- Liny Chan
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាថ្ងៃសៅរ៍នេះ បានសុំទោសប្រជាជន សម្រាប់ភាពចលាចល ដែលត្រូវបានបង្កឡើង ដោយសារការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ ប៉ុន្តែលោក មិនបានប្រកាសលាលែងចេញពីតំណែង តែម្តងឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក
December 7, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្ថែមថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។ លោកបានបញ្ជាក់ថា លួចបាញ់បាន
December 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ទ្រង់បានយាងបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពិធីខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នៅក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា៖ ប៉ុស្ដិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។ សម្ដេចព្រះមហាសង្ឃរាជមានបន្ទូលបន្តថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី
December 7, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ (World Kun Khmer Championship) ឆ្នាំ២០២៤ បានប្រារព្ធពិធីបើការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងប្រតិភូបណ្ដាប្រទេសសមាជិក ព្រមទាំងវត្តមានភ្ញៀវជាតិ-អន្ដរជាតិជាច្រើនផងដែរ ។ យោងតាមរបាយការណ៍សហព័ន្ធគុនខ្មែរអន្ដរជាតិ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឆ្នាំនេះ គឺមានអត្តពលិកជាង ១០០នាក់ មកពី ១៧ប្រទេស ចូលរួមការប្រកួតចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ រួមមានប្រតិភូកីឡាគុនខ្មែរ មកពីអាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់
December 7, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន៤៩០នាក់ (ចិន ហុងកុង អាមេរិក) និងនាវិកចំនួន២៩១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាមមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 7, 2024 - PR
ភ្នំពេញ៖ បន្ទប់ពី លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញ MV បទថ្មី “ដាច់ឆ្នាំថ្មី សល់អ្វីខ្លះ?” ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេស ហ្វេនៗតែម្តង។ រឿងរ៉ាវក្នុងបងចំរៀងមួយនេះ និយាយរៀបរាប់ពីជីវិតពិតរបស់កម្មករប្រមូលសំរាម ដែលខិតខំធ្វើការងារមិនគិតយប់ថ្ងៃ ទោះក្តៅរងារ ឈឺក្បាលវិលមុខ ក៏នៅតែទ្រាំ ដើម្បីក្រពះ និងគ្រួសារ។ រឿងMV ថ្មីមិនទាន់ចប់ផង កំពូលតារាចម្រៀង ច្រៀងបានគ្រប់ទំរង់ ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយចំៗទៅកាន់ កំពូលកីឡាករ ប្រដាល់គុនខ្មែរ ធឿន ធារ៉ា
December 7, 2024 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សចំនួនរហូតដល់ ១.៥លាននាក់ អាចនឹងត្រូវបង្ខំឱ្យរត់ភៀសខ្លួន ចំពោះមុខការកើនឡើង នៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៉ីរី ស្របពេលដែលក្រុមឧទ្ទាម បន្តប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័សរបស់ពួកគេ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែល១.៥លាននាក់នៅស៉ីរី ដែលនឹងត្រូវរត់ភៀសខ្លួន ហើយត្រូវការការគាំទ្រ។ គួរបញ្ជាក់ថា បន្ទាប់ពីសមរភូមិមានការជាប់គាំងអស់ជាច្រើនឆ្នាំ
December 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងថោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋបាលជលផលបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ
December 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករ អាន់វ៉ា ណាស្រេឌីនូវ បានបើកកំណត់ត្រាថ្មីសម្រាប់កីឡាប្រដាល់សកលកម្ពុជា ដោយបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី (ASBC Asian Elite Boxing Championships) ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។ នៅក្នុងវគ្គ ៨នាក់ កីឡាករ អាន់វ៉ា ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករទួកមេនីស្ថាន Nurchiyev Arslan ឲ្យសន្លប់ត្រឹមទឹកទី១ ។ ជ័យជម្នះនេះ នាំឲ្យ អាន់វ៉ា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ទម្ងន់ ៨០គីឡូក្រាម
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ចេញផ្សាយ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុតដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។ ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ ពីប្រភេទថនិក សត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាពសម្រាប់ធ្វើការអភិរក្ស ក្រោមគម្រោងរេដបូកលំផាត់។ លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន២៨ប្រភេទដែលមានទំហំផ្សេងៗគ្នារាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈ មានមាឌធំជាងគេនៅលើពិភពលោក
December 6, 2024









