- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ដែលទទួលបានងារជាវីរកីឡាករ ក្រោយឈ្នះមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ បានសម្ដែងក្ដីរំភើបរីករាយជាខ្លាំង ក្រោយសម្រេចបំណងដណ្ដើមបានពានកម្រិតពិភពលោក (World Series) ជូនជាតិមាតុភូមិ បន្ទាប់ពីចញ្ចឹមចិត្តចង់បានពាននេះជិត ២០ឆ្នាំកន្លងមក។ ការបង្ហាញនូវមោនទភាពជាតិនេះ បន្ទាប់ពី សាលី អ៊ូមើត បន្ដដឹកនាំសិស្សប្អូន ក៏ដូចជាក្រុមម៉ូតូទឹកកម្ពុជា ចូលរួមការប្រកួតជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 នៅប្រទេសថៃ កាលពីថ្ងៃទី១១-១៥ ខែធ្នូកន្លងទៅ ដោយដណ្ដើមបានមេដាយសរុបជាង ១០គ្រឿង អមជាមួយពានកម្រិតពិភពលោក
December 18, 2024 - ព័ត៌មានជាតិ
(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី បានបង្កើតវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតសត្វកន្លាតឱ្យទៅជា «cyborg» ជាមួយនឹងការបង្កើនសក្តានុពលរបស់ពួកវាសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែកជាដើម។ របកគំហើញនេះពាក់ព័ន្ធនឹងការភ្ជាប់ឧបករណ៍រំញោចចល័ត និងការទំនាក់ទំនងអេឡិចត្រូនិកទៅនឹងសត្វកន្លាតក្នុងដំណើរការដែលចំណាយពេលត្រឹមតែ ៦៨វិនាទីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រពីមុន រហូតដល់ ៣០នាទី ជាមួយនឹងអ្នកជំនាញឯកទេស។ លក្ខណៈសំខាន់ៗនៃប្រព័ន្ធ Cyborg Cockroach៖ – ការផលិត Cyborg Cockroach៖ វិធីសាស្ត្រក្នុងការផលិត Cyborg Cockroach ថ្មីនេះគឺលឿនជាងមុន និងចំណាយពេលលើស១នាទីប៉ុណ្ដឹងប៉ុណ្ណោះ។ របៀបនៃការតភ្ជាប់គឺយកនូវឧបករណ៍បច្ចេកវិទ្យាទៅបំពាក់នៅលើខ្នងរបស់សត្វកន្លាត និងប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រដើម្បីធ្វើស្វ័យប្រវត្តិកម្ម។ វិធីសាស្ត្រថ្មីនេះគឺអាចផលិតសត្វកន្លាត Cyborg បានរាប់រយ ឬរាប់ពាន់ក្បាលយ៉ាងមានប្រសិទ្ធភាព និងប្រើប្រាស់ពេលវេលាខ្លី។–
December 18, 2024 - ព័ត៌មានអន្តរជាតិអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅវ៉ានូទូ កើនដល់១៤នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកអ្នកនៅរស់
(Reuters)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសវ៉ានូទូ (Vanuatu) នៅថ្ងៃពុធ ទី១៨ ខែធ្នូ បានតាមស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបែកបាក់ មួយថ្ងៃបន្ទាប់ពី គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារលើរដ្ឋធានី Port Vila នៃប្រទេសដែនកោះប៉ាស៊ីហ្វិកមួយនេះ ដោយសម្លាប់មនុស្ស១៤នាក់ និងបង្កការខូចខាតដល់អគារជាច្រើន ស្ថានទូតមួយចំនួយ និងមន្ទីរពេទ្យមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមអាជ្ញាធរនៃប្រទេសវ៉ានូទូ មនុស្សជាង ២០០នាក់បានរងរបួស ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងផ្តោតលើអគារចំនួន២ដែលបានដួលរលំ ខណៈមនុស្ស៣នាក់ ដែលបានជាប់នៅក្រោមគំនរបែកបាក់នៃអគារមួយដែលបានបាក់រលំ កំពុងទំនាក់ទំនងជាមួយប៉ូលិស។ «យើងជឿថាអាចនឹងមានមនុស្សជាច្រើនកំពុងជាប់នៅក្រោមគំនរ បែកបាក់»។ នេះជាការគូសបញ្ជាក់របស់ស្នងការប៉ូលិសវ៉ានូទូ លោក Robson Iavro។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ
December 18, 2024 - ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រី Anwar Ibrahim នឹងពិគ្រោះយោបល់ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post ។ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Anwar Ibrahim ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក នៅពេលដែលម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។
