នុងប្រទេសចិនរបស់ខ្លួន បានកើនឡើង៨.៨ភាគរយ ដល់កំណត់ត្រាខ្ពស់ គឺមានចំនួនជាង៦៥៧,០០០គ្រឿង ក្នុងឆ្នាំ២០២៤, ជាដំណើរការដ៏រឹងមាំ ក្នុងទីផ្សារប្រកួតប្រជែង ក្នុង១ឆ្នាំ នៅពេលដែលការចែកចាយរថយន្ត នៅទូទាំងសកលប្រចាំឆ្នាំរបស់ខ្លួន បានធ្លាក់ចុះជាលើកដំបូង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេបំផុត នៅលើពិភពលោកនោះ ក៏បានកើនឡើង១២.៨ភាគរយផងដែរ ក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា ដែលមានចំនួនកំណត់ត្រាខ្ពស់៨៣,០០០គ្រឿង។ យោងតាមទិន្នន័យពីក្រុមហ៊ុន Tesla នៅប្រទេសចិន។ ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Tesla
January 4, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Microsoft គ្រោងវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥នេះ លើការបង្កើតមជ្ឈមណ្ឌលទិន្នន័យដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត (AI) និងដាក់ពង្រាយកម្មវិធី AI ព្រមទាំងកម្មវិធីដែលប្រើប្រាស់សេវាកម្ម Cloud ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ការវិនិយោគលើ AI បានកើនឡើងចាប់តាំងពីក្រុមហ៊ុន OpenAI បានបើកដំណើរការនូវ Chatbot ដែលមានឈ្មោះថា ChatGPT ក្នុងឆ្នាំ ២០២២ ហើយក្នុងនោះក្រុមហ៊ុននានា បានចាប់ផ្ដើមរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បីបង្កើន និងពង្រីកវិសាលភាពក្នុងការប្រើប្រាស់។
January 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំនាទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន។ កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន «ក្រុមឌ» វិស័យធនាគារនិងហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី
January 4, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨,៦៩៩នាក់ មាន១៧២សញ្ជាតិ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន២៦៣,១៦០នាក់ ស្មើនិង១៩.០១ភាគរយ ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន១៨៧,៦៨៧នាក់ មាន១៧២សញ្ជាតិ។ នេះបើយោងតាមលោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ លោកបានបន្តថា ទន្ទឹមភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាកលំហែកាយ ក្នុងឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥,១៤៣នាក់ មាន១៦៨សញ្ជាតិ
January 4, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៣ ខែមករា ចៅក្រមមួយរូបនៅសហរដ្ឋអាមេរិក បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងត្រូវផ្តន្ទាទោសនៅថ្ងៃទី១០ ខែមករា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលរូបលោកត្រូវបានរកឃើញថា មានជាប់ពិរុទ្ធ ពីបទពាក់ព័ន្ធប្រើលុយបំបិទមាត់តារាអាសអាភាសម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការកំណត់យកថ្ងៃខាងលើ ដើម្បីប្រកាសសាលក្រម មានន័យថា លោក ត្រាំ នឹងតម្រូវឱ្យបង្ហាញខ្លួនក្នុងសវនាការ ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ មុនរូបលោកត្រូវស្បថចូលកាន់តំណែង នាថ្ងៃទី២០ ខែមករា ដែលជាសេណារីយ៉ូមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ មុនលោក ត្រាំ គឺពុំធ្លាប់មានអតីតប្រធានាធិបតី ឬក៏ប្រធានាធិបតីអាមេរិក
January 4, 2025









