Liny Chan
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាព​សេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ ទូរថភ្លើងទាំងនេះបានមកដល់នៅយប់ថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃនេះ។ នេះជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ហើយការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង របស់ក្រុមហ៊ុនក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ។ ចំពោះដំណាក់កាលទីពីរ មានចំនួន ៣៥គ្រឿងរំពឹងថា នឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ២០២៥ នឹងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖

    December 2, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅការសម្រេចចិត្តរបស់លោកប្រធានាធិបតីចាំផ្ទះ ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនឯង គឺលោក Hunter Biden ថាជាការរំលោភអំណាច និងជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ ABC News។ លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានប្រកាសថាលោកបានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។ បើតាមលោក ចូ បៃដិន លោក

    December 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដាស់តឿនថា ផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម។ លោក ហាប់ ទូច ថ្លែងបែបនេះ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបិទ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន

    December 2, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ថ្មីៗនេះ ប្រទេសចិនបានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដឹកជញ្ជូនល្បឿនលឿនបំផុត​ជាមួយនឹងការ​សាកល្បង​ជោគជ័យនៃរថភ្លើង Maglev ថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើង ដើម្បីឈានដល់ល្បឿនរហូតដល់ ១០០០គីឡូម៉ែត្រក្នុងមួយម៉ោង (៦២១ម៉ាយក្នុងមួយម៉ោង) ពោលគឺមានល្បឿនលឿងជាងយន្តហោះដឹកទំនិញ។ ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនបំផុតនេះ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតនេះ និងត្រូវបានហៅថា «T-Flight» វា ត្រូវបានសាកល្បងនៅក្នុងផ្លូវរថភ្លើងស្ថិតនៅតំបន់ Datong ខេត្តសានស៊ី។ ការធ្វើតេស្តនេះបានបង្ហាញពីសមត្ថភាពសំខាន់ៗ រួមទាំងការគ្រប់គ្រងទៅលើការបញ្ជាពីចម្ងាយ ស្ថេរភាព និងលំនឹង និងការបញ្ឈប់ដោយសុវត្ថិភាព។ ប្រព័ន្ធរថភ្លើងនេះត្រូវបានប្រើប្រាស់បច្ចេកវិទ្យាម៉ាញេទិក levitation (maglev) ដែលលុបបំបាត់ការកកិតរវាងរថភ្លើង និងផ្លូវដែក ដោយប្រើមេដែកសម្រាប់ការជំរុញ និងការព្យួរ។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យធ្វើដំណើរបានរលូន និងស្ងប់ស្ងាត់ជាងបើប្រៀបធៀបទៅនឹងរថភ្លើងធម្មតា។ មូលហេតុមួយទៀតដែលវាអាចរត់បានលឿននោះគឺប្រព័ន្ធរថភ្លើងនេះត្រូវបានដំណើរការក្នុងបំពង់មួយដែលជួយកាត់បន្ថយ​ការកកិត និងការបោកបក់តាមអាកាស។ ភាពជោគជ័យនៃការសាកល្បងរបស់

    December 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការ រហូតទទួលបានការគាំទ្រនិងសាទរ ពីមហាជនប្រជាពលរដ្ឋ។ ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២ទៀតហើយ បន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមក ចំនួន ០៥នាក់ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងឃាត់ក្មេងទំនើងបង្ហោះម៉ូតូ ០៥នាក់ផ្សេងទៀត នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ យកមកធ្វើការអប់រំ

    December 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 2, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពី បទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ ទី១ ខែធ្នូ) ខ្ញុំបានចុះហត្ថលេខាលើកលែងទោសឱ្យ Hunter កូនប្រុសរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំឡើងកាន់អំណាចមក ខ្ញុំធ្លាប់បាននិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ទេ ហើយខ្ញុំបានរក្សាពាក្យសន្យា របស់ខ្ញុំ ដោយសុខចិត្តឈរមើលកូនប្រុសរបស់ខ្ញុំរងការកាត់ទោសដោយអយុត្តិធម៌»។ កន្លងមក

    December 2, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ សម្តេចបានឆ្លៀតចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងឱកាសចុះពិនិត្យស្ថានភាពនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដោះស្រាយនូវសំណូមពរមួយចំនួនជូនបងប្អូនសហគមន៍ទេសចរណ៍ផងដែរ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះវីដេអូអមដោយខ្លឹមសាទាំងស្រុងដូចខាងក្រោម៖ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ខ្ញុំបានឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរ តាមបែបបទអ្នកទន្លេ​

    December 2, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានស្នើសុំកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋាន ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ សំណើរនេះ បានធ្វើឡើង ក្នុងជំនួបរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩។ នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤

    December 2, 2024
  • PR

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប មានកិត្តិយសប្រកាសសម្ពោធជាផ្លូវការនៃគម្រោងវិនិយោគរួមចំនួនពីរ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគរួមចំនួនពីរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម

    December 1, 2024