Liny Chan
  • ព័ត៌មានជាតិ

    (បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃអង្គារ ទី៣ ខែធ្នូ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេស បានកើនដល់យ៉ាងហោច២៥នាក់ ខណៈបើតាមការព្យាករ គឺនឹងនៅបន្តមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ខេត្តសរុបចំនួន១២ នៅប៉ែកខាងត្បូងប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះទឹកជំនន់ ចាប់តាំងពីចុងខែវិច្ឆិកា ដែលប៉ះពាល់​ដល់ប្រជាជនសរុប ៤១០ ៤៥១នាក់។ តួលេខថ្មីខាងលើនៃអ្នកស្លាប់ គឺជាការធ្វើបច្ចុប្បន្នភាពតួលេខចាស់ ចំនួន៩នាក់ ដែលត្រូវបាន​រាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ២២ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ នៅ​ខេត្ត Pattani, Narathiwat,

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបក្ខពួកក្រុមក្មេងទំនើងឈ្មោះ ក្រុមលីអូហោះ ចំនួន២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ជ័យវន្ត័ អាយុ១៧ឆ្នាំ នៅចំណុចផ្សារធីខេ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ

    December 3, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរ​ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីបើក សម្ពោធព្រះវិហារគ្រឹស្ត Nortre-Dame ឡើងវិញ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ វាគឺជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងបំផុត របស់លោក ត្រាំ គិតចាប់តាំងពី លោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃ​សហរដ្ឋអាមេរិក កាលពីដើមខែវិច្ឆិកា។ ព្រះវិហារ Nortre-Dame ដ៏ល្បីល្បាញប្រចាំរដ្ឋធានីប្រទេសបារាំង បានរងការឆាបឆេះ​យ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះអគ្គិភ័យកាលពីជាង៥ឆ្នាំមុន។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហោះសារលើ បណ្តាញទំនាក់ទំនងសង្គម កោតសរសើរកិច្ចប្រឹងប្រែង

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាចូលរួមផ្សព្វផ្សាយនិងចូលរួមការតាំងពិព័រណ៍ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិឱ្យមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនថែមទៀត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ (Johor) ប្រទេសម៉ាឡេស៊ី។ ក្រសួងទេសចរណ៍នឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនស្ដីពីការកែសម្រួលម៉ោងចេញ-ចូលរាជធានីភ្នំពេញ សម្រាប់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងភូមិសាស្ដ្រដែលត្រូវហាមឃាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ការកែសម្រួលម៉ោងសម្រាប់រថយន្ដដឹកទំនិញចេញ-ចូលរាជធានីភ្នំពេញ ដោយសារចំនួនប្រជាពលរដ្ឋ ក៏ដូចជាបរិមាណយានយន្ដក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ចរាចរណ៍មានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលភាគច្រើនបង្កដោយរថយន្ដធុនធ្ងន់។ ខាងក្រោមនេះ ជាតម្រាយផ្លូវដែលហាមឃាត់ និងម៉ោងសម្រាប់រថយន្ដធុនធ្ងន់ចេញ-ចូល រាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 3, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ បានព្រមានពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើ ចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា​ មិនត្រូវបានដោះលែងឱ្យមានសេរីភាព នៅមុនថ្ងៃទី២០ ខែមករា ដែលជាកាលបរិច្ឆេទស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អំឡុងការវាយប្រហារលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិកមានដើម កំណើតអ៉ីស្រាអែលផងដែរ។ ដោយធ្វើអត្ថាធិប្បាយចំៗពីជោគវាសនារបស់ចំណាប់ខ្មាំង ចាប់តាំងពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកាមក លោក ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង ឱ្យបានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទដែល

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ UNIDO លើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្ស៊ីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍នេះឱ្យមានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។ លើសពីនេះ លោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។ ក្នុងការងារនេះ លោកបានសង្កត់ធ្ងន់ថា «មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ

    December 3, 2024
  • ព័ត៌មានជាតិ

    (វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមនារីឥណ្ឌូនេស៊ី បន្តទៀតក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ AFF Women’s Cup 2024 ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ធន៍ ប្រទេសឡាវ ដ្បិតជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះចេញពីពូល B ខណៈកីឡាការិនីគោព្រៃកម្ពុជា ពឿន គន្ធា ជាអ្នករកបាន ៣គ្រាប់ច្រើនជាងគេក្នុងប្រកួតនេះ ។ មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនារីកម្ពុជា បានយកឈ្នះលើក្រុមទីម័រខាងកើតយ៉ាងចាស់ដៃ ៣-០ ខណៈក្រុមនារីឥណ្ឌូនេស៊ី ក៏យកបានលទ្ធផលដូចគ្នានេះលើក្រុមសិង្ហបុរី ពីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ។ ដ្បិតក្រុមនារីកម្ពុជា និងក្រុមឥណ្ឌូនេស៊ី ធ្លាប់ប៉ះគ្នាក្នុងពូលបានត្រឹមស្មើគ្នាដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីនោះទេ ។ ស្ថិតក្នុងប្រកួតនេះដែរ ឃើញថាក្រុមនារីកម្ពុជា

    December 3, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ សាលាដំបូងខេត្តកណ្ដាល នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន និង ករណីបទសមគំនិតពាក់ព័ន្ធនឹងអំពើលក់ដូរ-មនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 3, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡាអេ)៖ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane បានព្រមានថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព ដោយសារការគំរាមកំហែង និងសម្ពាធផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងដីកាចាប់ខ្លួនពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងនៅក្នុងសន្និសិទប្រចាំឆ្នាំ របស់ ICC នៅថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Akane បានថ្លែងថា តុលាការកំពុងរងការវាយប្រហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងឯករាជ្យភាពរបស់ខ្លួន។ លោកស្រី ក៏បានលើកឡើងពីការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្ម ដែលអាចធ្វើឱ្យខូចដល់ប្រតិបត្តិការរបស់តុលាការផងដែរ។ លោកស្រី Akane បាននិយាយថា «តុលាការត្រូវបានទទួលរងការវាយប្រហារដោយស្វែងរកការធ្វើឱ្យខូចដល់ភាពស្របច្បាប់ និងសមត្ថភាពក្នុងការគ្រប់គ្រងយុត្តិធម៌… វិធានការបង្ខិតបង្ខំ ការគំរាមកំហែង

    December 3, 2024