Liny Chan
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។ អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ – ភ្ញៀវទេសចរណ៏ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីអភិរក្ស និងជួសជុលរួតបាកានជ្រុងឦសាននៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលមានគម្រោងឈ្មោះ «ផ្សារជីស៊ី អូរឫស្សី» មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាអំពើល្មើសនឹងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា គម្រោងខាងលើកំពុងស្ថិតក្នុងនីតិវិធីបណ្តឹង និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៥៩៨ «ក» ដ.រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយហាមឃាត់ការធ្វើអាជីវកម្ម

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមាន​ការរីកចំរើន និងកំពុងរីកមុខមាត់យ៉ាងខ្លាំងលើឆាគអន្តរជាតិ ជាក់ស្តែងកូនខ្មែរ២៤ រូប បានចេញទៅធ្វើការប្រកួតក្នុងកម្មវិធី The world scholars cup នៅសហរដ្ឋអាមេរិក ក្នុងចំណោមកូនសិស្សមកពីជាង ៦០ប្រទេសចូលរួម សមត្ថភាពរបស់កូនខ្មែរអាចដណ្តើមបានមេដាយចំនួន ៦៧គ្រឿង និងពាន១ សម្រាប់ជាមុខមាត់របស់ប្រទេសកម្ពុជា។ កម្មវិធី The World scholar’s cup ដែលបានរៀបចំឡើងក្នុងតំបន់នេះមានការចូលរួមប្រឡងពីសិស្សានុសិស្សក្នុងសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយ Bright Education Consultant and

    November 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកសារជាថ្មី ដល់ម្ចាស់យានយន្តទាំងអស់ សូមរួសរាន់មកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំឲ្យទាន់ពេលវេលា ព្រោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤»៕ សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 25, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ យោងតាមទិន្នន័យថ្មីពី Consumer Intelligence Research Partners (CIRP) បានឱ្យដឹងថា ការលក់ iPhone ម៉ូដែលស្តង់ដាររបស់ក្រុមហ៊ុន Apple គឺមានតម្រូវការខ្លាំងដោយលក់បានច្រើនកាន់កាប់ចំណែកទីផ្សាររហូតដល់ ៤២% នៃការលក់ស្មាតហ្វូនសរុបរបស់ខ្លួននៅឆ្នាំ២០២៤នេះ ប៉ុន្តែ iPhone Pro Max នៅតែជាម៉ូដែលលក់ដាច់បំផុត។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Mac Rumores។ តាមរបាយការណ៍បង្ហាញថា ក្រៅពី iPhone ម៉ូដែលស្តង់ដារលក់បាន ៤២% គឺស្មាតហ្វូន iPhone Pro Max ក៏មានចំនួននៃការលក់បានចំនួន២៦% ផងដែរ ខណៈពេលដែលម៉ូដែល

    November 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចជាតិកម្ពុជានឹងបន្ដរីកចម្រើនកាន់តែខ្លាំង ប្រសិនបើប្រជាពលរដ្ឋ ចាប់ផ្ដើមប្រើប្រាស់ប្រាក់រៀលបានកាន់តែច្រើន។ ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) រៀបចំឡើងក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក យឹម លាត បានថ្លែងថា «ការប្រើប្រាស់ប្រាក់រៀល ជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើនដោយផ្តើមចេញពីយើងទាំងអស់គ្នា។ ក្រោយពីបានដួលរលំនៃរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម នៅឆ្នាំ១៩៨៩ ឆ្នាំ១៩៩២ សេដ្ឋកិច្ចបានទទួលការកែទម្រង់ជាលំដាប់ ដោយមានលក្ខណៈជាសេដ្ឋកិច្ចផែនការផង និងសេដ្ឋកិច្ចទីផ្សារបណ្តើរៗ ហើយឆ្នាំ១៩៨៩

    November 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍ នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS 2024) សម្រាប់ស្នាដៃការងារក្នុងការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្ដន៍តាមរយៈបណ្តាញប្រព័ន្ធប្រៃសណីយ៍។ វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្តេជ្ញាចិត្ដរបស់ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្ដិសុខចំពោះរាល់សំបុត្រ

    November 25, 2024
  • ព័ត៌មានអន្តរជាតិ

    (វីលនីញូស)៖ អាជ្ញាធរនៅក្នុងប្រទេសលីទុយអានី បានឱ្យដឹងថា យន្តហោះដឹកទំនិញ DHL មួយគ្រឿង បានធ្លាក់នៅក្បែរ​អាកាសយានដ្ឋាន Vilnius កាលពីព្រឹកថ្ងៃចន្ទនេះ ជាហេតុបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ របស់រដ្ឋាភិបាលលីទុយអានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសមុខឱ្យក្រុមហ៊ុនដឹកជញ្ជូន DHL ខណៈយន្តហោះនោះ មានគោលដៅ​ហោះហើរចេញមកពីទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់។ គួរបញ្ជាក់ថា យន្តហោះ DHL នោះ ត្រូវចុះចតនៅព្រលានយន្តហោះ

    November 25, 2024
  • ព័ត៌មានអន្តរជាតិ

    (បេរូត)៖ អ៉ីស្រាអែលបានបន្តវាយប្រហារលើសំបុករបស់ក្រុមហេសបូឡា ដែលនៅភាគខាងត្បូងរដ្ឋធានី Beirut នៃប្រទេសលីបង់ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ពីការប្រយុទ្ធគ្នាដ៏តានតឹង នៅឯតំបន់ព្រំដែន ហើយយោធាអ៉ីស្រាអែល បានអះអាងថា រ៉ុក្កែតប្រហែល២៥០គ្រាប់ ត្រូវបានបាញ់មកលើទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនេះរវាងភាគីទាំងពីរ គឺបន្តប្រព្រឹត្តទៅ បើទោះបីជាប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្យាយាមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងអ៉ីស្រាអែលនិងហេសបូឡាក៏ដោយ អំឡុងពេលដែលលោក មកបំពេញទស្សនកិច្ចនៅប្រទេសលីបង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យោធាអ៉ីស្រាអែល បានប្រាប់ថា ក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល២៥០គ្រាប់ ចូលមកអ៉ីស្រាអែល

    November 25, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ស្ពានបាឡេមួយកន្លែង នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបាក់ស្រត់ចូលអូរបណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញឆ្លកាត់ ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រថយន្តធុនធំប្រភេទយីឌុបភ្លៅ៥ បានដឹកស្រូវពេញឆ្លងកាត់ស្ពានបាឡេបណ្តាលបាក់ស្រុតចូលអូរ តែសំណាងមិនក្រឡាប់ចាក់ស្រូវចូលទឹកអូរ ហើយមិនមានរងគ្រោះនរណាម្នាក់នោះទេ។ លោកបានបញ្ជាក់ថា ក្រោយស្ពានបាក់ចូលអូរ ប្រជាពលរដ្ឋ និងសិក្សានុសិស្សមិនអាចឆ្លងកាត់បាននោះទេ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងយោធាកងពលថ្មើជើងលេខ៥១ បានជួយអន្តរាគមន៍ដោយប្រើប្រាស់កាណូតស្មាច់ដឹកសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់អូរ។ លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង

    November 25, 2024