- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហួន សាវង្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News បានបកស្រាយពីពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គមខ្មែរ។ ក្រមា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ បើតាមលោក ហួន សាវង្ស អ្នកស្រាវជ្រាវយល់ថា ក្រមា ជាពាក្យកម្ចីពីភាសាពែរ្ស (Persian) ចូលមកសង្គមខ្មែរ ប្រហែលក្រោយសតវត្សទី១៤ ហើយពាក្យនេះ
December 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ សម្រាប់ដាក់តាំងនិងប្រើប្រាស់ជាទូទៅ។ គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ទាំង៣ច្បាប់នោះ រួមមាន៖១. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង២. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ៣. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 20, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា លោកបានត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកបានបញ្ជាក់ថា រុស្ស៊ីមានឆន្ទៈក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយតាមរយៈការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ លោក ត្រាំ ដែលជាអ្នកជំនួញ និងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះ “Trump: the Art of the
December 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន ៨០កន្លែង។ អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០នាទីល្ងាចជាកំហិត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+16raByjLcqQ5N2Fl ផ្ដល់សិទ្ធិដោយ៖ Fresh News
December 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានឈ្នះមេដាយ ៤គ្រឿងបណ្ដោះអាសន្នជូនជាតិ សម្រាប់ថ្ងៃដំបូង នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ (AVF Asian Vovinam Championships) ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញ។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា សមិទ្ធផលថ្ងៃដំបូង ដែលក្រុមកីឡាវ៉ូវីណាមដណ្ដើមបានជូនជាតិ រួមមានមេដាយមាស ១គ្រឿង ដណ្ដើមបានដោយកីឡាករ ម៉េត សុភ័ក្ដ្រា និង ម៉េត សារី លើវិញ្ញាសាមេគុនដាវគូបុរស។ រីឯ ៣គ្រៀងទៀត គឺមេដាយប្រាក់
December 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញារបស់រដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្ដាល។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ស.ស.យ.ក នឹងមានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារទល់មុខព្រះបរមរាជវាំង នារាត្រីថ្ងៃឆ្លងឆ្នាំ។ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ក្នុងការសាទររបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើ អត្តសញ្ញាណជាតិខ្មែរ មោទនភាពខ្មែរ និងអបអរសាទរនូវរាល់សមិទ្ធផលរបស់ខ្មែរដែលបានខិតខំប្រឹងប្រែងកន្លងមក។ សន្និសីទសារព័ត៌មាននេះ
December 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។ តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។ យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម
December 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញារបស់រដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 19, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្រោយពលរដ្ឋ១២ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ប្រតិកម្មរឿងទឹកបង្ហូរទឹកស្អុយចូលប្រឡាយនាំឱ្យពួកគាត់រងផលប៉ះពាល់, មន្ត្រីជំនាញក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យភ្លាមៗ និងបានសម្រេចឱ្យក្រុមហ៊ុន «ជីងលូ យ័ន» បញ្ឈប់ការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងប្រឡាយ៦១ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋអ្នករស់នៅតាមបណ្តោយសណ្តស្ទឹង និងជីវចម្រុះ។ លោក សារុន សំបូរ ប្រធាននាយកដ្ឋានបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរោងចក្រ និងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រទៅក្នុងប្រឡាយលេខ៦១ ហើយបន្តធ្លាក់ចូលទៅក្នុងស្ទឹង ក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក សារុន សំបូរ បានលើកឡើងថា ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យតាមដានការអនុវត្តវិធានការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់របស់សួនឧស្សាហកម្ម
December 19, 2024









