- Liny Chan
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជន ឬ PPP ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅចំពោះមុខ ការកើនឡើងជម្លោះផ្ទៃក្នុងបក្ស បន្ទាប់ពីសភាជាតិបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Han Dong-hoon បានប្រកាសពីការសម្រេចចិត្តលាលែងចេញពីតំណែង នៅឯសន្និសីទសារព័ត៌មាន ក្រោយសំណើដកតំណែងលោក Yoon ត្រូវបានសភាបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ២០៤ ទល់នឹង៨៥សំឡេងជំទាស ជុំវិញការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ។ លទ្ធផលបោះឆ្នោតនេះដែរបានបង្ហាញថាសមាជិកសភា១២រូប មកពីគណបក្ស
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោលបំណងផ្តល់ជូនសាធារណជន បានស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានា ក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញជូនសាធារណជនបានស្វែងយល់ពីស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង អបអរសាទរ «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងបានអញ្ជើញសាធារណជនចូលរួមទស្សនាដោយសេរី ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ៨៖៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី, បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ
December 16, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិនបានបង្ហាញឱ្យឃើញថា គំរូយន្តហោះ jumbo ដែលបានធ្វើការហោះហើរសាកល្បងកាលពីអំឡុងខែសីហា ឆ្នាំ២០២១ គឺសម្រេចបានល្បឿនលើសសំឡេង ៦ដង ឬហៅថា Mach 6.56 (ប្រហែល ៥០៣៣ម៉ាយក្នុងមួយម៉ោង)។ របកគំហើញដ៏សំខាន់នេះ ត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងបង្ហាញពីសក្តានុពលនៃការធ្វើដំណើរតាមអាកាសដែលមានល្បឿនលឿនបំផុត។ តាមរយៈការសាកល្បងនេះ បានឱ្យដឹងថា អាចកាត់បន្ថយពេលវេលាហោះហើរបានយ៉ាងច្រើន ដូចជាការធ្វើដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក គឺចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំនួសឱ្យ ជាធម្មតា ១២ ទៅ ១៤ ម៉ោង សម្រាប់ការហោះហើរធម្មតា។ ព័ត៌មានលម្អិតសំខាន់ៗនៃការហោះហើរសាកល្បង៖– ល្បឿនដែលសម្រេចបាន៖ Mach 6.56 លឿនលើសសំឡេងប្រាំមួយដង-
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យកុំឲ្យមានជនឆ្លៀតឱកាសក្នុងធ្វើសកម្មភាពផ្ទុយពី គោលបំណង របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការងារនេះ ខ្ញុំសូមឲ្យដាក់ការអនុវត្តវិធានការ នៅក្នុងការធ្វើកិច្ចការងារនេះ ដើម្បីឲ្យមានសុក្រឹត្យភាព […] ទប់ស្កាត់នៅការកេងជំនេញតាមគ្រប់រូបភាព ជាពិសេសគឺក្រុមជនដែលឆ្លៀតឱកាសកេងជំនេញតាមប្រព័ន្ធកិច្ចការងារតាមអុិនធើណេតនេះ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទិន្ន័យរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ និងរក្សាឲ្យបានជាប់លាប់ ដោយទិន្ន័យនេះទាក់ទងនឹងកិច្ចការងារសន្តិសុខ និងទាក់ទងនឹងអ្វីដែលជាភាពឯកជនរបស់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រប្រព័ន្ធទាំងអស់ទៅចុះឈ្មោះប្រកបអាជីវកម្មផ្លូវការ ខណៈការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ ហើយមិនមានកាតព្វកិច្ចបង់ពន្ធឡើយ ប្រសិនបើទទួលបានផលចំណូលក្រោម២៥០លានរៀលក្នុងមួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចធិបតីបានថ្លែងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចនឹងមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ចឬការចំណាយផ្សេងៗ។ សម្តេចបានគូសបញ្ជាក់ថា «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះថ្ងៃនេះ ឬថ្ងៃនោះ ឬត្រឹមអវសានវាទនេះ ហើយទទួលបន្ទុកអ្វីទេ គឺស្ម័គ្រចិត្តទាំងស្រុង បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ថាបានផល ហើយអត់មានទទួលបន្ទុកអ្វីទេ
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ពីការបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន ប៉ុណ្ណោះ។ ការបំភ្លឺរបស់រដ្ឋបាលខេត្តកែប បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក បានយករូបភាពចាស់កាលពី៤ឆ្នាំមុន មកបង្ហោះបំភ្លៃថា អគារកម្ពស់៧ជាន់ នៅខេត្តកែបដួលរំលំ។ បើតាមរដ្ឋបាលខេត្តកែប រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គមទាំងនោះ។ រដ្ឋបាលខេត្តកែប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សក្រមការ ជំនាន់ទី១១ សម្រាប់ការចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងនោះការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ មានបេក្ខជនជាប់ជាស្ថាពរចំនួន៦៨នាក់ និងសិស្សក្រមការ ជំនាន់ទី១១ មានបេក្ខជនប្រឡងជាប់ជាស្ថាពរ១៨០នាក់។ ការប្រកាសលទ្ធផលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង នាសាលាភូមិន្ទរដ្ឋបាល។ ការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ មានបេក្ខជនប្រឡងជាប់ជាស្ថាពរសរុបចំនួន៦៨នាក់ ក្នុងនោះស្រី២៣នាក់។បេក្ខជនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ ដែលជាប់សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ នឹងត្រូវឆ្លងកាត់ការសម្ភាសបន្ថែម ខណៈដែលសិស្សមន្ត្រីក្រមការ មិនមានការសម្ភាសបន្ថែមនោះទេ។ សម្រាប់សិស្សមន្ត្រីក្រមការ ដែលប្រឡងជាប់
December 14, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple លោក Tim Cook ត្រូវបានរាយការណ៍មកថា បានជួបពិភាក្សាជាមួយលោក Donald Trump នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ នៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះ ក្នុងរដ្ឋផ្លរីដា ស្របពេលដែល មេដឹកនាំជំនួញធំៗព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមានជាមួយលោក Trump ជាបន្តបន្ទាប់ ចាប់តាំងពីការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reutres នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ មេធំក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបង្ហាញជំហរគាំទ្រចំពោះការត្រឡប់មកធ្វើជាប្រធានាធិបតីជាថ្មីរបស់លោក Trump តាមរយៈការចូលរួមបរិច្ចាគប្រាក់ ក្នុងនោះក្រុមហ៊ុន Meta និង Amazon សុទ្ធតែបានបរិច្ចាគម្នាក់១លានដុល្លារដល់មូលនិធិរបស់ Trump ។
December 14, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅទីបំផុត សភាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ បានបោះឆ្នោតអនុម័តហើយលើសំណើដកតំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ តែច្បាប់នេះត្រូវបានលុបចោលវិញក្រោយមានការជំទាស់ពីសភា។ ច្បាប់អាជ្ញាសឹកត្រូវបានលោក Yoon ប្រកាសដាក់ឱ្យប្រើបាន ត្រឹមរយៈពេលជាង ៦ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យមានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។ សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ
December 14, 2024