December 18, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបញ្ចេញ iPhone អេក្រង់បត់ដំបូងបង្អស់របស់ខ្លួននៅដើមឆ្នាំ២០២៦ ខាងមុខនេះ បើទោះបីជាមានលទ្ធភាពនៃការពន្យារពេលចេញលក់រហូតដល់ឆ្នាំ២០២៨ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ GSMArena។ លោក Mark Gurman មកពី Bloomberg បាននិយាយថា iPhone អេក្រង់បត់នេះអាចចាត់ទុកថាជា «iPad យក្ស ដែលអាចលាតបានទំហំ iPad Pros ដល់ទៅពីរជាប់គ្នា»។ លោកបានគូសបញ្ជាក់ថា Apple បានដំឡើងទំហំអេក្រង់ធំជាងមុនដល់ទៅ ២០អ៊ីង ខណៈដែលទំហំអេក្រង់ដែលរំពឹងទុកពីមុនមានប្រហែល ១៨.៨អ៊ីង នេះបើតាមរបាយការណ៍ចុះផ្សាយកាលពីខែមុន។
December 18, 2024 - ព័ត៌មានជាតិ
(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានកើនឡើង ៥,៥% នៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈប្រទេសអាស៊ីខាងត្បូងនេះ ព្យាយាមបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ ដែលមានសារៈសំខាន់ ដើម្បីរក្សាលំហូរថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ កំណើននេះបានកើតមានឡើង បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើង ៤,៧% ក្នុងត្រីមាសទី៣ និងខណៈពេលដែលអាជ្ញាធរបាននិយាយថា ម្ចាស់ប័ណ្ណបំណុលរបស់ខ្លួន បានគាំទ្រផែនការរៀបចំបំណុលជាប្រាក់ដុល្លារឡើងវិញ។ កាលពីខែមុន ប្រទេសស្រីលង្កាទទួលបានប្រាក់ចំនួន ៣៣៣លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានពីកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិ IMF ដែលមានថវិកាសរុបចំនួន ៣ពាន់លានដុល្លារ។ បើទោះបីជាមូលនិធិ IMF នឹងជួយរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសដីកោះនេះក៏ដោយ ក៏មូលនិធិ IMF តម្រូវឱ្យមានការចាត់វិធានការគោលនយោបាយបន្ថែមទៀត រួមទាំងការរៀបចំបំណុលឡើងវិញផងដែរ។
December 18, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកបានបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី
December 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ ពោលនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ គួររំលឹកថា ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន
December 17, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រមាណ ៥៣៣គ្រាប់ នៅតាមដងផ្លូវជាង២០០កន្លែង។ លោក បានបន្តថា ការរៀបចំនេះ គឺដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បង្ការនូវបទល្មើសណាមួយកើតឡើងជាយថាហេតុ និងដើម្បីធ្វើការស៊ីបអង្កេតបន្ថែមលើបញ្ហាសន្តិសុខនេះ។ ការបញ្ជាក់របស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាស អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤៕ សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្ត៖ ផ្ដល់សិទ្ធិដោយ៖ Fresh
December 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ មានក្មេងទំនើងមួយក្រុមគ្នាប្រហែល២០នាក់ បានធ្វើសកម្មភាពចូលទៅកាន់ម៉ូតូប្លន់យកផ្លាកលេខ ដល់ក្នុងផ្ទះជនរងគ្រោះ២នាក់ នៅបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចែកចាយវីដេអូនៃការធ្វើសកម្មភាពពេញបណ្ដាញសង្គម។ រំលងបានប៉ុន្មានថ្ងៃ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ជាបន្ដបន្ទាប់ ក្នុងចំណោមបក្ខពួកប្រមាណជាង២០នាក់ ដែលធ្វើសកម្មភាពនៅថ្ងៃកើតហេតុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥
December 17, 2024









