Liny Chan
  • PR

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប មានកិត្តិយសប្រកាសសម្ពោធជាផ្លូវការនៃគម្រោងវិនិយោគរួមចំនួនពីរ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគរួមចំនួនពីរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម

    December 1, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយថាក្រសួងការបរទេសអាមេរិកបានអនុម័តលើការលក់គ្រឿងបន្លាស់សម្រាប់យន្ដហោះចម្បាំង F-16 និងប្រព័ន្ធរ៉ាដាឱ្យតៃវ៉ាន់ គិតជាទឹកប្រាក់ ៣៨៥លានដុល្លារ តែមួយថ្ងៃប៉ុណ្ណោះមុននឹងមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ផ្ដើមបំពេញទស្សនកិច្ចដ៏រសើបមួយទៅកាន់ ប្រទេសដែនកោះជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សហរដ្ឋអាមេរិក មានកាតព្វកិច្ចនៅក្រោមច្បាប់មួយ ដើ​ម្បីផ្ដល់ឱ្យតៃវ៉ាន់ដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នូវមធ្យោបាយការពារខ្លួនឯង បើទោះជាមិនមាន ទំនាក់ទំនងការទូតជាផ្លូវការជាមួយដែនកោះមួយនេះ ហើយដឹងថាការធ្វើបែបនេះ អាចធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ។ ចិនបានបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់ គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន២លើកនៅក្នុងឆ្នាំនេះ ហើយបើតាមក្រុមមន្ត្រីតៃវ៉ាន់ ចិនក៏អាចនឹងធ្វើសមយុទ្ធយោធាផងដែរ ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Lai Ching-te

    November 30, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៧% នៅឆ្នាំនេះ និង ២,៩% នៅឆ្នាំក្រោយ ដែលឆ្លុះបញ្ចាំងឱ្យឃើញឥទ្ធិពលនៃវិធានការជំរុញសារពើពន្ធដែលបានគ្រោងទុក និងការកើនឡើងការវិនិយោគសាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយមូលនិធិ IMF នៅសប្តាហ៍នេះថា កំណើនការប្រើប្រាស់ឯកជនត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដែលត្រូវបានជំរុញដោយវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ខណៈពេលដែលការវិនិយោគឯកជនក៏ត្រូវបានព្យាករថានឹងកើនឡើងផងដែរ។ មូលនិធិ IMF បានឱ្យដឹងថា ក្រុមការងារបេសកកម្មទៅកាន់ទីក្រុងបាងកករបស់ខ្លួនស្វាគមន៍ការសម្រេចចិត្តរបស់ធនាគារកណ្តាលថៃក្នុងការកាត់បន្ថយអត្រាការប្រាក់គោល ២៥ពិន្ទុមូលដ្ឋាន (០,២៥ភាគរយ) កាលពីខែតុលា។ មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះបានបន្ថែមថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងគាំទ្រដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ។ មូលនិធិ IMF បានឱ្យដឹងថា៖ «ដោយសារនៅមានភាពមិនប្រាកដប្រជាខ្ពស់ និងហានិភ័យឡើងចុះនៃអតិផរណាក្រុមការងារបេសកកម្មផ្តល់ដំបូន្មានដល់អាជ្ញាធរឱ្យត្រៀមខ្លួនកែសម្រួលគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ពួកគេដលយផ្អែកលើទិន្នន័យនិងចក្ខុវិស័យ ជាមួយនឹងអត្រាប្តូរប្រាក់ដែលអាចស្រូបយកភាពតក់ស្លុតបាន»។ ធនាគារកណ្តាលថៃនឹងពិនិត្យមើលឡើងវិញទៅលើគោលនយោបាយរូបិយវត្ថុនៅដំណាក់កាលបន្ទាប់នៅថ្ងៃទី ១៨

    November 30, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបន្តអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្នែកខាងក្នុងផ្សារបឹងឈូក ព្រមទាំងឆ្លៀតសួរសុខទុក្ខបងប្អូនអាជីវករផ្នែកខាងក្រោយផ្សារ លក់បន្លែ ត្រី សាច់ និងបន្តប្រជុំដកស្រង់ចំនួនតូបដែលអាជីវករកំពុងធ្វើការលក់ដូរ ដើម្បីផ្ទៀងផ្ទាត់ជាក់ស្ដែងលម្អិតបន្ថែមទៀត។ លោក សុខ លូ បានថ្លែងថា ការបន្តចុះត្រួតពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់លម្អិតបន្ថែមទៀត ក៏ដូចនាំយកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបាន ប្រកាសផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូក ដែលតូបត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងពេញមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រានពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។

    November 30, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ផែនការដល់កងកម្លាំងប៉ុស្តិ៍នគរបាល ក្រោមឱវាទជំរុញការផ្សព្វផ្សាយអំពីការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនានាក្នុងមូលដ្ឋាន។ លោកអធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំប្រជុំដាក់ផែនការសំខាន់ៗដល់នាយប៉ុស្តិ៍នគរបាលតាមបណ្តាឃុំចំនួន៦ ដោយផ្តោតបង្កើនការពង្រឹងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរបន្ថែម គ្រាបច្ចុប្បន្នអនុវត្តន៍ទទួលលទ្ធផលល្អក៏ពិតមែនក្តី។ ក្នុងនោះកិច្ចប្រជុំនោះ លោកអធិការនគរបាលស្រុកស្រែអំបិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦ ដែលនៅក្រោមឱវាទរបស់លោក ចាំបាច់ជួយផ្សព្វផ្សាយអំពីការត្រៀម បង្ការគ្រោះអគ្គិភ័យជាយថាហេតុ ទាំងផ្នែកបច្ចេកទេសអគ្គិសនី និងនារដូវរំហើយនេះ។ ក្រៅពីយន្តការត្រៀមបង្ការ លោក ដូង វណ្ណា ស្នើសុំមន្រ្តីនគរបាលប៉ុស្តិ៍ អនុវត្តន៍ពង្រឹងច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះតែអត្រាគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា ករណីខ្វះការប្រុងប្រយ័ត្នអំឡុងពេលបើកបរ។ ដោយឡែកបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព

