- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែនមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣៖២៥នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតចំណុចឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន យីហោ លី ប៉េងស្រ៊ុន នៅតាមផ្លូវ៣៦៣ កែងផ្លូវ៦៣៨ ក្រុម១៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
November 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០ កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត ខេត្តស្វាយរៀង។ វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់
November 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គ នៅប្រទេសវៀតណាម ធ្វើឡើងតបតាមការយាងរបស់លោក លឿង គឿង ប្រធានាធិបតីវៀតណាម។ ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែងរវាងប្រទេសទាំងពីរ។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
November 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការឲ្យកូនប្រុសរបស់ខ្លួនក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង រួមទាំងលោក មួង ឃីម និងគ្រូមា លី សាម៉េត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមលោក ប្លង់ សុផល, ចំពោះជនជាប់ចោទ មួង ឃីម និង លី
November 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និង សំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានជាប់រឹងមាំ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះធ្វេីយុទ្ធនាការរឹតបន្តឹងការអនុវត្តវិធានការច្បាប់ចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយដាក់ជញ្ជីងចល័តបណ្តោះអាសន្ន នៅចំណុចផ្លូវជាតិលេខ៧ គីឡូម៉ែត្រ លេខ១៩៦-៣០០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញ ធុនធ្ងន់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្ន២០២៤នេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh
November 29, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តកសិករឱ្យនាំគ្នាងាកមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ គ្រាដែលពូជស្រូវនេះមានទីផ្សារល្អ និងមានតម្លៃខ្ពស់។ ការលើកទឹកចិត្តធ្វើឡើង ក្រោយដឹកនាំក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការប្រមូលផលស្រូវស្រាល ស្រូវកណ្តាលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ស្រូវសែនក្រអូប គឺជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកន្លងមកប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍ក្នុងការដាំដុះប្រភេទស្រូវនេះនោះទេ បែរជានាំគ្នាដាំដុះស្រូវនាំចូលពីបរទេសទៅវិញ។ ស្រូវសែនក្រអូបដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នស្រូវសើមមានតម្លៃប្រមាណ១៤០០រៀល ក្នុងមួយគីឡូ ឬអាចលើសពីនេះ គ្រាដែលស្រូវបងប្អូនប្រជាកសិករ និយមធ្វើសព្វថ្ងៃមានតម្លៃចន្លោះពី ៨០០ ទៅ១០០០រៀល ឬលើសពីនេះតិចតួចប៉ុណ្ណោះ។
November 29, 2024 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកសង្ឃឹមថាប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងគិតឡើងវិញអំពីផែនការដាក់ពន្ធ លើប្រទេសម៉ិកស៉ិក ក៏ដូចជាកាណាដា ព្រោះវាអាចធ្វើឱ្យទំនាក់ទំនងអាមេរិក ជាមួយសម្ព័ន្ធមិត្តទាំងពីរល្អក់កករ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ លោក បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯកោះ Nantucket រដ្ឋ Massachusetts ដូច្នេះថា «ខ្ញុំសង្ឃឹមថាគាត់ (លោក ត្រាំ) នឹងគិតឡើងវិញ។ ខ្ញុំគិតថាវាជារឿងដែលប៉ះពាល់។ សហរដ្ឋអាមេរិកត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រប៉ាស៉ីហ្វិក មហាសមុទ្រអាត្លង់ទិក
November 29, 2024 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ រដ្ឋាភិបាលម៉ាឡេស៉ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ និងជាង ៨០ ០០០នាក់ ត្រូវបានជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋមួយចំនួន ខណៈអាជ្ញាធរបានព្រមានថា រដូវភ្លៀងឆ្នាំនេះ អាចនឹងនាំមកនូវការលិចលង់អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅបណ្តោយឆ្នេរភាគខាងកើតនៃឧបទ្វីបម៉ាឡេស៉ី ជាធម្មតាតែងទទួលរងគ្រោះទឹកជំនន់ អំឡុងរដូវភ្លៀង ដែលចាប់ផ្តើមពីខែតុលា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ក្នុងសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ភាគច្រើននៅរដ្ឋ Kelantan ប៉ែកឦសានប្រទេស ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។
November 29, 2024 - ព័ត៌មានជាតិ
(បាងកក)៖ អាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃជាប់ៗគ្នា បង្កឱ្យមានទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ លោក Wasan Chaitaweewong បានប្រាប់ AFP ថា ទឹកជំនន់ឆក់យកជីវិតសិស្សម្នាក់ នៅក្នុងខេត្ត Narathiwat ខណៈដែលមនុស្សជាង ២,៧០០នាក់ផ្លាស់ទីលំនៅ។ ភ្លៀងធ្លាក់អូសបន្លាយក៏បានបង្ខំឱ្យផ្អាកសាលារៀន ក្នុងស្រុកចំនួន ៦៥កន្លែងផងដែរ។ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តាមព្យាករណ៍ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើតែទូទាំងខេត្ត
November 29, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នឹងបានបំផ្លាញតូបអស់ប្រមាណជិត១៥០តូប។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ផ្សារបឹងឈូក គឺត្រូវបានវិនិយោគឡើងដោយឯកជនអស់រយៈពេលជាង៣០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩២។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ
November 29, 2024









