- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្រុមការងារនេះមានលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន ១៦រូប។ ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល មានតួនាទី និងភារកិច្ចដូចតទៅ៖ *សិក្សាស្រាវជ្រាវ និងរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិ ដើមភាគតិច និងតំបន់ដាច់ស្រយាល*ប្រមូល
December 19, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អមដោយគណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាប្រចាំឃុំវត្តតាមិម អ្នកស្ម័គ្រចិត្ត បានចុះប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី អែ សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន២នាក់ក្នុងបន្ទុក ជីវភាពក្រីក្រខ្លាំ ងដែលផ្ទះចាស់រងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមរបាយការណ៍របស់លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែ
December 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនបង្កើតថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមាន ១១ ៥០៦ក្រុមហ៊ុន។ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្ម សម្រេចបានចំនួន៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន-១៧,១៧% ក្នុងនោះ ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥ កើនឡើង៨%, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ -១៦,៩២%,
December 19, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន២,១២៦នាក់ មានដល់ទៅ៣៦សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាល្លឺម៉ង់ ស្វីស អូទ្រីស) និងនាវិកចំនួន៦៣១នាក់ មានដល់ទៅ២៦សញ្ជាតិ សរុប២,៧៥៧នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ AIDA STELLA សញ្ជាតិអ៉ីតាលី បានចេញពីប្រទេសវៀតណាមមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 19, 2024 - ព័ត៌មានជាតិ
តារាចម្រៀង វណ្ណថាន នាព្រឹកទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីបំភ្លឺ ដោយក្នុងនោះតារាពហុជំនាញរូបនេះបានបញ្ជាក់ថា រូបលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពបញ្ជាក់ពីភាពស្អាតស្អំទៅតុលាការ និងសំណូមពរដល់មហាជន រង់ចាំការសម្រេចរបស់តុលាការមុនធ្វើការអារកាត់ណាមួយ។ លោក វណ្ណថាន បានចេញសេចក្ដីបំភ្លឺ ក្រោយផ្ទុះរឿងរ៉ាវពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ ដែលលោកចាត់ទុកថា ជារឿងដ៏ពិបាក និងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្លួន។ ជាមួយគ្នានេះដែរ តារាចម្រៀងល្បីឈ្មោះបោះសម្លេងរូបនេះ បានបកស្រាយ និង បំភ្លឺជាសាធារណៈថា ការស្ងៀមស្ងាត់របស់លោកគឺដោយសារ លោកបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ ដោយសុំអោយរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោកសូមធ្វើការសូមទោសដោយគោរពទៅកាន់អ្នកគាំទ្រក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះបង្កជាការ ជ្រួលច្របល់ ក្នុងបណ្តាញសង្គម។
December 19, 2024 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់នៅពេលដែលទូករបស់កងទ័ពជើងទឹកឥណ្ឌា បុកស្រឡាងដឹកអ្នកដំណើរផ្ទុកមនុស្សជាង ១០០នាក់ បន្ទាប់មកក៏ក្រឡាប់នៅឆ្នេរសមុទ្រ នៃទីក្រុង Mumbai កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ ២០២៤។ កងទ័ពជើងទឹកនិយាយថាមនុស្ស ៩៩នាក់ត្រូវបានជួយសង្គ្រោះជាមួយនិងកិច្ចខិតខំប្រឹងប្រែងសង្រ្គោះកំពុងបន្ត។ កងទ័ពជើងទឹកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម X ថាទូករបស់កងទ័ពជើងទឹកបានបាត់បង់ការគ្រប់គ្រង ខណៈកំពុងសាកល្បងម៉ាស៉ីននៅកំពង់ផែ Mumbai។ ដោយសារតែបញ្ហាម៉ាស៉ីន ក្រោយមកក៏ទៅបុកស្រឡាងដឹកអ្នកដំណើរ ហេីយក្រឡាប់ជាបន្តបន្ទាប់។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចូលរួមរំលែកទុក្ខចំពោះគ្រួសារអ្នកដែលបានបាត់បង់ជីវិត និងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ២.៣៥៦ដុល្លារពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រីសម្រាប់សាច់ញាតិអ្នកស្លាប់ និងជិត ៦០០ដុល្លារសម្រាប់អ្នករបួស។
December 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្ររាជបន្ទូលថា «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ដែលព្រះរាជទានដោយព្រះមហាក្សត្រ នឹងផ្តល់សេវាជូនឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬ មានជីវភាពខ្វះខាត។ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមកពីទីជិតឆ្ងាយនានា អាចទាក់ទងតាមលេខទូរស័ព្ទ 016434325 /070 406 668 ដើម្បីទទួលបានសេវានេះ។ សម្ដេចព្រះមហាសង្ឃរាជ ប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ក៏ធ្លាប់មានព្រះរាជបន្ទូលថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ
December 19, 2024 - ព័ត៌មានជាតិ
(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយថា សេវាអ៊ីនធឺណេតផ្កាយរណប Starlink គឺអសកម្មនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានការរឹបអូសឧបករណ៍ Starlink ចំនួនពីរកាលពីប៉ុន្នានសប្តាហ៍ថ្មីៗនេះ។ នេះគឺជាការអត្ថាធិប្បាយជាលើកដំបូងរបស់ Musk ខណៈឧបករណ៍ទាំងនេះត្រូវបានរកឃើញពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងឧបទ្ទវហេតុថ្មីៗនេះពាក់ព័ន្ធនឹងក្រុមបះបោរនៅម៉ានីពួរ និងការរឹបអូសពីមុនដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននៅជិតកោះ Andaman ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងករណីនេះ កាលដើមខែធ្នូ ប៉ូលីសឥណ្ឌា បានបើកការស៊ើបអង្កេតដោយស្នើសុំក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក Elon Musk ផ្តល់ព័ត៌មានលម្អិត ស្ដីពីអតិថនដែលបានទិញឧបករណ៍អ៊ីនធឺណិតរបស់ខ្លួនយកទៅប្រើប្រាស់ ក្រោយពីសមត្ថកិច្ចឥណ្ឌា រឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីន
December 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានចេញមកបញ្ជាក់បន្ថែមជុំវិញការវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ-TIA (ភ្នំពេញថ្មី) ដោយគិតត្រឹមថ្ងៃទី៩ ខែធ្នូ ២០២៤ ការងារសាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង ៩២% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជិត ១ ៣៣៩លានដុល្លារ ដែលក្នុងនោះចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៉ីវិលរូបនេះបន្តថា ការងារសំណង់ធំៗ និងសំខាន់ៗ ដូចជា ការងារពាក់ព័ន្ធស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធមជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ/Aircraft
December 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ព្រះរាជទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
December 19, 2024









