Liny Chan
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអំពាវនាវឱ្យដំណើរនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក យូន ស៊ុកយុល បន្ទាប់ពីរូបលោកបានប្រកាសដាក់ ចេញច្បាប់អាជ្ញាសឹកដែលទើបតែត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក យូន កាលពីយប់ថ្ងៃអង្គារ បានបង្កឱ្យមានភាពតានតឹងជាមួយសភា ដែលបានជំទាស់ការប៉ុនប៉ងរបស់លោកដើម្បីហាមឃាត់ សកម្មភាពនយោបាយ និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។ សភាកូរ៉េខាងត្បូងជាមួយសមាជិក ១៩០រូប ក្នុងនោះរួមមានទាំងសមាជិកសភា១៨រូបមកពីគណបក្សរបស់លោក យូន ដែលមាន វត្តមាននៅឯសភា បានបោះឆ្នោតអនុម័តញត្តិមួយដោយទាមទារឱ្យដកច្បាប់អាជ្ញាសឹកចេញវិញ។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញ ក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្កឱ្យមានភាពចលាចល និងភាពតាងតឹងជាមួយសភាជាតិដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ក្នុងការហាមឃាត់សកម្មភាពនយោបាយ និងរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូង មិនធ្លាប់មាននារយៈពេលរាប់ទសវត្សរ៍មកនេះ លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថាមានទំនោរងាកទៅរក កូរ៉េខាងជើង។ ប៉ុន្តែ ក្រុមសមាជិកសភាបានបដិសេធក្រឹត្យប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ខណៈបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap គណៈរដ្ឋមន្ត្រីរបស់លោក យូន

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ច្បាប់អាជ្ញាសឹកជាបន្ទាន់នៅទូទាំងប្រទេស នៅយប់ថ្ងៃអង្គារនេះដោយចោទប្រកាន់ក្រុមប្រឆាំង ពីបទប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង។ តាមរយៈសុន្ទរកថាតាមទូរទស្សន៍ ដែលមិនមានការប្រកាសជាមុន លោក Yoon បានប្រកាសថា «ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹក ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ

    December 3, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ-បានណងអៀង ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបន្ថែមម៉ោងបើកឲ្យធ្វើដំណើរការចេញ-ចូលដឹកទំនិញ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ខណៈកន្លងទៅអនុញ្ញាតឲ្យត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។ លោកបានបញ្ជាក់ថា ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបទ-បានណងអៀង ត្រូវបន្ថែមវេលាដោយបើកដំណើរការចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រី ទាំង១២រូប ដើម្បីជួយការងារនាយករដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 3, 2024
  • ព័ត៌មានជាតិ

    (គូឡាឡាំពួ)៖ អ្នកស្រុកនៃទីក្រុង Tumpat របស់ម៉ាឡេស៉ី បានត្រលប់ទៅផ្ទះដែលនៅជន់លិចដោយទឹក និងហាងលក់ទំនិញ របស់ពួកគេវិញហើយ ខណៈទឹកជំនន់ដ៏អាក្រក់បានធូរស្រាលខ្លះ ក្នុងតំបន់មួយចំនួន ហើយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករនៅថ្ងៃអង្គារ ទី៣ ខែធ្នូនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មួយផ្នែកនៃប្រទេសម៉ាឡេស៉ី ពិសេសតំបន់ឆ្នេរភាគឦសាន និងភាគខាងត្បូងប្រទេសថៃ បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ធ្ងន់ធ្ងរ សម្លាប់មនុស្សជាច្រើន បំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងដំណាំស្រូវ រាប់ពាន់ហិកតា។ Tumpat ដែលជាទីក្រុងឆ្នេរសមុទ្រ ក្នុងរដ្ឋ Kelantan ជិតព្រំដែនថៃ ប្រជាជនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដែលខ្លះបានដួលរលំដោយផ្នែក ដូចជាជញ្ជាំង ដំបូលជាដើម។ នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី

    December 3, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកយាយ ជុំ យ៉េន ភេទស្រី អាយុជាង៨០ឆ្នាំ នៅស្រុកបាទី ខេត្តតាកែវ។ ក្នុងសេចក្ដីបំភ្លឺនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ បានអះអាងថា ពាក់ព័ន្ធការចាប់ខ្លួនឈ្មោះ ជុំ យ៉េន គឺអយ្យការអមសាសាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨ (ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើ

    December 3, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃអង្គារ ទី៣ ខែធ្នូ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេស បានកើនដល់យ៉ាងហោច២៥នាក់ ខណៈបើតាមការព្យាករ គឺនឹងនៅបន្តមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ខេត្តសរុបចំនួន១២ នៅប៉ែកខាងត្បូងប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះទឹកជំនន់ ចាប់តាំងពីចុងខែវិច្ឆិកា ដែលប៉ះពាល់​ដល់ប្រជាជនសរុប ៤១០ ៤៥១នាក់។ តួលេខថ្មីខាងលើនៃអ្នកស្លាប់ គឺជាការធ្វើបច្ចុប្បន្នភាពតួលេខចាស់ ចំនួន៩នាក់ ដែលត្រូវបាន​រាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ២២ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ នៅ​ខេត្ត Pattani, Narathiwat,

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបក្ខពួកក្រុមក្មេងទំនើងឈ្មោះ ក្រុមលីអូហោះ ចំនួន២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ជ័យវន្ត័ អាយុ១៧ឆ្នាំ នៅចំណុចផ្សារធីខេ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ

    December 3, 2024