Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយ​ប្រចាំ​ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផល​ដែលមានគុណភាព​ខ្ពស់របស់​កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈ​ពិ​សេស​របស់​បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

    December 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងសុក្រឹត្យភាពដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមត្រួតពិនិត្យតាមដានបញ្ហានានាពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនីទូទាំងប្រទេស។ ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ «ណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្ដីណែនាំ និងលិខិតបទដ្ឋានានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរអគ្គិសនី នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗចំនួន ១៦៦ និងបានចាត់តំណាងចូលរួមចំនួន ៣១១រូប។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ពីចំណុចគោលសំខាន់ៗដែលអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវត្រួតពិនិត្យនិងតាមដានដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗ រួមមាន៖ ទី១៖ បញ្ហាការដាច់ការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ ទី២៖ បញ្ហាគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ទាំងលើបណ្តាញបញ្ជូន និងទាំងលើប្រព័ន្ធផ្គត់ផ្គង់របស់សហគ្រាសឯកជន និងរដ្ឋ

    December 12, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ម៉ាស៊ីនទិញសំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ ត្រូវបានដាក់ឲ្យដំណើរការហើយ ដើម្បីជួយសម្រួល ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃរមណីយដ្ឋានតំបន់ប្រាសាទអង្គរវត្ត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឲ្យដឹងថា ម៉ាស៊ីនទិញសំបុត្រទាំងអស់ មាន៣ទីតាំង បានដាក់ឲ្យអនុវត្តសាកល្បងរួចរាលហើយ គឺ១៖ នៅគ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២៖ នៅប៉ាវីអង្គរ និងទី៣៖ នៅផ្សារទំនើប ហេរាថេកវ៉ក។ បន្ថែមពីនោះទៀត អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ម៉ាស៊ីនទិញសំបុត្រ

    December 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដោយហាមមន្ដ្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងមុខងារនយោបាយ ស្លៀកឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងករណីអាចស្លៀកឯកសណ្ឋានបាន នៅពេលមានការចាត់តាំងឲ្យចូលរួម ក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឲ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានអះអាងថា ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន

    December 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាយើងវេទនា ៥០០ឆ្នាំមកហើយ លំបាកឆ្អែតឆ្អន់មកហើយ យើងទើបតែរកបានសុខសន្តិភាពពេញលេញប្រមាណជិត ២៦ឆ្នាំមកនោះទេ ដូចនេះកម្ពុជាមិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ដែល «ទិវាជាតិនេះធ្វើឡើងក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។ នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាករណីក្មេងជនជាតិតៃវ៉ាន់ ដែលបានមកថតជាវីដេអូ ក្នុងរូបភាពជាករណីចាប់ជំរិត ដើម្បីមួលបង្កាច់ពីកម្ពុជា ដោយសម្តេចបានអះអាងថា ក្នុងករណីមានការមួលបង្កាច់ក្នុងរូបភាពណាមួយមកលើកម្ពុជា

    December 12, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អារ៉ាប៊ីសាអូឌីត បានដាក់ឱ្យដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូងរបស់ខ្លួន ដែលជាជំហានឆ្ពោះទៅរកការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ រថយន្តក្រុងនេះ អាចធ្វើដំណើរបានចម្ងាយ ៦៣៥គីឡូម៉ែត្រសម្រាប់ថាមពលពេញលេញ ហើយវាបានដាក់ឲ្យដំណើរការជារៀងរាល់ថ្ងៃរវាងទីក្រុង Dammam និង Al-Ahsa ដែលមានចម្ងាយ ៣៥៩ គីឡូម៉ែត្រ។ ការដាក់ឲ្យដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែននេះ វាស្របតាមចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត ដែលមានបំណងកាត់បន្ថយការបំភាយកាបូន និងលើកកម្ពស់ការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន។ ព្រះអង្គម្ចាស់ Saud bin Talal bin Badr បានសម្ពោធសេវាកម្មសាកល្បង ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការដឹកជញ្ជូន។ ចំពោះគម្រោងនេះផងដែរគឺមានការសហការជាមួយដៃគូផ្នែកឯកជនសម្រាប់ការផ្គត់ផ្គង់អ៊ីដ្រូសែន និងប្រតិបត្តិការ។ បន្ថែមពីលើរថយន្តក្រុងអ៊ីដ្រូសែនដែលទើបដាក់ឱ្យដំណើរការថ្មីៗនេះតភ្ជាប់ទីក្រុង Dammam និង Al-Ahsa អារ៉ាប៊ីសាអូឌីតគ្រោងនឹងដាក់ពង្រីកនៅក្នុងទីក្រុងផ្សេងទៀត រួមមានទីក្រុង

    December 12, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ បាននិយាយថាការសម្រេចចិត្តប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកគឺជា សកម្មភាពស្របច្បាប់ ដើម្បីការពារប្រជាធិបតេយ្យ ហើយតាំងចិត្តថានឹងតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយបែបនេះរបស់លោក Yoon ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ និងចំពេលរូបលោកកំពុងប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ ដកតំណែងជាលើកទី២ នៅឯសភា ដែលត្រូវបានរំពឹងថាអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មួយសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតកាលពីលើកទី១ បានទទួល បរាជ័យ ដោយសារតែបក្សកាន់អំណាចរបស់លោក Yoon ពហិការចូលរួមការបោះឆ្នោតនេះ។ «ខ្ញុំនឹងតស៊ូរហូតដល់ទីបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Yoon នៅចុងបញ្ចប់នៃសុន្ទរកថារបស់លោក។ លោក Yoon

    December 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រាប់មហាជន និងបណ្តាព័ត៌មានមួយចំនួន កុំឲ្យយករូបភាពការថតរឿង «និទាននៃព្រៃស្មសាន» នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយខុសពីការពិត។ ការហាមរបស់ក្រសួងវប្បធម៌ ដោយសារតែថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាពក្រៅឆាកការថតភាពយន្តរបស់ផលិតករ មកពីប្រទេសចិន សហការជាមួយផលិតករក្នុងស្រុក ដែលកំពុងដំណើរការថតនៅតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ចំពោះភាពខុសឆ្គង ក្នុងការប្រើប្រាស់សម្លៀកបំពាក់។ បើតាមក្រសួងវប្បធម៌ រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងរិះគន់ គឺជាឈុតមួយ ដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុងតំបន់នោះ ប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបានកែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយសម្ភារៈបរទេសនោះទេ។ ជារួម នៅពេលដែលភាពយន្តនេះកាត់តដំឡើងរូបភាពសម្រេចនោះ ទស្សនិកជននឹងមើលឃើញច្បាស់ថា មិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ

    December 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៥៧៣លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) ជ័រកៅស៊ូមានតម្លៃ ១,៦៦២ដុល្លារ ក្នុង១តោន

    December 12, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោក ពុំ សុផល អតីតអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ក្រៅពីអតីតអភិបាលរងស្រុក ក៏នៅមានបុគ្គល២នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាមួយគ្នានេះ គឺលោក លឹម ដានីន អតីតប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងឈ្មោះ ជួន តុំ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារម្នាក់៤ឆ្នាំ និងពិន័យ១០លានរៀល។ ការប្រកាសសាលក្រមបុគ្គលទាំង៣នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់

    December 12, 2024