- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋរួមគ្នាឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ខុសពីការពិតមកលើកម្ពុជា ពោលគឺត្រូវរួមគ្នាការពារកិត្តយសជាតិកម្ពុជារបស់យើង។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅ មានព័ត៌មានក្លែងក្លាយដែលនិយាយមិនពិតពីកម្ពុជា។ សម្ដេចថា របាយការណ៍ខ្លះដែលវាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជាមិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាមិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាបនិងទប់ស្កាត់ការជួញដូរផងដែរ។
December 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងបន្ទាប់ពីរយៈពេល ៣ឆ្នាំចុងក្រោយ រហូតមកដល់ឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានវាយតម្លៃប្រទេសកម្ពុជា ឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់ទាបបំផុត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ដោយសារតែមន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះ បានគប់គិត
December 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មានឧក្រិដ្ឋជនឆបោកដែលបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំ ដែលមានឈ្មោះថា «MEUKKIMSROEUN7» ដោយប្រើប្រាស់រូបភាពរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ ទៅក្នុងក្រុមតេឡេក្រាមនានា រួមមាន ក្រុមដែលមានឈ្មោះថា «CEO MASTERS CLUB IN» ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជន ឲ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ដែលអាចនាំឲ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយគណនីតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬក្រសួងយុត្តិធម៌ នោះទេ។
December 12, 2024 - ព័ត៌មានជាតិ
ឧកញ៉ា ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានសម្រេចលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមងារជា «វរសេនីយ៍ឯក» អត្តលេខ ០៤៨៦៩៤ នាយរង ការិយាល័យទី៥ នៃកងទ័ពជើងគោក។ យោងតាមការអនុក្រឹត្យ ការលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះ បានបញ្ជាក់ថា ឧកញ៉ា ព្រាប សុវត្ថិ បានលាលែងចេញពីក្របខ័ណ្ឌ ដោយសុំរក្សាទុកគោរមងារ ជា «ឧកញ៉ា» ដដែល៕
December 12, 2024 - PR
ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលមានការរីកចម្រើនយ៉ាង ឆាប់ រហ័ស មួយ នៅ កម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បី ពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការ ផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់ អាជីវកម្ម និងប្រជាជន ក្នុងសហគមន៍ទាំងមូលតែម្តង។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល
December 12, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណី ក្មេងទំនើង (មិនមានសាធាតុញៀន ) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ ស្របពេលជាមួយគ្នានោះ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនបានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។ នៅក្នុងការបង្ហោះនៅលើគណនីផ្លូវការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ
December 12, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ជុំវិញ ការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបានបង្កទៅជាវិបត្តិនយោបាយ និងការខឹងសម្បារពីប្រជាជននៅក្នុងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គណបក្សអំណាចប្រជាជន People Power Party ឬហៅកាត់ថា PPP ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានធ្វើពហិការចូលរួមក្នុងការបោះឆ្នោតចោទប្រកាន់ ដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសង្ឃឹមថាលោកប្រធានាធិបតីអាចនឹងលាលែងចេញពីតំណែងដោយខ្លួនឯង។ ប៉ុន្តែ មេដឹកនាំបក្ស PPP បាន ទទួលស្គាល់ថាការព្យាយាមបញ្ចុះបញ្ចូលលោក Yoon
December 12, 2024 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងសំរោង នាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យឆេះតូបលក់ដូរនៅផ្សារចំការចេក ក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
December 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ២០២៤ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម។ អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។ ក្នុងនោះមានក្មេងទំនើង៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង Team98 តែដោយសមត្ថកិច្ចតាមចាប់ Team98 ពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា Teamមុខព្រលានវិញ តែក៏ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូល
December 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទីទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»។ ពិព័រណ៍នេះ នឹងធ្វើឡើងនៅកោះពេជ្រ ដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ ក្នុងការអានសៀវភៅ។ ការប្រកាសអំពីការរៀបចំពិព័រណ៍សៀវភៅលើកទី១០នេះ បានធ្វើឡើងដោយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ សន្និសីទនេះមានការចូលរួមពី លោកបណ្ឌិត គឹម ពីនន់ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សុខ ឫទ្ធី តំណាងគណៈកម្មការពិព័រណ៌សៀវភៅកម្ពុជា លោក ហុកសុទ្ធិ តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក ព្រំ
December 11, 2024









