Liny Chan
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលពាក្យសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ហើយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ អារ៉ាប៊ីសាអូឌីត លោក Choi Byung-hyuk ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ​ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Kim Yong-hyun ដែលបានសុំលាលែងចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញ ត្រូវបានរាយការណ៍ថាជាមនុស្សម្នាក់ដ៏សំខាន់ដែលមានជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីយប់ថ្ងៃអង្គារ មុននឹងច្បាប់នេះត្រូវបានដកចេញវិញនៅព្រឹកថ្ងៃពុធ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងសមាជិកបក្សប្រឆាំងដែលបានដាក់សំណើដំណើរការនីតិវិធី ដកតំណែងលោក

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថានៅថ្ងៃពុធទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ» ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំមកលើ រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៅ ប៊ន, និងឈ្មោះ ជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺភូមិក្រវៀក, ក្បាលដំរី, ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម៖ ១- ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ភូមិ ឃុំ តាមការអះអាងរបស់ឈ្មោះ

    December 5, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ មេដឹកនាំគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះថាលោកផ្ទាល់បានស្នើសុំឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចាកចេញពីគណបក្ស បើទោះជា លោក និងបក្សទាំងមូលសន្យាថានឹងបោះឆ្នោតប្រឆាំងការដំណើរការនីតិវិធីដកតំណែងលោក Yoon ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានទៀតថាលោកបានស្នើឱ្យលោកប្រធានាធិបតីដើរចេញពីគណបក្ស ហើយថាគណបក្សរបស់លោកមិនមានកំពុងព្យាយាមការពារការប្រកាសដាក់ច្បាប់អាជ្ញាសឹកផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់លោក Yoon នោះទេ។ គួរបញ្ជាក់ថា សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ង

    December 5, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៣៧លាននាក់ ដែលសម្រេចបាន ១០១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្តីពី «គោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ថ្ងៃទី៤

    December 5, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញ ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកបរាជ័យ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកបានសន្យាថានឹងបោះឆ្នោតប្រឆាំងដែលធ្វើឱ្យនីតិវិធីនេះស្ថិតនៅក្នុងភាពសង្ស័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សភាកូរ៉េខាងត្បូងត្រូវបានគេរំពឹងថាអាចនឹងបោះឆ្នោតលើសំណើដំណើរការនីតិវិធីដកតំណែងលោក Yoon នៅក្នុងសប្ដាហ៍នេះ ខណៈគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចរបស់ លោក Yoon បាននិយាយថាពួកគេនឹងបោះឆ្នោតប្រឆាំង។ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងហោច ៨រូប មកពីគណបក្សកាន់អំណាច ដើម្បីអាចដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ «ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់របប លោក Yoon Suk Yeol បានបង្កឱ្យមាន ភាពច្របូកច្របល់យ៉ាងខ្លាំង

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញលិខិតជូនជនរួមជាតិកម្ពុជា អបអរសាទរដែល «ក្រមាខ្មែរ» បានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)៕ ខាងក្រោមនេះ ជាលិខិតអបអរសាទរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ

    December 5, 2024
  • ព័ត៌មានជាតិ

    ជាដំណឹងល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវកម្ម បុគ្គលិកនៅតាមស្ថាប័ននានា ដែលចាប់អារម្មណ៍ទៅលើកម្មវិធីហុងស៊ុយ និងហោរាសាស្ត្រប្រចាំឆ្នាំ ខណៈនៅឆ្នាំនេះ កម្មវិធីអាប់រាយ៍ 2025 (Uprise 2025) នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ ដោយអនុញ្ញាតឱ្យអ្នកចូលរួមបានដោយសេរីមិនបង់ថ្លៃនោះទេ។ ក្នុងកម្មវិធី អាប់រាយ៍ 2025 ឆ្នាំនេះដែរ នឹងមានវាគ្មិនល្បីៗខាងហុងស៊ុយ និងហោរាសាស្ត្រ ចំំនួន ២រូប ចូលរួមបង្ហាញការព្យាករណ៍ និងការត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត ក្នុងនោះមាន ម៉ាស្ទ័រ អៀង វុត្ថា មានជំនាញផ្នែក ហុងស៊ុយ និងហោរាសាស្ត្រ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ននៅប្រទេស

    December 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ស្តុកខុល)៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីស៊ុយអែត បានឱ្យដឹងនៅថ្ងៃពុធ ទី៤ ខែធ្នូ ថា លោក Ulf Kristersson បានសម្រេចចិត្ត​ផ្អាកដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យ បាននិយាយដូច្នេះថា «ដោយសារស្ថានការណ៍វិវត្តចុងក្រោយនេះ យើងបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ច។ ពួកយើងបានទាក់ទងជាមួយកូរ៉េខាងត្បូង កាលពីព្រឹកនេះ ហើយឥឡូវនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកកាលបរិច្ឆេទថ្មីវិញ សម្រាប់ការធ្វើទស្សនកិច្ច នាពេលអនាគត»។ តាមកាលវិភាគគ្រោងទុក លោក Kristersson ត្រូវបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អំឡុងទស្សនកិច្ចនោះ។

    December 4, 2024
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគាំទ្រ​គម្រោង​ព្រែក​​ជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាថ្មីក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ​ដល់កិច្ច​អភិ​វឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពី​សំណាក់​​ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏​បាន​ជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ជជែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោកប្រធានាធិបតីចិន បាន​បង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណប្រធានាធិបតី

    December 4, 2024