- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤០ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។ បើតាមរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមអង្កេតករណីអំពើពុករលួយធំៗជាច្រើន ក្នុងករណីរំលោភអំណាចក្នុងការងារលទ្ធកម្មកិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោងអភិវឌ្ឈន៍តាមឃុំភូមិរបស់ឈ្មោះ
November 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។ ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ សុវណ្ណារី និងលោកស្រី ហើុងទិត្យរាត្រីល័ក្ខណ៍ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង ឃីម និងលោក លី សាម៉េត។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយនៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh
November 29, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដើម្បីកម្ចាត់អ៊ុយក្រែន ប្រសិនបើប្រទេសនេះនទទួលបានអាវុធនុយក្លេអ៊ែរ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា មន្ត្រីលោកខាងលិចកំពុងពិចារណាផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកាហ្សាក់ស្ថាន យ៉ាងដូច្នេះថា «ប្រសិនបើប្រទេសដែលយើងកំពុងធ្វើសង្រ្គាមជាមួយឥឡូវនេះ ក្លាយជាមហាអំណាចនុយក្លេអ៊ែរ តើយើងធ្វើអ្វី? ក្នុងករណីនេះយើងនឹងប្រើប្រាស់អាវុធទាំងអស់… គ្រប់មធ្យោបាយនៃការបំផ្លិចបំផ្លាញដែលរុស្ស៉ីមាននៅក្នុងដៃ»។ លោក ពូទីន បានបន្ថែមថា ការផ្ទេរអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន នឹងជាការរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះ លោកក៏បានព្រមានថា ប្រសិនបើអ៊ុយក្រែនផលិត «គ្រាប់បែកកខ្វក់» ដែលជាគ្រាប់បែកមានសារធាតុវិទ្យុសកម្ម នោះរុស្ស៊ីក៏នឹងចាត់វិធានការសងសឹកផងដែរ។ គួរបញ្ជាក់ថា
November 29, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២%ហើយ ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការគ្រោងទុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកអគ្គរដ្ឋទូត ទាំង៤ប្រទេសនោះ រួមមាន៖ លោក Santo Darmosumarto
November 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងបីក្រុម មានក្រុម (SKY), ក្រុមយើងស្រឡាញ់គ្នា (YSK) និងក្រុមម៉ាកាវ (NC Small) មានគ្នាចំនួន១៨នាក់។ ក្រុមក្មេងទំនើងទាំងនេះ បានប្រើប្រាស់ដាវ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពព្រួតគ្នាកាប់ទៅលើជនរងគ្រោះចំនួន២នាក់ បណ្ដាលជនរងគ្រោះម្នាក់រងរបួសចំក្បាល ចំហៀងខាងស្ដាំដាច់រយៈដេរចំនួន២០ថ្នេរ និងម្នាក់ទៀតរងរបួសដៃស្តាំដេរចំនួន៣ថ្នេរ និងដៃឆ្វេងដេរចំនួន៨ថ្នេរ រួចក្រុមក្មេងទំនើងខាងលើ ក៏បានបន្តកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង បណ្តាលឲ្យបែកក្បាលម៉ូតូ និងកុងទ័រ នៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ២៤២
November 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនម្នាក់ចំនួន១លានរៀល។ ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការផងដែរ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានដឹកនាំកម្លាំងប្រជាការពារ និងប្រធានភូមិ ចុះរដ្ឋបាល ហើយបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ
November 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់លើក្រុមក្មេងទំនើង ៣ក្រុម ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា នៅតំបន់កោះពេជ្រ និងកោះនរា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងចំនួន២រឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង រួមជាមួយជនសង្ស័យសរុបចំនួន១២នាក់ ដែលបានធ្វើសកម្មភាពចំនួន២លើក។ ក្នុងនោះ លើកទី១ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងឈ្មោះ ក្រុមតែទឹកកក (IT) បានធ្វើសកម្មភាពប្រើប្រាស់ដាវ កាប់ទៅលើក្រុមម្ខាងទៀត បណ្ដាលឲ្យរងរបួសចំកំភួនដៃខាងឆ្វេង រយៈហូរឈាមរងរបួសធ្ងន់ម្នាក់
November 28, 2024 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ការវាយប្រហារដ៏ធំលើទី ២របស់រុស្ស៉ីក្នុងខែនេះ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានបណ្តាលឱ្យឆាបឆេះ និងកាត់ផ្តាច់អគ្គិសនីទូទាំងប្រទេស ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko បានឱ្យដឹងថា «ជាថ្មីម្តងទៀត រចនាសម្ព័ន្ធថាមពល រងការកំណត់គោលដៅពីសត្រូវ»។ លោកបន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋ Ukrenergo បានប្រកាសពី ការកាត់ផ្តាច់អគ្គិសនីភ្លាមៗ ក្រោយការវាយប្រហារ។ ចំណែកក្រុមហ៊ុនអគ្គិសនីឯកជន DTEK បានឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់រដ្ឋធានីកៀវ ទីក្រុង Odesa,
November 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការសម្រេចចោទប្រកាន់លើក្មេងទំនើងមួយក្រុម ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា នៅភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រហែលចំនួន១០នាក់ បានធ្វើសកម្មភាពជិះម៉ូតួដេញតាមវាយជនរងគ្រោះចំនួន២នាក់ ដោយបានប្រើប្រាស់មួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យចំដៃខាងឆ្វេងមួយមួក ហើយក្រុមក្មេងទំនើងខាងលើក៏បានលើកជើងធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួលធ្លាក់ពីលើម៉ូតូ និងរងរបួសស្នាមរលាត់ជើងខាងឆ្វេង។ ចំណែកជនរងគ្រោះ ម្នាក់ទៀតក៏បានផ្ដួលម៉ូតូចោល ដើម្បីរត់គេចខ្លួននៅចំណុចផ្លូវបេតុង ភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
November 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣ ៧២៩នាក់ កើនឡើង៨៣% បើធៀបនឹងរយៈពេល១០ខែក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកបានឱ្យដឹងផងដែរថា ចំនួនជើងហោះហើររវាងកម្ពុជា-ចិន ក្នុងរយៈពេល១០ខែនេះ មានចំនួន ៥ ៤៨៦ជើង កើនឡើង៦០% បើធៀបនឹង១០ខែក្នុងឆ្នាំ២០២៣ ខណៈការដឹកជញ្ជូនទំនិញវិញ មានចំនួន ៦ ៣៤១តោន កើនឡើង ៣៨%ធៀបនឹងឆ្នាំ២០២៣។
November 28, 2024









