Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ (រយៈពេល ១០ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវ អាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ/ PNH

    November 26, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងការវាយប្រហារពេញមួយយប់កន្លងទៅនេះ មកលើអ៊ុយក្រែន ដោយបង្កឱ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធថាមពល តាមតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយសំដៅទីលើដ្រូនអ៉ីរ៉ង់ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា ការវាយប្រហារកាលពីយប់មិញ សត្រូវប្រើប្រាស់ដ្រូន Shahed និងប្រភេទផ្សេងទៀតសរុបចំនួន ១៨៨គ្រឿង។ កងកម្លាំងការពារដែនអាកាស បាញ់ទម្លាក់ដ្រូនរុស្ស៉ីបាន ៧៦គ្រឿង នៅទូទាំង ១៧តំបន់ ខណៈដែល ៩៥គ្រឿងផ្សេងទៀតបានបាត់ចេញពីរ៉ាដា ឬធ្លាក់ ដោយសារប្រព័ន្ធរំខានអេឡិចត្រូនិច។ ទីក្រុងមូស្គូ ក៏បានបាញ់មីស៉ីលបាលីស្ទីគ Iskander-M ចំនួន ៤គ្រាប់ផងដែរ។

    November 26, 2024
  • PR

    ទីក្រុងប៉ោយប៉ែត ជាក្រុងមួយដែលមានសក្ដានុពល ក្នុងវិស័យ សេដ្ធកិច្ច ហេដ្ឋារចនាសម្ព័ន្ធវិស័យសាងសង់ វិស័យកសិកម្ម និងឧស្សាហកម្មជា ជាពិសេសជាទីក្រុងដ៏ស្រស់ឆើតឆាយពន្លឺភ្លើងពណ៏ដ៏ស្រស់ស្អាតជាពេលរាត្រី។ ថ្មីៗនេះ ទីក្រុងឆើតឆាយមួយនេះបានទាក់ទាញមនុស្សម្នារ ប្រមូលផ្ដុំគ្នាភ្លូកទឹកភ្លូកដីដូចទឹកបាក់ទំនប់ប្រមាណជិត ១៥មុឺននាក់ ក្នុងរយៈពេលត្រឹមតែ ២រាត្រីប៉ុណ្ណោះ នៅថ្ងៃទី 22-23 ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនខ្នាតយក្ស GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗ រួមមាន ឧកញ៉ា ខេមរៈ សិរីមន្ត ខេម គូម៉ា ម្ចាស់បទអាម៉េចទេស Kigchi tempo តារាកំប្លែងជើងចាស់តែតាន់ នាយក្រឹម នាយកុយ និង តារាល្បីៗជាច្រើនដួងទៀត។

    November 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនយក្ស Apple មានពាក្យចចាមអារ៉ាមជាយូរមកហើយថានឹងជំនួស iPhone 16 Plus ទៅជា iPhone 17 Air (ឬ iPhone 17 Slim) នៅឆ្នាំក្រោយ ដោយសារតែម៉ូដែល Plus លក់មិនសូវដាច់ បើធៀបនឹងម៉ូដែលទាំងបួនផ្សេងទៀតដែលក្រុមហ៊ុនបានចេញផ្សាយជារៀងរាល់ឆ្នាំ។ តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ iPhone 17 Air នឹងចេញមកជាមួយនឹងកម្រាស់ស្តើងជាងគេបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមមួយបានអះអាងម៉ូដែល Air ឬ iPhone

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ លោកស្រីបន្ដថា កម្មវិធីនេះ ផ្តោតលើ

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទ ទំហំទឹកប្រាក់វិនិយោគ៤០លានដុល្លារ ដែលបានស្នើលើកទឹកចិត្តពិសេស ដូចជាពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនីជាដើម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្ត្រីជំនាញ។ ជាលទ្ធផល, ក្រុមការងារបានគាំទ្រ និង ផ្តល់ការសម្របសម្រួលព្រមទាំងការថែទាំវិនិយោគ សម្រាប់គម្រោងនេះឱ្យដំណើរការទៅដោយរលូន និងរីកធំធាត់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងការកាត់បន្ថយការនំាចូលដែក និងជំរុញការនាំចេញទៅក្រៅប្រទេស។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័ន​ឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និង​សង្គម​ស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមាន​ឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរ​ឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមាន​ឥទ្ធិពល

    November 26, 2024
  • PR

    ទីក្រុងប៉ោយប៉ែត ជាក្រុងមួយដែលមានសក្ដានុពល ក្នុងវិស័យ សេដ្ធកិច្ច ហេដ្ឋារចនាសម្ព័ន្ធវិស័យសាងសង់ វិស័យកសិកម្ម និងឧស្សាហកម្មជា ជាពិសេសជាទីក្រុងដ៏ស្រស់ឆើតឆាយពន្លឺភ្លើងពណ៏ដ៏ស្រស់ស្អាតជាពេលរាត្រី។ ថ្មីៗនេះ ទីក្រុងឆើតឆាយមួយនេះបានទាក់ទាញមនុស្សម្នារ ប្រមូលផ្ដុំគ្នាភ្លូកទឹកភ្លូកដីដូចទឹកបាក់ទំនប់ប្រមាណជិត ១៥មុឺននាក់ ក្នុងរយៈពេលត្រឹមតែ ២រាត្រីប៉ុណ្ណោះ នៅថ្ងៃទី 22-23 ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនខ្នាតយក្ស GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗ រួមមាន ឧកញ៉ា ខេមរៈ សិរីមន្ត ខេម គូម៉ា ម្ចាស់បទអាម៉េចទេស Kigchi tempo តារាកំប្លែងជើងចាស់តែតាន់ នាយក្រឹម នាយកុយ និង តារាល្បីៗជាច្រើនដួងទៀត។

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2W-9618 បើកបរក្នុងល្បឿនយ៉ាងលឿនបុកយុវជនម្នាក់ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ រួចបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ដុបបូកគោក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតូ បានឲ្យដឹងថា រថយន្ដបង្កបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូរបស់ជនរងគ្រោះ ហើយក៏បន្ថែមល្បឿនដើម្បីរត់គេចតែម្ដង ដោយគៀបជាប់ម៉ូតូជនរងគ្រោះនៅខាងក្រោមរថយន្ដអូសបែកផ្កាភ្លើង ក៏រថយន្ដនោះមិនព្រមឈប់នោះដែរ រហូតទាល់តែខ្ទាតម៉ូតូចេញ ដោយបន្សល់ទុកផ្លាកលេខមួយសន្លឹកជ្រុះនៅកន្លែងកើតហេតុ។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ វេង ប៊ុនអេង ជាបុគ្គលិកប្រចាំហាង 7-Eleven។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    November 26, 2024
  • បច្ចេកវិទ្យា

    កម្មវិធីសម្ពោធ OPPO Find X8 Series បានធ្វើឡើង Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | ពេជ្រ វត្តី | ពិធីករ Summer | លោក សេង លន់ (Photographer) | លោក សួង ម៉ារឌី (Photographer) | លោក គីម បូរិន (Photographer)

    November 26, 2024