- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងដាក់ដំណើរការនូវបន្ទះឈីប Bluetooth និង Wi-Fi ក្នុងផ្ទះរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា Proxima ចាប់ពីឆ្នាំ២០២៥ តទៅ ដែលជាការផ្លាស់ប្តូរនឹងលុបចោលផ្នែកមួយចំនួន ខណៈបច្ចុប្បន្នផ្គត់ផ្គង់ដោយ Broadcom។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ Bloomberg បាននិយាយថា Apple នឹងដាក់ដំណើរការនៅលើឧបករណ៍សំខាន់ចំនួនពីររបស់ខ្លួនដំបូងគេគឺ iPhone និង smart home។ របាយកាណ៍បានបន្ថែមទៀតថា បន្ទះឈីបផ្ទាល់ខ្លួនរបស់ Apple ដែលត្រៀមបំពាក់ទៅក្នុង iPhone
December 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស ជាអ្នកនាំពាក្យរងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានច្រានចោលទាំងស្រុង ជុំវិញការលើកឡើងថា «បណ្ណសមធម៌(បណ្ណក្រីក្រ) ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿលើការលឺតគ្នាតាមបណ្ដាញសង្គម។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន Fresh News លោក ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «សម្រាប់ការលើកឡើងថា “បណ្ណសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ” គឺមិនត្រឹមត្រូវនោះទេ ដោយសារការស្នើសុំមានលក្ខខណ្ឌច្បាស់លាស់ ប្រសិនបើជាសមាគមត្រូវមានភ័ស្តុតាង ឯកសារផ្សេងៗ ឬមួយជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងៗ ជាពិសេសនោះត្រូវតែមានលិខិតបញ្ជាក់អំពីអាជ្ញាធរដែនដី» ។ លោក ហេង សុផាន់ណារិទ្ធ អំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋកុំជឿលើអ្វីដែលមិនពិតលឺតាមគេតៗគ្នា។ លោកក៏បានស្នើសុំដល់ប្រជាពលរដ្ឋ សូមពិនិត្យមើលលើលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងយល់លម្អិតអំពីលក្ខន្តិកៈក្នុងការស្នើសុំដើម្បីទទួលបានបណ្ណមូលនិធិសមធម៌ដែលកំណត់ដោយនីតិវិធីត្រឹមត្រូវ។
December 13, 2024 - ព័ត៌មានអន្តរជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៤៤នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៩សញ្ជាតិ) ចំនួន៤០៤នាក់ (ស្រី១០៦) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៤០នាក់ ស្រី២៦៧ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៣៤សញ្ជាតិ។ របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១៣ ខែធ្នូនេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសវៀតណាម។
December 13, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការបរទេសជប៉ុន បានប្រកាសផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែមដល់ភាគីកម្ពុជា សម្រាប់ការជួសជុលប្រាសាទបាយ័ន នៃក្រុងអង្គរធំ ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Kawase Taro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការវប្បធម៌ពហុភាគី នៃក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់កិច្ចការអភិរក្សនិងជួសជុលប្រាសាទបាយ័ន ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕ ផ្ដល់សិទ្ធិដោយ៖ Fresh
December 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធគ្រប់គ្រង ចែកចាយទឹកវៃឆ្លាត ដើម្បីជួយគ្រប់គ្រង ទៅលើអត្រាទឹកបាត់បង់ នៅពេលដែលមានការលេចធ្លាយទុយោ នៅតំបន់ណាមួយ ដែលនេះគឺជាលើកទី១នៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការគ្រប់គ្រងបណ្តាញចែកចាយទឹក ក្នុងរាជធានីភ្នំពេញ ។ ការដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងចែកចាយទឹកវៃឆ្លាតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនអន្តរជាតិ សារជីវកម្ម ធនធានទឹកកូរ៉េ បានចុះហត្ថលេខាជាផ្លូវការ ដើម្បីចាប់ផ្តើមអនុវត្តគម្រោង «គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា «ប្រព័ន្ធគ្រប់គ្រងចែកចាយទឹកវៃឆ្លាត» មានសារៈសំខាន់ណាស់ទៅលើដំណើរការគ្រប់គ្រង ការចែកចាយទឹកក្នុងរាជធានីភ្នំពេញ ជាពិសេសទៅលើអត្រាទឹកបាត់បង់ ដែលបានន័យថា
