- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ៣ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។ លោកថា ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ
December 19, 2024 - ព័ត៌មានជាតិ
(កំពត)៖ ព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនោះ បានទាក់ទាញប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជិត៤០ម៉ឺននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៣ពាន់នាក់ដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត រយៈពេល៣ថ្ងៃនោះ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបចំនួន ៣៨៩,១៦៨នាក់ ក្នុងនោះមានទេសចរជាតិចំនួន ៣៨៥,៥៥៣នាក់ កើនឡើង ៤៤.៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧.៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣»៕ ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2024 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា អវកាសយានិក២នាក់ ដែលបានជាប់នៅស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែមកហើយ នឹងត្រូវបន្តស្ថិតនៅទីនោះ រហូតដល់យ៉ាងហោចចុងខែមីនា ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ វាគឺជាការពន្យារពេលថ្មីមួយទៀត នៃបេសកកម្មដើម្បីនាំយកអ្នកទាំងពីរ ត្រឡប់មកដល់ផែនដីវិញ។ អវកាសយានិក លោក Butch Wilmore និងលោកស្រី Suni Williams បានឡើងទៅដល់ស្ថានីយ ISS តាំងតែពីខែមិថុនា ឆ្នាំនេះ តាមរយៈយានអវកាស Starliner របស់ក្រុមហ៊ុន Boeing
December 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវមន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ខណ្ឌ ព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់, អាជ្ញាធរដែនដីខណ្ឌ, សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ។ យើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់ដឹកនាំរួចហើយ។ ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាល នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ខ្នាតតូចមាន មានសរុប ៣.៨៤៧ទីតាំង, ឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង, អគារលក់ឱសថបូរាណមាន៩២ទីតាំង។ ប្រធានមន្ទីរសុខាភិបាល បានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាម
December 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈចលនាមហាជនរបស់បក្ស ត្រូវតាមដាន និងវាយតម្លៃឱ្យបានជាប់លាប់លើមតិរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់បក្សទាំងលើបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់។ បើតាមសម្តេចតេជោ ការតាមដានវាយតម្លៃលើមតិប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងចំពោះសភាពការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គណៈចលនាមហាជនរបស់បក្សជំរុញសកម្មភាពបណ្តុះស្មារតីសាមគ្គីភាពសង្គម និង យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន ដើម្បីបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន
December 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងអំពីគម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៧កន្លែង ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូនេះ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដឹកនាំកិច្ចប្រជុំ និងដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និងបើកដំណើរការនៅឆ្នាំក្រោយ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះ ការចូលរួមពីថ្នាក់ដឹកនាំ
December 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ក្រោយលួចដោះផ្លាកលេខរថយន្តរបស់អាជីវករ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះ១៩៩ ផ្លូវP-១៥ (បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ថា ប្រតិបត្តិការចាប់ជនជាតិវៀតណាម២នាក់នេះ បានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែន
December 18, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្មវិធីចៀរជ័ររៀបចំដោយក្រសួងកសិកម្មនាពេលនេះ នឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់កម្មករកម្មការនីចៀរជ័រ ឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមស្តង់ដារការងារ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រមទាំងអាចឱ្យពួកគេផ្លាស់ប្តូរពីបទពិសោធន៍បច្ចេកទេសជាមួយគ្នា។ លោករដ្ឋមន្រ្ដី លើកឡើងបែបនេះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពប្រារព្ធ១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពោធ «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី» ដែលមានទីតាំងស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោករដ្ឋមន្រ្តី ឌិត ទីណា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ លោករដ្ឋមន្រ្តី
December 18, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ លោក Elon Musk បាននិយាយបែបចំអក និងកំប្លែងនៅលើបណ្ដាញសង្គមថា លោកចង់ដាក់ដំណើរការសេវាកម្មអ៊ីម៉ែលមួយដែលមានឈ្មោះថា Xmail ក្នុងគោលបំណងប្រកួតប្រជែងជាមួយ Gmail របស់ក្រុមហ៊ុនយក្ស Google។ ការលើកឡើងនេះ ត្រូវបានគេយល់ឃើញថា វាមិនមែនជាការបង្ហោះសារបែបចំអកនោះទេ ប៉ុន្តែវាគឺជាចក្ខុវិស័យមួយរបស់លោក Elon Musk ក្នុងការភ្ជាប់ទៅកាន់បណ្ដាញសង្គម X (អតីត Twitter) ក្នុងការពង្រីកវិសាលភាព និងបង្កើតឥទិ្ធពលដើម្បីស្វែងរកភាពល្បីល្បាញ និងប្រាក់ចំណូល។ មហាសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តម្ភរូបនេះ បានបង្ហើបឲ្យដឹងថា Xmail នឹងមិនត្រឹមតែមានរូបរាង និងភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវានឹងពោរពេញទៅដោយសមត្ថភាពខ្ពស់ ដូចជាបច្ចេកវិទ្យា AI ជាដើម និងបានហៅវាថា
December 18, 2024









