Liny Chan
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមមួយ ដែលថា «មានករណីឆ្លងរីករាលដាលមេរោគអេដស៍ នៅក្រុងប៉ោយប៉ែតជាង១ពាន់នាក់ ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»។ លិខិតរបស់មន្ទីរពេទ្យនេះ បានធ្វើឡើងបន្ទាប់ពី ទំព័រហ្វេបុករបស់គណនីឈ្មោះ Nhim Phoeung កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានផ្សព្វផ្សាយ មានអ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែតមាន ១,៣៣៦នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាលជាមួយអង្គការ ឬមន្ទីរជំនាញ។ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចាត់ទុកថា ព័ត៌មាន និងទិន្នន័យទាំងអស់នេះ អាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ ហើយជាព័ត៌មានដែលខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានសួរបញ្ជាក់ច្បាស់លាស់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត

    December 6, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ រដ្ឋមន្រ្តីការពារជាតិស្តីទីនៃប្រទេសកូរ៉េខាងត្បូង បានចេញមុខអះអាងថា ក្រសួងការពារជាតិ ព្រមទាំងយោធា នឹងមិនគោរពតាមដាច់ខាត ចំពោះបទបញ្ជាណាមួយផ្សេងទៀត ដែលចង់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ប្រសិនបើវា​ត្រូវបានប្រកាសសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ រដ្ឋមន្រ្តីការពារជាតិស្តីទីកូរ៉េខាងត្បូង លោក Kim Seon-ho បាននិយាយយ៉ាងដូច្នេះថា «ពាក្យចចាមអារ៉ាមកាលពីព្រឹកថ្ងៃនេះ ស្តីពីសញ្ញានៃការត្រៀមប្រកាសច្បាប់អាជ្ញាសឹកសាជាថ្មីនោះ គឺជារឿងមិនពិតឡើយ។ ទោះបី​មានបទបញ្ជាថ្មីទៀត ដែលបង្គាប់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសចេញក៏ដោយ គឺក្រសួងការពារជាតិ និងអគ្គសេនាធិការយោធាចម្រុះ នឹងមិនគោរពតាមជាដាច់ខាត»។ ការអត្ថាធិប្បាយរបស់លោក Kim Seon-ho ធ្វើឡើង បន្ទាប់ពីក្រុមសមាជិកសភាបក្សប្រឆាំង

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី ដោះស្រាយករណីវិវាទដីធ្លីអស់ជាច្រើនករណី នៅសល់ជិត១០០០ករណីទៀតនឹងត្រូវដោះស្រាយ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬអសន្តិសុខផ្នែកសេដ្ឋកិច្ច។ ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ដែលបានធ្វើឡើងនៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។ លោក បានបញ្ជាក់អំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។

    December 6, 2024
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានជូនដំណឹងថា​ ដើម្បីចូលរួម ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ ចាប់ពីថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច​ ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ នេះ រដ្ឋបាលខេត្តនឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖ ១- កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា​ និងមន្ទីរ-អង្គភាពជុំវិញខេត្ត

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ លោក​ សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្នុងប្រតិបត្រិការនេះទទួលបានលទ្ធផល ដូចជា៖​ ទី១​៖​ ផ្លូវជាតិលេខ១៣ ចំណុច គ.មលេខ៤ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង មានបំពាក់ឡូហ្គោ TS ដឹកស្រូវ ផ្ទុកទម្ងន់សរុប ៤៨តោន គិតជាភាគរយគឺលើសចំនួន ២០% នៃច្បាប់អនុញ្ញាត ទី២៖​

    December 6, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ថាអាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានបញ្ជាក់ថាគណបក្សប្រឆាំងក៏នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូនេះ ផងដែរ។ លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបាននិយាយថាលោកប្រធានាធិបតី Yoon Suk Yeol គួរតែត្រូវបានព្យួរតំណែងឱ្យបានឆាប់ កាន់តែល្អ ខណៈមេដឹកនាំបក្សកាន់អំណាចរបស់លោក Yoon គឺលោក Han Dong-hoon ក៏បានបង្ហាញការគំាទ្រឱ្យព្យួរតំណែងដែរ ​ជាមួយការអំពាវនាវឱ្យលោក Yoon ចុះចេញពី តំណែង។

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ ជាការកត់សម្គាល់

    December 6, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អ្នកសារព័ត៌មានម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងកែច្នៃ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទើបកំណត់បានអត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យម្នាក់ ស៊ី លឿយ អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ

    December 6, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងបណ្ដាប្រទេសសមាជិកលើពិភពលោក បានគាំទ្រ និងឯកភាពនូវសំណើរបស់សហព័ន្ធគុនខ្មែរឥណ្ឌូនេស៊ី ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ (The 6th World Kun Khmer Championship 2025) បន្ទាប់ពីកម្ពុជា ដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍នេះជាលើកទី៥ នៅថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ ការស្នើសុំធ្វើម្ចាស់ផ្ទះរបស់ប្រតិភូកីឡាគុនខ្មែរឥណ្ឌូនេស៊ី ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងសៀមរាប ដោយមានថ្នាក់ដឹកនាំ និងប្រតិភូគ្រប់បណ្ដាប្រទេសសមាជិកចូលរួម ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងពង្រឹងនូវរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈអន្ដរជាតិ គ្រប់បណ្ដាប្រទេសជាសមាជិកឲ្យកាន់តែរឹងមាំ ពិសេសជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ ដើម្បីជំរុញឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាង​ប្រទេសទាំងពីរ នៅក្នុខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន ក៏ដូចជាការ​តភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។ ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ក្រៅពីជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើ​ហើយ​នោះ ក្នុងជំនួបដដែលនោះ នាយករដ្ឋមន្ត្រីទាំងពីរប្រទេសទាំងពីរ បានលើក​ទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការ​ជ្រើស​រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែក​សម្រួល​ដល់​​ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ

    December 6, 2024