Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នារសៀលថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។ នៅក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះផងដែរ។ សូមជម្រាបថា ក្នុងចំណោមបេក្ខជនទាំង៨១នាក់នេះ មានបេក្ខជន៣៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក។ ដោយឡែកមានបេក្ខជន៤៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ដការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កអំពើហិង្សានៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ វិបុល ហៅប៊ុល, ទី២៖ឈ្មោះ សែម ពន្លឺ, ទី៣៖ឈ្មោះ ផា រ័ត្ន, ទី៤៖ឈ្មោះ សំអាង វិទូ,

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ ក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។ ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់។ តាមរយៈសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥ ដែលបានចេញផ្សព្វផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ លាភការ រង្វាន់ ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន១០ ៦១២ប៊ីលានរៀល មានសមាមាត្រស្មើនឹង៤៤.៤%នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៥.០៧%

    December 27, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ យ៉ាងហោចមានភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។ តាមរបាយការណ៍ដែល Fresh News ទើបទទួលបាន នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩នាក់ មានដល់ទៅ ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។ របាយការណ៍បានបន្តថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ

    December 27, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤​នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ​ សោភ័ណភាពខ្លែង​ និងការក្រវីឯក​ និងតម្រូវឱ្យមានគ្នា ៣នាក់​ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។ រដ្ឋបាលខេត្តសៀមរាប​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។សម្រាប់កម្មវិធី ដូចមានភ្ជាប់មកជាមួយនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃពីសំណាក់ជន​កំណាច ស្រី ស៊ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដែលបានស្វះស្វែងរកយុត្តិធម៌ជូនពួកគេ។ សំណុំរឿងបាញ់ប្រហារដ៏កក្រើក និងនាំឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនេះ ត្រូវ​បានចៅក្រមសាលាដំបូងរាជធានី​ភ្នំពេញ សម្រេចផ្តន្ទាទោសជនល្មើស ស្រី ស៊ី​ណា ដោយដាក់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ និងបង្គាប់​ឱ្យ​សង​សំណង​ជំងឺចិត្តទៅដើមបណ្តឹងជាទឹកប្រាក់សរុប ២,៥៥០,០០០ដុល្លារអាមេរិក។ ក្នុង​នោះសងសំណងជំងឺចិត្តទៅឪពុកសព ឃីន កញ្ចនា ទឹកប្រាក់ ១លាន​ដុល្លារ និងម្តាយសព ឡុង លីសុង ចំនួន ២លាន និង៥ម៉ឺនដុល្លារ។ សងសំណង​ជំងឺ​ចិត្តទៅជនរងគ្រោះដែលរងរបួសឈ្មោះ

    December 27, 2024
  • ព័ត៌មានជាតិ

    (កាហ្សាក់ស្ថាន)៖ ប្រភពចំនួន ៤ របស់ប្រទេសអាស៊ែបៃហ្សង់ ដែលដឹងពីការស៊ើបអង្កេត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Azerbaijan Airlines ដែលបានធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីយន្តហោះបានហោះចេញពីគន្លង ក្រោយពីត្រូវបានបង្វែរចេញពីតំបន់មួយនៃប្រទេសរុស្ស៊ី ដែលមានហានិភ័យពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែន។ យន្តហោះ Embraer ដែលដឹកអ្នកដំណើរ ៦៧នាក់ បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្ស ៣៨នាក់។ យន្តហោះនេះបានហោះចេញពីទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ប្រទេសរុស្ស៊ី

    December 27, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រទេសចិន បានអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលជាកិច្ចចាប់ផ្តើមនៃគម្រោងដ៏មហិមា នៅឯចុងភាគខាងកើតនៃតំបន់ទីបេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។ តាមការប៉ាន់ស្មាន​របស់ក្រុមហ៊ុនចិន Power Construction Corp ក្នុងឆ្នាំ ២០២០ ទំនប់ដែលនឹងមានទីតាំង នៅផ្នែកខាងក្រោមទន្លេ Yarlung Zangbo អាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ វាមានចំនួនច្រើនជាង ៣ដងនៃសមត្ថភាពផលិត ៨៨.២ពាន់លានគីឡូវ៉ាត់ម៉ោង របស់ទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក នៅភាគកណ្តាលប្រទេសចិន។ គម្រោងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញនូវគោលដៅកាបូន

    December 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ចំពោះការជួលអចលទ្រព្យ ដែលមានតម្លៃក្រោម ៥០ម៉ឺនរៀល គឺត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ខណៈការជួលក្នុងលក្ខខណ្ឌមួយចំនួនទៀត ក៏ត្រូវបានលើកលែងពន្ធផងដែរ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅ​កម្ពុជា តាមអត្រា ១០​% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ជូនរដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យនោះស្ថិត នៅជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែ ឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ (គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប) ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួល សម្រាប់រយៈពេលច្រើនខែ។ យ៉ាងណាមិញ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យក៏មានការលើកលែងផងដែរ

    December 26, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា ការប្រមូលផលបង្កងតាមផ្ទៃបឹងខេត្តតាកែវ នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងខ្ពស់ ពោលបានកើនឡើងពី១៨តោន នៅឆ្នាំ២០២៣ ឡើងដល់ ៥០តោននៅក្នុងឆ្នាំ ២០២៤នេះ។ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្រៅពីបង្កងធម្មជាតិចំនួន៥០តោន ដែលប្រមូលបានតាមផ្ទៃបឹង យើងក៏ប្រមូលផលបង្កងចញ្ចឹម «វារីវប្បកម្ម» នៅក្នុងខេត្តតាកែវចំនួន២៥តោន ថែមទៀតផងដែរ។ បើតាមលោក វ៉ី សំណាង, ទិន្នផលបង្កងដ៏ច្រើននេះបានជួយលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជានេសាទ ជាពិសេសបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើងតាមរយៈការមកកម្សាន្តខេត្តតាកែវ និងមកភ្លក់រសជាតិបង្កងទឹកសាបខេត្តតាកែវដ៏មានរសជាតិ។ នៅក្នុងឱកាសនោះ

    December 26, 2024