- Liny Chan
- ព័ត៌មានជាតិ
(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាថ្មីក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពីសំណាក់ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ជជែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោកប្រធានាធិបតីចិន បានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានាធិបតី
December 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។ ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤
December 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍ កន្លងទៅ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយវត្តមានអត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ បានបន្សល់នូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន សម្រាប់អត្តពលិកចូលរួមគ្រប់រូប ។ លើសពីនេះ សម្រាប់ការចូលរួមទៀតសោត ក៏បានចូលរួមលើកកម្ពស់បរិស្ថាន ភាពបៃតង ភាពស្អាតនៃរមនីយដ្ឋានអង្គរ ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈ និងអភិវឌ្ឍវិស័យកីឡាជាតិផងដែរ ពិសេសចូលរួមជួយដល់ការងារសប្បុរសធម៌
December 4, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងវិនិយោគប្រមាណ ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាវិធានការដ៏សំខាន់មួយក្នុងគោលបំណងដោះស្រាយការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសនេះ។ ដំណឹងនេះ កើតឡើងបន្ទាប់ពី Apple បានស្នើសុំការវិនិយោគមុនចំនួន ១០០លានដុល្លារ និង ១០លានដុល្លារ ដែលត្រូវបានធ្វើឡើងកាលពីខែមុន បន្ទាប់ពីការប្តេជ្ញាចិត្តដំបូងចំនួន ១០៩ លានដុល្លារសម្រាប់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក។ នេះបើយោងតាមការប្រកាសដោយ រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rosan Roeslani និងត្រូវបានចុះផ្សាយដោយ GSMArena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Roeslani ក៏បានបន្ថែមថា លោករំពឹងថា
December 4, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងធ្វើការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។ តាមរយៈការបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃអង្គារ លោក Wong បញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតថាវាគ្រាន់តែជាជំងឺផ្តាសាយធម្មតា។ ខ្ញុំទើបតែធ្វើតេស្តដើម្បីឱ្យប្រាកដ ជាលទ្ធផលខ្ញុំបានឆ្លងកូវីដ១៩ លើកដំបូង បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ។ ជារួម ខ្ញុំមិនអីទេ ហើយនឹងធ្វើការងារពីផ្ទះ»។ លោក Wong បានក្រើនរំលឹកដល់សាធារណជន ឱ្យបន្តធ្វើបច្ចុប្បន្នភាពលើការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ខណៈដែលរដូវកាលវិស្សមកាលកាន់ខិតជិតមកដល់
December 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជិត ៤០ម៉ឺននាក់ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរច្រើនជាងគេ ក្នុងរយៈពេល១១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ តាមរបាយការណ៍នេះបានឱ្យដឹងថា នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដោយចំណូលបានជិត ៤២លានដុល្លារ ។ក្នុងនោះកម្ពុជាទទួលបានភ្ញៀវមកពីអាមេរិកច្រើនជាងគេ ដែលមានចំនួន ៩២ ៨៤១ នាក់ កើនឡើង១០.៣៣%។ ចំណែកភ្ញៀវទេសចរ អង់គ្លេសស្ថិតនៅលំដាប់ទី២ មានចំនួន
December 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖ ១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ
December 4, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ទៅដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ក្រោយតុលាការកំពូលសម្រេចដោះលែងចេញពីពន្ធនាគារ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមរំលឹកថា លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។ ការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់
December 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេាញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។ អាស្រ័យហេតុនេះ សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនានិងសារព័ត៌មានទូទៅ ។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 4, 2024 - ព័ត៌មានជាតិអត្តពលិកបណ្ដាប្រទេសមួយចំនួន បានមកដល់ខេត្តសៀមរាបបណ្ដើរៗ ត្រៀមប្រកួតគុនខ្មែរជើងឯកពិភពលោក ចុងសប្ដាហ៍នេះ
(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកបណ្ដាប្រទេសមួយចំនួន បានធ្វើដំណើរមកដល់ខេត្តសៀមរាបជាបណ្ដើរៗហើយ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (World Kun Khmer Championship 2024) ដែលនឹងប្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ មានប្រតិភូ និងអត្តពលិក ៤ប្រទេសហើយ ដែលបានមកដល់ទឹកដីខេត្តសៀមរាប រួមមានប្រតិភូកីឡាគុនខ្មែរមកពីបារាំង អាមេរិក អ៊ីរ៉ង់ និងកៀហ្ស៊ីស៊ីស្ថាន ជាដើម ខណៈប្រតិភូបណ្ដាប្រទេសផ្សេងៗ កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ ដើម្បីចូលរួមព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ លោក
December 4, 2024









