Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រារព្ធពិធីសាសនា ការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរលើកទី៤ ឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នៃពានរង្វាន់ AFF Women’s Cup 2024 នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចមានខ្លឹមសារដូច្នេះថា «សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024។ លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែង

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុវត្តតាមគំរូដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ ខ្មែរ

    December 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ទទួលបានចំណូល៤១៣លានដុល្លារអាមេរិក។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

    December 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធា នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ហេតុការណ៍ខាងលើ បានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Dong Nai តាំងតែពីយប់ថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។ យោងតាមការស៉ើបអង្កេតបឋម អាជ្ញាធរជឿថា បាតុភូតរន្ទះបាញ់ អំឡុងពេល​មានព្យុះភ្លៀងខ្លាំងមួយ បានបង្កឱ្យឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងផ្ទុះ បញ្ជូនសញ្ញាចេញដោយអចេតនា ខណៈដែល​ក្រុមទាហានកំពុងតែដឹកជញ្ជូនគ្រឿងផ្ទុះ សម្រាប់ប្រើក្នុងសកម្មភាពហ្វឹកហ្វឺន។ គួរបញ្ជាក់ថា មកទល់ពេលនេះ សាកសពជនរងគ្រោះភាគច្រើន គឺត្រូវបានរកឃើញហើយ

    December 5, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោក លឹម រីរក្ស អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានមុខព្រួញចុះជួយខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុក និងលើកផែនការប្រើប្រាស់ទឹកឱ្យស្របតាមបរិមាណទឹកដែលមាននៅក្នុងអាង ដើម្បីការពារការខ្វះខាតទឹកនារដូវប្រាំងខាងមុខនេះ។ ការថ្លែងណែនាំរបស់លោក លឹម វីរក្ស បែបនេះក្នុងឱកាសដែលលោកតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំក្រុមការងារនាយកដ្ឋានក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាទឹកនៅតាមបណ្តាលអាងទឹកសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកនៅតាមអាងទឹកសំខាន់ៗក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរួចមក ក្នុងនាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម,

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានចូលរួមអបអរសាទរ «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ការប្រកាសចូលរួមអបអរសាទរក្រមាខ្មែរ របស់ប្រធានប្រចាំប្រទេសអង្គការ យូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកឡើងថ្លែងសន្ទរកថា លើវេទិកាសារព័ត៌មានប្រចាំឆ្នាំស្ដីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្តី»។ លោក Sardar Umar Alam

    December 5, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ការស៉ើបអង្កេតខាងលើធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងចំនួន២ គឺមួយពីគណបក្សប្រឆាំង Rebuilding Korea Party និងមួយទៀតពីក្រុមសកម្មជន ចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ក្នុងសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិកប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែធ្នូនេះថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន

    December 5, 2024