- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ និយតករប្រឆាំងការទុកចិត្តរបស់ប្រេស៊ីល Cade បានសម្រេចថា Apple ត្រូវតែលុបចោលការរឹតបន្តឹងទាំងអស់របស់ខ្លួនលើវិធីសាស្រ្តទិញក្នុងកម្មវិធី App Store។ ដោយ Apple មានរយៈពេល ២០ថ្ងៃដើម្បីអនុវត្តតាមការណែនាំ ប្រសិនបើនៅរឹងទទឹងក្រុមហ៊ុននេះអាចប្រឈមនឹងការផាកពិន័យប្រមាណ ៤៣,០០០ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ សេចក្តីសម្រេចនេះត្រូវបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលដាក់ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់អាមេរិកឡាទីន MercadoLibre ក្នុងឆ្នាំ២០២២ ដែលបានចោទប្រកាន់ Apple ពីការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងទាក់ទងនឹងគោលនយោបាយ App Store របស់ខ្លួន។ សេចក្តីសម្រេចនេះក៏បង្ខំ Apple ឱ្យអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធដំណើរការទូទាត់ក្រៅពី Apple ផ្ទាល់ផងដែរ ដែលជាធម្មតាគិតកម្រៃជើងសារពីចន្លោះពី ១៥
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចំពោះក្របខ័ណ្ឌអនុញ្ញាត ជ្រើសរើសមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥ គឺមិនទាន់មាននៅឡើយទេ ខណៈដែលការប្រឡងនាពេលកន្លងមកសុទ្ធតែ ជាការអនុញ្ញាតតាំងពីឆ្នាំ ២០២៣។ ការបញ្ជាក់យ៉ាងដូច្នេះ របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល។ ឧបនាយករមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា បើសិនជាក្រសួងសាម៉ីមិនមានការវិភាគមុខងារច្បាស់លាស់ និងចប់សព្វគ្រប់ ក្រសួងនោះមិនអាចមានឱកាស នៅក្នុងការជ្រើសរើសមន្ត្រីបាននោះទេ ខណៈដែលគោលបំណងនៃការវិភាគមុខងារ គឺការជាពិនិត្យទៅលើសុខភាព របស់ក្រសួងស្ថាប័ន
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ ហើយនៅខែក្រោយនេះ សម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការងារវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៩។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខែក្រោយខ្ញុំត្រូវទៅប្រកាសខេត្តកំពង់ចាម ដែលជាខេត្តមុនគេបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដី។ កាលមុនយើងមានសង្គ្រាម ខ្ញុំដើរប្រកាសខេត្តអស់មីន បានចំនួន១៥ខេត្ត ឥលូវយើងចាប់ផ្ដើមចុះប្រកាសខេត្តដែលបានចុះបញ្ជីវាស់វែងក្បាលដីហើយ ត្រូវជំរុញចាប់ពីខេត្តកំពង់ចាមមុនគេ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការបង្ហើបពីគម្រោងក្នុងកំណត់ទីតាំងដោយចែកឲ្យដាច់ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះតំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំតែងតែឲ្យគិតនៅពេលរៀបចំក្រុងថ្មី
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា ដើម្បីជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះឱ្យរួចពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះនោះមានកិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ក៏ដោយ។ បន្ថែមលើសពីនេះ សម្តេចបវរធិបតីក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះក្រោម ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិផងដែរ។ ការថ្លែងរបស់សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «អ្នកទិញមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ [គោលការណ៍ដែលសម្តេចតេជោប្រកាស] អត់បានការអនុគ្រោះពន្ធប្រថាប់ត្រាទេ។
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីលក់គម្រោង «ផ្សារ ជីស៊ី អូរឫស្សី» ហើយ។ សេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអចលនវត្ថុពី ន.អ.ប. ដើម្បីលក់គម្រោង ផ្សារ ជីស៊ី
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២នាក់ គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និងលោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។ ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានមេដាយចំនួន០៣គ្រឿង ជូនដល់អង្គភាពរួមមាន៖
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនអភិបាលរាជធានី ខេត្ត ត្រូវប្រញាប់រូតរះចែកបណ្ណដីធ្លីជូនប្រជាពលរដ្ឋ និងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់ និងពន្លឿនការចេញប័ណ្ណក្បាលដីជូនពលរដ្ឋឱ្យចប់នៅឆ្នាំ២០២៩ ខាងមុខ។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបន្ថែមថវិកា ១០០លានដុល្លារ ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ។ ការជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ដើម្បីដោះស្រាយទំនាស់ដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និងកំណត់ព្រំដីសម្រាប់ឈានទៅពន្លត់ភ្លើង មិនមានភាពច្បាស់លាស់។
November 27, 2024 - ព័ត៌មានជាតិ
សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួន ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៦៥០កន្លែង ពីក្រុមហ៊ុនធំៗ ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ក្រុមហ៊ុន អ៊ិនធើណេត ONLINE, ធនាគារ BIC BANK, សណ្ឋាគារ KVL, មីក្រូហិរញ្ញវត្ថុ JACCS
November 26, 2024