    November 30, 2024
  • ព័ត៌មានជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយជាលើកដំបូងថារូបលោកនឹងយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ប្រសិនបើទឹកដីដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ទទួលបានការធានាសន្តិសុខ និងស្ថិតនៅក្រោមឆត្រការពាររបស់ NATO។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស Sky News លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថាអ៊ុយក្រែនអាចនឹងបោះបង់ចោលទឹកដីរបស់ខ្លួនជាបណ្ដោះអាសន្ន ជាថ្នូរនឹងការទទួលបានការធានាសន្តិសុខពី NATO ចំពោះទឹកដីដែលអ៊ុយក្រែនកំពុងគ្រប់គ្រង។ លោកបន្ថែមថានៅបន្ទាប់ពីបទឈប់បាញ់មួយត្រូវបានឯកភាព ទីក្រុងកៀវអាចនឹងដឹកនាំកិច្ចចរចាតាមផ្លូវការទូត ដើម្បីស្នើឱ្យមានការប្រគល់ត្រឡប់មកវិញនូវទឹកដីនៅក្នុងតំបន់ភាគខាងកើតដែលសព្វថ្ងៃកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ «ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្ដៅនៃសង្រ្គាម យើងគួរតែឱ្យទឹកដីរបស់អ៊ុយក្រែនដែលយើងកំពុងគ្រប់គ្រងស្ថិតនៅក្រោមឆត្ររបស់ NATO​»។ នេះជាការគូសបញ្ជាក់ របស់លោក ហ្សេលេនស្គី

    November 30, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ ចុះពិនិត្យនិយាមការតាមប័ណ្ណកម្មសិទ្ធិលេខ ០៨០៣១៣០២-០០២៣ ដែលមានបង្គោលព្រំជាក់ស្តែងនៅទីតាំងស្ថានីយបុរាណទួលកំផ្លុងស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះទៅពិនិត្យនេះ បានធ្វើឡើងក្រោយមានការបង្ហោះតាមបណ្តាញសង្គមថា មានការរំលោភបំពានបោះបង្គោលចូលស្ថានីយបុរាណទួលកំផ្លុង ដោយមិនមានការទប់ស្កាត់។ អាជ្ញាធរស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ក្រុមការងារបានពិនិត្យ និងចុចនិយាមការរួចរាល់ឃើញថា «មិនមានការបោះបង្គោលចូលដីស្ថានីយបុរាណទួលកំផ្លុងនោះទេ ហើយចំពោះការផ្សាយតាមបណ្តាញសង្គមខាងលើ គឺមិនត្រឹមត្រូវ និងខុសពីការពិតទាំងស្រុង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 30, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ ធនាគារិក ៨នាក់ដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ធនាគារនានានៅប្រទេសឥណ្ឌា រួមទាំងធនាគារ State Bank of India (SBI) កំពុងពិនិត្យមើលការប្រឈមរបស់ពួកគេទៅនឹងក្រុមហ៊ុន Adani Group និងពិនិត្យមើលថាតើពួកគេត្រូវរឹតបន្តឹងការពិនិត្យមើលរបស់ខ្លួននៅពេលផ្តល់ប្រាក់កម្ចីថ្មីឱ្យក្រុមហ៊ុននេះដែរឬយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Gautam Adani ពីបទស៊ីសំណូក។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ធនាគារ Bank of India ធនាគារ Union Bank ធនាគារ ICICI Bank ធនាគារ Canara Bank ធនាគារ IDBI និងធនាគារ

    November 30, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo របស់ប្រទេសកាណដា ត្រូវបានគេរាយការណ៍មកថា​បានបង្កើតរបកគំហើញដ៏សំខាន់មួយនៅក្នុងបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី (EV) ដោយបានអភិវឌ្ឍថ្មលីចូមអ៊ីយ៉ុង (Lithium-ion) ដែលអាចសាកពី 0% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ ហើយវាថែមទាំងមានអាយុកាលសាកថ្មបានយូរជាងមុនថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ Electrek។ ប្រភពបានឱ្យដឹងថា របកគំហើញថ្មីនេះនឹងអនុញ្ញាតឱ្យអាយុកាលថ្មបានយូរជាងមុន ពោលគឺអាចរស់បានដល់ទៅ ៨០០រយដងនៃការសាកថ្មមួយពេញទើបថមថយសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឱ្យចំណេញពេលសាកថ្មបានច្រើនខ្លាំងជាងមុន បើធៀបនឹងឧស្សាហកម្មបច្ចុប្បន្នជិត ១ម៉ោង សូម្បីតែនៅស្ថានីយ៍សាកថ្មលឿនក៏ដោយ។ លោក Yverick Rangom សាស្រ្តាចារ្យនៅនាយកដ្ឋានវិស្វកម្មគីមីរបស់ Waterloo បាននិយាយថា «ប្រសិនយើងអាចធ្វើឱ្យអាគុយមានទំហំតូច សាកថ្មបានលឿន និងប្រើប្រាស់បានយូរ

    November 30, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយដែលសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។ លោក សុខ លូ បានគូសបញ្ជាក់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ ឆ្លើយតបនឹងដំណោះស្រាយនេះ ក្រុមអាជីវករ បានសម្ដែងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន

    November 30, 2024