December 13, 2024 - ព័ត៌មានអន្តរជាតិ
(ញូយ៉ក)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជាប់ឈ្មោះជា «បុគ្គលប្រចាំឆ្នាំ ឬ Person of the Year) របស់ទស្សនាវដ្ដីអាមេរិក Time កាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ដោយសារតែឥទ្ធិពលរបស់លោកចំពោះនយោបាយអាមេរិក និងតួនាទីរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងលិខិតមួយទៅកាន់ប្រិយមិត្តអ្នកអានរបស់ខ្លួន និពន្ធនាយកទស្សនាវដ្ដី Time លោក Sam Jacobs បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់ការវិលត្រឡប់មកវិញជាប្រវតិ្តសាស្ត្រ សម្រាប់ការជំរុញឱ្យមានការផ្លាស់ប្ដូរនយោបាយពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់ការផ្លាស់ប្ដូរតំណែងប្រធានាធិបតី និងការផ្លាស់តួនាទីរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក ដូណាល់
December 13, 2024 - ព័ត៌មានជាតិ
(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ថាមធ្យោបាយដ៏ល្អបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេស នោះគឺ ត្រូវបោះឆ្នោតអនុម័តទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ មានរយៈពេលត្រឹមតែ ៦ប៉ុណ្ណោះ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យ មានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។ តែទោះជាបែបនេះក្ដី លោក Yoon កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្ដេជ្ញាថានឹងតស៊ូរហូតដល់ទីបញ្ចប់ ហើយបានបន្ទោសលើគណបក្សប្រឆាំងថាមាន
December 13, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះ ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាព កម្ពុជាអភិវឌ្ឍន៍ ដែល ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅសាលប្រជុំធំ អគារ «ខ» នៃសាលាដំបូងខេត្តសៀមរាប។ អយ្យការអមសាលាដំបូងខេត្តសៀមរាប សូមអញ្ជើញបណ្តាញ សារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានតាមការគួរ។ ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក សេង គឹមលាន ទូរស័ព្ទលេខ ០១២
December 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញមន្ដ្រីថ្នាក់ក្រោម តាមអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានចំណុះឲ្យក្រសួង ទាំងមន្ដ្រីស៊ីវិល និងកងកម្លាំង ចូលរួមលេងកីឡា ក៏ដូចជាការប្រកួតនានា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ជាងផ្ដោតលើលទ្ធផលឈ្នះ ឬចាញ់។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈការប្រកួត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ
December 13, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលសាងសង់ផ្លូវប្រវែង ១០០គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ១០០ម៉ោងប៉ុណ្ណោះ។ សមិទ្ធិផលដ៏អស្ចារ្យនេះត្រូវបានសម្រេចនៅលើផ្លូវល្បឿនលឿន Ghaziabad-Aligarh Expressway ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការសាងសង់ផ្លូវ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ កំណត់ត្រានេះត្រូវបានធ្វើឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ដោយវាជាផ្លូវល្បឿនលឿនក្រាលបេតុងប្រភេទ bituminous ផ្ដល់ភាពងាយស្រួលក្នុងការសាងសង់ និងធន់សម្រាប់ការប្រើប្រាស់។ គម្រោងផ្លូវល្បឿនលឿន Ghaziabad-Aligarh គឺមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ដោយភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មផ្សេងៗ តំបន់កសិកម្ម និងស្ថាប័នអប់រំនៅទូទាំងរដ្ឋ Uttar Pradesh ។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានរំពឹងថានឹងលើកកំពស់ចលនាទំនិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ គម្រោងនេះបានប្រើប្រាស់បច្ចេកវិទ្យា Cold Central Plant Recycling (CCPR) ដែលអនុញ្ញាតឱ្យកែច្នៃវត្ថុធាតុដើមកែច្នៃបាន
December 13, 2024









